ជនចំណាកស្រុកចំនួន ៨.០០០ នាក់ ត្រូវជម្លៀសចេញ បន្ទាប់ពីការជាប់គាំងនៅជំរំ Idomeni

ក្រិកៈ មន្ត្រីប៉ូលិស បានឲ្យដឹងថា ជនចំណាកស្រុកចំនួន ៨.០០០ នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការជាប់គាំងនៅជំរំ Idomeni បណ្តោះអាសន្នរបស់ខ្លួន ស្ថិតនៅភាគខាងជើងព្រំដែនជាមួយប្រទេស Macedonia។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ ប្រតិបត្ដិការនេះ បានចាប់ផ្តើមនៅព្រឹកព្រលឹម…

ផ្ទុះគ្រាប់បែកអត្តឃាត នៅប្រទេសស៊ីរី សម្លាប់មនុស្សចំនួនជាង ៧៤នាក់

ស៊ីរីៈ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៧៤នាក់ ត្រូវបានសម្លាប់ ដោយសារការបំផ្ទុះ គា្រប់បែកអត្តឃាត ដែលបានវាយប្រហារនៅទីក្រុង Tartus និង Jableh ប្រទេសស៊ីរី។ នេះបើយើងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច នៅល្ងាចថ្ងៃទី២៣ ខែឧសភា…

Update: អ្នកឆ្លើយឆ្លងព័ត៌មាន BBC ត្រូវឃុំឃាំងនិងសួរចម្លើយអស់រយៈពេល១០ម៉ោង

កូរ៉ែខាងជើង: អ្នកឆ្លើយឆ្លងសារព័ត៌មានរបស់ BBC លោក Rupert Wingfield-Hayes មុនបណ្តេញចេញពីប្រទេសកូរ៉េខាងជើង ត្រូវបានអាជ្ញាធរកូរ៉េខាងជើង បង្ខំឱ្យសុំទោសចំពោះការរាយការណ៍របស់គាត់។ អ្នកឆ្លើយឆ្លងព័ត៌មានរូបនេះ ត្រូវគេឃុំឃាំងនិងសួរចម្លើយអស់រយៈពេល១០ម៉ោង នៅកូរ៉េខាងជើង។ បន្ទាប់ពីមួយសប្តាហ៍នៅកូរ៉េខាងជើង បានត្រៀមខ្លួនជាស្រេចក្នុងដេញលោកឲ្យត្រឡប់ទៅផ្ទះវិញ។ លោកមានអារម្មណ៍ថាហត់នឿយនិងភាពតានតឹង ដោយសារតែស្ថិតនៅក្រុមការឃ្លាំមើលរូបលោករហូតមក។ លោកគូសបញ្ជាក់ថា នៅពេលយប់ក្រុមរបស់ BBC ត្រូវបានបង្ខាំងឲ្យស្ថិតនៅក្នុងបរិវេណផ្ទះវីឡា…

ហេតុអ្វីបានជាការហោះហើររបស់ Egyptair Flight MS804 បាត់!

អេស្ស៊ីបៈ ការស៊ើបអង្កេតដ៏សំខាន់មួយ កំពុងត្រូវដំណើរការ បន្ទាប់ពីយន្តហោះ Egyptair ដឹកអ្នកដំណើរ ត្រូវបានបាត់នៅក្បែរកោះមួយ ក្នុងដែនសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។ បើតាមការចុះផ្សាយរបស់ BBC ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមហ៊ុន EgyptAir បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ…

ផ្ទុះគ្រាប់បែកក្នុងយន្តហោះ B-52 នៅឯមូលដ្ឋានទ័ពអាមេរិក

អាមេរិកៈ កងទ័ពអាកាស បាននិយាយថា ការផ្ទុះគ្រាប់បែកមួយ នៅក្នុងយន្តហោះ B-52 បានធ្លាក់ក្នុងរយៈពេលខ្លី បន្ទាប់ពីការហោះចេញ នៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ Guam ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ សមាជិកនាវិកទាំងប្រាំពីរនាក់ បានចាកចេញពីយន្តហោះ…

បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងជួបចរចា ជាមួយមេដឹកនាំកូរ៉េខាងជើង

អាមេរិកៈ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងជួបចរចា ជាមួយនឹងមេដឹកនាំ កំពូលកូរ៉េខាងជើង ដើម្បីពិភាក្សាលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ ” ខ្ញុំអាចនិយាយទៅកាន់គាត់ ហើយវាគ្មានបញ្ហាអ្វីទេ…

កម្មករប្រេងប្រមាណ ១២,០០០នាក់ ត្រូវបង្ខំឲ្យចាកចេញពីក្រុង Fort McMurray

កាណាដា: កម្មករប្រេងប្រមាណជា ១២.០០០នាក់ ត្រូវបង្ខំឲ្យចាកចេញពីក្រុង Fort McMurray ដែលជាទីកន្លែងជំរំខ្សាច់ប្រេងដ៏ធំ របស់ប្រទេសកាណាដា ដែលបានរងភ្លើងឆេះព្រៃ កើនឡើងខ្ពស់កាលពីពេលកន្លងទៅថ្មីៗនេះ។ គេហទំព័រសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ឧសភានេះ ដោយស្រង់សម្តីមន្ត្រីអាជ្ញាធរប្រចាំតំបន់បានឲ្យដឹងថា មានកម្មករ ៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ ក្នុងគោលបំណងដើម្បីបង្ការទុកជាមុន កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ។…

លោក Michel Temer ក្លាយជាប្រធានាធិតី បណ្តោះអាសន្នរបស់ប្រទេសប្រេស៊ីល

ប្រេស៊ីលៈ មកទល់ពេលនេះ លោក Michel Temer ត្រូវបានក្លាយជាប្រធានាធិបតី បណ្តោះអាសន្នថ្មី របស់ប្រេស៊ីល បន្ទាប់ពីព្រឹទ្ធសភាប្រទេសនេះ បានបោះឆ្នោតទម្លាក់ជាសាធារណៈ ឬព្យួរតំណែងរបស់លោកស្រី Dilma Rousseff ។ នេះបើយោងតាមរយៈ សារព័ត៍មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។…

ភ្លើងឆេះព្រៃនៅកាណាដាថយចុះជាងមុន

កាណាដាៈ ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា រហូតមកទល់ពេលនេះ នៅតំបន់ដែលកំពុងមានភ្លើងឆេះរាលដាលប្រមាណ ១.៦១០ គីឡូម៉ែត្រការ៉េ កាលពីថ្ងៃសៅរ៍កន្លងទៅ ត្រូវបានថយចុះជាងមុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចប៉ាន់ប្រមាណដឹងនៅទ្បើយថា វានៅតែបន្តឆេះរាលដាលនៅថ្ងៃខាងមុខទៀត ឬក៏យ៉ាងណាទេ។ ភ្លើងឆេះព្រៃនេះ…

Update: រថយន្តដឹកឥន្ធនៈ បុកគ្នាជាមួយ រថយន្តក្រុង ស្លាប់មនុស្សកើនដល់ ៧៣នាក់ហើយ

អាហ្វហ្គានីស្ថាន: រថយន្តក្រុងពីរគ្រឿងនិងរថយន្តដឹកឥន្ធនៈ បានបុកគ្នានៅលើមហាវិថីសំខាន់មួយនៅអាហ្វហ្គានីស្ថាន រហូតមកពេលនេះ សម្លាប់មនុស្សកើនដល់ ៧៣នាក់ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានប្រាប់ BBC ។ ដោយមនុស្សជាង ៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត Ghazni។ រថយន្តទាំងបីគ្រឿងខាងលើនេះ ត្រូវ ឆេះខ្ទិចតែម្តង បន្ទាប់ពីបុកនៅលើផ្លូវធំ ដែលនៅក្នុងរដ្ឋធានី Kabul…