UN៖ ស្ថានភាពប្រទេសស៊ីរី កំពុងស្ថិតក្នុងមហន្តរាយ បន្ទាប់ពីមនុស្សរាប់សិននាក់បានស្លាប់ ក្រោយការវាយប្រហារ តាមដែនអាកាសលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងអាឡេប៉ូ

ស៊ីរី: បើតាមអង្គការសហប្រជាជាតិ (UN) បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី កំពុងស្ថិតក្នុងមហន្តរាយ បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ក្រោយការវាយប្រហារក្នុងគោលដៅរួមមួយ នៅមន្ទីរពេទ្យ al-Quds ក្នុងទីក្រុងអាទ្បេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦។ គួរបញ្ជាក់ផងដែរ គិតមកទល់ពេលនេះ…

First News: ការរអិលបាក់ដី ដោយសារភ្លៀងខ្លាំង បានសម្លាប់មនុស្សជិត ២០នាក់ នៅរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា

ឥណ្ឌាៈ ក្រុមមន្ត្រីបាននិយាយថា ការរអិលបាក់ដី ដោយសារភ្លៀងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន ១៥នាក់ នៅរដ្ឋ Arunachal Pradesh ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារ ផ្សាយព័ត៌មាន bbc ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ ខណៈពេលនេះ ក្រុមកម្មករកំពុងស្វែងរកមនុស្សផ្សេងទៀត ដោយសារខ្លាចជាប់នៅក្នុងគំនរបាក់បែក។ ការរអិលបាក់ដីនេះ…

សភាជាតិរបស់ប្រេស៊ីល កំពុងធ្វើការបោះឆ្នោត សម្រេចដាក់ការចោទប្រកាន់លោកស្រីប្រធានាធិបតី Dilma Rousseff

(ប្រេស៊ីល)៖ សភាជាតិជាន់ទាបនៃប្រទេសប្រេស៊ីល បាននឹងកំពុងធ្វើការបោះឆ្នោត ដើម្បីឈានទៅរកការចោទប្រកាន់ លោកស្រីប្រធានាធិបតី Dilma Rousseff ពីបទធ្វេសប្រហែសក្នុងតួនាទី និងកេងចំណេញនយោបាយពីរដ្ឋាភិបាល ដែលពាក្យបណ្ដឹងមួយនេះ ត្រូវបានលោកស្រីធ្វើការបដិសេធ។ នេះបើយោងតាមទីភ្នាក់ផ្សាយព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ សម្រាប់បទចោទប្រកាន់នេះ អាចធ្វើទៅរួច ឬមិនអាច…

ការរញ្ជួរដីក្នុងប្រទេសEcuador៖ មនុស្សស្លាប់បានកើនទ្បើងចំនួន ២៣៥នាក់

(Update)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៣៥ បានស្លាប់ និងចំនួនច្រើនជាង ១.៥០០ នាក់ទៀតរងរបួស បន្ទាប់ពី រងការវាយប្រហារដ៏ខ្លាំងក្លា ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេស Ecuador។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន BBC ចេញផ្សាយមុននេះបន្តិច។ រហូតមកទល់ពេលនេះ កងទ័ពចំនួន ១០.០០០ នាក់និងប៉ូលិសចំនួន ៣៥០០ នាក់កំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់…

យ៉ាងហោចណាស់ ទាហានរដ្ឋាភិបាល ១៥នាក់ ត្រូវបានគេសម្លាប់ ក្នុងជម្លោះប្រទេសយេម៉ែន

(យេម៉ែន)៖ តាមប្រភពព័ត៍មានពីមន្ត្រីភាគខាងត្បូង នៃប្រទេសយេម៉ែន បានឲ្យដឹងថា យ៉ាងហោចណាស់ ទាហានរដ្ឋាភិបាលចំនួន ១៥នាក់ ត្រូវបានគេសម្លាប់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មានរបស់ BBC ចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។ បើយោងតាមរបាយការណ៍ បានបង្ហាញឲ្យដឹងថា ពួកទាហានត្រូវបានគេស្ទាក់វាយប្រហារ ព្រមទាំងរឹបអូសយកទីក្រុង Ahwar ក្នុងខេត្ត Abyan ដោយពួកអាល់កៃដា…

