វៀតណាម លុបចោលការរឹតត្បិតកូវីដ-១៩ លើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ

(ហាណូយ)៖ វៀតណាម នឹងដកចេញនូវការរឹតត្បិត COVID-19 របស់ខ្លួន ដែលបានដាក់ឱ្យអនុវត្តទៅលើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដោយនឹងមិនមានការកំណត់ចំនួនជើងហោះហើរទៀតនោះទេ។ វៀតណាមបានចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយគោលដៅចំនួន១៥ កាលពីដើមឆ្នាំនេះ ហើយទន្ទឹមគ្នារដ្ឋាភិបាល ទីក្រុងហាណូយក៏បានបន្ធូរបន្ថយភាពតឹងរ៉ឹងនៃការធ្វើចត្តាឡីស័ក។ បើតាមអាជ្ញាធរវៀតណាម ការរឹតត្បិតពាក់ព័ន្ធជំងឺ COVID-19 ដែលត្រូវបានដាក់លើជើងហោះហើរអន្តរជាតិ នឹងត្រូវបានលុបចោល ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ។…

ចិន បិទខ្ទប់ទីក្រុងមួយ ស្ថិតនៅជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩ កើនឡើង

(ប៉េកាំង)៖ អាជ្ញាធរនៅទីក្រុង Baise នៃភាគនិរតីប្រទេសចិន បានបង្គាប់ឱ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់មានការជូនដំណឹងជាថ្មី។ កំឡុងការបិទខ្ទប់នេះ ប្រជាជនប្រមាណ ៣.៦លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុង Baise មិនត្រូវចាកចេញផ្ទះឡើយ លើកលែងតែការធ្វើដំណើរទៅទិញសម្ភារៈ ចំបាច់ ឬត្រូវទៅធ្វើតេស្តរក COVID-19។ ចំណែកឯ…

ករណីវីរុសប្រចាំថ្ងៃ របស់ប្រទេសរុស្ស៊ីសរុប លើសពីកំណត់ត្រា

ប្រទេសរុស្សី បានប្រកាសកំណត់ត្រាប្រចាំថ្ងៃថ្មីនៃករណីឆ្លងវីរុសCovid-19 ចំនួន 88,816ករណី កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីឆ្លងក្នុងចំណោមកុមារ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការថែទាំនៅមន្ទីរពេទ្យ។ កាលពីដើមខែនេះ សភារបស់ប្រទេស បានបន្ថែមពេលដោយគ្មានកំណត់លើការដាក់ ការរឹតត្បិតចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនរុស្ស៊ីដែលស្ទាក់ស្ទើរ ក្នុងការមកចាក់វ៉ាក់សាំងបង្ការ។ សប្តាហ៍នេះ មន្ត្រីសុខាភិបាលបានកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័កដែលត្រូវការសម្រាប់អ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ COVID-19 ពី 14ថ្ងៃ…

ច្បាប់លិខិតឆ្លងដែនវ៉ាក់សាំង របស់ប្រទេសបារាំងចូលជាធរមាន

អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 មិនត្រូវបានអនុញ្ញាតឱ្យចូល ទៅក្នុងភោជនីយ ដ្ឋាន រង្គសាល ទីតាំងទេសចរណ៍ និងកន្លែងកីឡារបស់ប្រទេសបារាំងទៀតទេ លុះត្រាតែពួកគេ មានការបញ្ជាក់ថាទើបតែជាសះស្បើយពីវីរុសសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង។ ច្បាប់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃច័ន្ទ ដោយទាមទារឱ្យមានលិខិតឆ្លងដែនវ៉ាក់សាំង ដែលជា ចំណុចស្នូលនៃយុទ្ធសាស្ត្រប្រឆាំងវីរុសរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានដាក់វិធានការរឹតត្បិតមួយចំនួនទៀត ក្នុងពេលមានការកើនឡើងវីរុសបម្លែងខ្លួនថ្មី omicron ដោយផ្តោតជំនួសវិញលើលិខិតឆ្លងដែនវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយសភា…

មនុស្ស​ចំនួន ៦ម៉ឺន​នាក់​កំពុងជួបបញ្ហារ​ ដោយសារ​ការធ្លាក់​កម្ទេច​ផេះ និង​ភ្លៀង​ធ្លា​ក់មាន​ជាតិ​អាស៊ីត នៅ​កោះតុង​ហ្គា

