បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ុតូបុកគូទរថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវដាក់ភ្លើងសញ្ញាមិនគ្រប់គ្រាន់
បន្ទាយមានជ័យៈ យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូបុករថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៨ចន្លោះបង្គោលគីឡូលេខ១៧-១៨ ភូមិទំនប់ដាច់…