វិរបុរស​អាល្លឺម៉ង់ ទទួល​មរណភាព​នៅ​វ័យ ៩៦​ឆ្នាំ​

​អាល្លឺម៉ង់​៖ អតីត​អធិការបតី​អាល្លឺម៉ង់​លោក Helmut Schmidt បាន​ទទួលមរណភាព​នៅ​ក្នុង​វ័យ ៩៦​ឆ្នាំ ដោយ​ជំងឺ​ជរា​ពាធ នៅក្នុង​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​។​ ​វេជ្ជ​បណ្ឌិល​ផ្ទាល់ខ្លួន​របស់​លោក Schmidt បាន​ថ្លែងឲ្យដឹងថា លោក Schmidt បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ទី​១០…

Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Hauwei បានប្រកាសឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ ២០១៥ ខ្លួនលក់ស្មាតហ្វូនបាន ៤៨,២លានគ្រឿង ដោយក្នុងនោះ ប្រាក់ចំណូលបានមកពីការលក់ស្មាតហ្វូនកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃនេះ។ តួលេខនៃការលក់នេះ ត្រូវបានក្រុមអ្នកវិភាគ និងមហាជនទាំងមូលបានមើលឃើញថា Huawei បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣…

Apple ចំណេញជិត $១១ពាន់លាន នៅត្រីមាសទី៣

ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា នៅត្រីមាសទី៣ ខ្លួនលក់ iPhone បានចំនួន ៤៧,៥លានគ្រឿង ដោយបានកើនឡើង ៣៥ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលការលក់ម៉ាស៊ីន Mac បានចំនួន ៤,៨លានគ្រឿង ដោយបានកើនឡើង ៩ភាគរយ។ យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា…

នាយកប្រតិបត្តិ Toshiba ចុះចេញពីតំណែង និងសុំទោសសាធារណជន ព្រោះរឿងលុយ $១,២ពាន់លាន

តូក្យូ៖ ប្រមាណជា ១សប្ដាហ៍មុន ក្រុមហ៊ុន Toshiba បានប្រកាសថា លោក Hisao Tanaka នាយកប្រតិបត្តិក្រុមហ៊ុនចុះចេញពីតំណែង ដោយនៅក្នុងនោះត្រូវបានគេដឹងថា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីហិរញ្ញវត្ថុ ប៉ុន្តែនៅពេលនេះ ត្រូវបានគេទម្លាយច្បាស់។ យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា Toshiba បានជួបវិបត្តិហិរញ្ញវត្ថុជាង ៦ឆ្នាំ…

ទុយនេស៊ី ប្រកាសសាងកំផែងជញ្ជាំងនៅតាមព្រំដែនលីប៊ី ការពារពួកជីហាដ

ទុយនេស៊ី៖ លោក Habib Essid នាយករដ្ឋមន្ត្រីទុយនេស៊ី បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា រដ្ឋាភិបាលបានសម្រេចលើគម្រោងក្នុងការសាងសងកំផែងជញ្ជាំងនៅតាមព្រំដែនប្រទេសលីប៊ី ដើម្បីការពារពីការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធជីហាដ។ យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា កំផែងជញ្ជាំងនោះមានប្រវែង ១៦០គីឡូម៉ែត្រ ដោយនឹងបញ្ចប់ការសាងសងនៅចុងឆ្នាំ ២០១៥ ហើយការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលមានការវាយប្រកាសមកលើសណ្ឋាគារជាប់មាត់សមុទ្រដែលបណ្ដាលឲ្យមនុស្ស ៣៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស៕