​តុងហ្គា៖ អង្គការសហប្រជាជាតិ​និយាយ​ថា​ មនុស្ស​ចំនួន ៦ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ខូចខាត​ដំណាំ សត្វ​ចិញ្ចឹម និង​ការនេសាទដោយសារ​ការធ្លាក់​កម្ទេច​ផេះ ការហូរចូល​ទឹកប្រៃ​ចេញពី​សមុទ្រ និង​ភ្លៀង​ធ្លា​ក់មាន​ជាតិ​អាស៊ីត។ នាវា ​និង​យន្តហោះ​ដឹក​ជំនួយ​ជាច្រើន​គ្រឿងគ្រោង​នឹង​ទៅដល់​ ក្នុងប្រទេស​កោះតុង​ហ្គាក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ ខណៈ​សហគមន៍​អន្តរជាតិបាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវសុំ​ជំនួយ​បន្ទាន់ ពី​ប្រទេស​កោះ​ស្ថិតក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ក្រោយ​ការផ្ទុះ​ភ្នំភ្លើង​នឹង​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ដ៏​មហន្តរាយ​។ នាវា​ដឹក​ជំនួយ​មួយគ្រឿងរបស់​កង​អង្គភាព​ម៉ា​រី​ន HMNZS Aotearoa របស់​ប្រទេស​នូវែលហ្សេឡង់ដែល​កំពុង​ដឹកជញ្ជូន​ទឹកស្អាត​ចំនួន ២៥០,០០០​លីត្រ និងអាច​ផលិត​ទឹកបាន…

WHO៖ មិនទាន់មានភស្តុតាងបញ្ជាក់ថាកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងដូសជំរុញ នោះទេ

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាបច្ចុប្បន្ននៅមិនទាន់មានភស្ដុតាងណាមួយ ដែលបង្ហាញថាកុមារ និងក្មេងជំទង់ដែលមានសុខភាពល្អស្រាប់ទៅហើយនោះ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នោះទេ។ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ WHO លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថាប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែការសិក្សាស្រាវជា្រវ…

ប្រទេសអូស្ត្រាលី រាយការណ៍ពីកំណត់ត្រាអ្នកស្លាប់ដោយសារវីរុស COVID-19

ប្រទេសអូស្ត្រាលី បានរាយការណ៍ពីចំនួនកំណត់ត្រាខ្ពស់ នៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅថ្ងៃអង្គារនេះ ហើយរដ្ឋធំបំផុតទីពីររបស់ប្រទេសបានប្រកាសភាពអាសន្ននៅតាមមន្ទីរពេទ្យ ដើម្បីទប់ស្កាត់ទៅនឹងការកើនឡើងនៃការចូលព្យាបាលរបស់អ្នកជំងឺ និងកង្វះបុគ្គលិកដោយសារវីរុសឆ្លង។ អ្នកស្លាប់មានចំនួន ៧៨នាក់ បានកើតឡើងនៅក្នុងរដ្ឋចំនួន ៣របស់ប្រទេសអូស្ត្រាលី។ រដ្ឋ New South Wales បានរាយការណ៍ថា មានអ្នកស្លាប់ ៣៦នាក់ រដ្ឋVictoria…

ចាក់វ៉ាក់សាំងបង្ការដល់មនុស្សគ្រប់ៗរូប ដើម្បីកម្ចាត់កូវីដ-១៩, នេះបើតាមអគ្គលេខាធិការ UN

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថាពិភពលោកត្រូវតែចាក់វ៉ាក់សាំងបង្ការដល់មនុស្ស គ្រប់ៗរូប ដើម្បីធានាឱ្យបាននូវការបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ចាក់វ៉ាក់សាំងបង្ការឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជន របស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ។ ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំឡើងក្នុងទីក្រុង Davos…

ទីក្រុងញូវយ៉ក កំពុងផ្លាស់ប្តូរខណៈវីរុសបម្លែងខ្លួន Omicron ធ្លាក់ចុះ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វិបត្តិបច្ចុប្បន្ននៃវីរុស COVID-19 ហាក់ដូចជាកំពុងបង្ហាញពីការព្យាករណ៍ដែលធ្វើឡើងដោយមន្ត្រី និងអ្នកជំនាញសុខភាពថា ករណីនៅក្នុងទីក្រុងញូវ យ៉កកំពុងចាប់ផ្តើមធ្លាក់ចុះខ្លាំង ខណៈបានកើនឡើងអំឡុងបុណ្យណូអែល។ យោងតាមគេហទំព័រ amNY.com ដែលជាគេហទំព័រព័ត៌មានឈានមុខគេនៅទីក្រុងញូវយ៉ក បានឲ្យដឹងថាទិន្នន័យរបស់ក្រសួងសុខាភិបាលទីក្រុងញូវយ៉កបានបង្ហាញពី ការឆ្លងខ្ពស់នៃវីរុស COVID-19 នៅទូទាំងទីក្រុង ដោយមានករណីថ្មីៗរាប់ពាន់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ ទោះយ៉ាងណា ការឆ្លងដែលទាក់ទងនឹងវីរុស COVID-19 និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចាប់ផ្តើមធ្លាក់ចុះ។

លោក ចូ បៃដិន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ចំពោះមុខការកើនឡើងឥទ្ធិពលចិន

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) តាមប្រព័ន្ធវីដេអូនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជំនួបនេះកើតមានឡើង ចំពេលប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងដើម្បីទប់ទល់ជាមួយ នឹងការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen…