ចិន បិទខ្ទប់ទីក្រុងមួយមានប្រជាជនរស់នៅជាង ១.២លាននាក់ ក្រោយរកឃើញកូវីដ-១៩ ចំនួន ៣ករណី

(ប៉េកាំង)៖ ប្រជាជនច្រើនជាង ១លាននាក់នៅក្នុងទីក្រុងមួយស្ថិតនៅភាគកណ្តាលប្រទេសចិន ត្រូវបានដាក់ឱ្យនៅវិធានការបិទខ្ទប់ នៅថ្ងៃអង្គារ ទី០៤ ខែមករា នេះ ក្រោយករណីឆ្លងជំងឺ COVID-19 មិនចេញរោគសញ្ញា ៣ករណីត្រូវបានរាយការណ៍។ អាជ្ញាធរនៅក្នុងទីក្រុង យូចូវ (Yuzhou) នៃខេត្ត Henan ដែលមានប្រជាជនប្រហែល ១.១៧លាននាក់កំពុងរស់នៅ បានប្រកាសពីការចេញវិធានការបិទខ្ទប់…

ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ដល់១១មករា អាចមានភ្លៀងកម្រិតផ្សែងក្រូច

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេស ចិន

ក្រសួងពាណិជ្ជកម្ម បានជូន ដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកទំនិញនាំចេញ-នាំចូល ត្រូវពិនិត្យលទ្ធភាពរកមធ្យោបាយនិងវិធីនាំចេញផ្សេង ដើម្បីចៀសវាងហានិភ័យនិងបញ្ហានានាដែលបណ្តាលមក ពីការកកស្ទះ តាមរយៈការបញ្ជូន ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ដោយប្រឈមនឹងស្ថានភាពដ៏ស្រួចស្រាវនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលមានហានិភ័យខ្ពស់ ធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់និងសកលលោក…

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ជូនដំណឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ ២១បេ ចាប់ពីផ្លូវជាតិលេខ ២១អា រហូតដល់ផ្លូវជាតិលេខ២

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ជូនដំណឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ បេ ចាប់ពីផ្លូវជាតិលេខ ២១អា រហូតដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៣ទៀបភ្លឺ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៧ ខែមករានេះ ដើម្បីសាងសង់លូកាត់ទទឹងផ្លូវ។

ក្រោយបែកធ្លាយរៀបការរួចជាង១០ឆ្នាំ! ពេលនេះ មាស សុខសោភា ប្រកាសរកមុខកូនប្រសារស្រី

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបែកធ្លាយរូបភាព តារាចម្រៀង មាស សុខសោភា ចូលរោងការតាំងពី១២ឆ្នាំមុន។ ក្រោយដំណឹងនេះមក គេក៏ចាប់អារម្មណ៍នឹងរឿងមួយទៀត ដោយត្រូវបានគេអះអាងថា នាងមានកូនប្រុសពេញកំលោះទៅហើយ ថែមទាំងមានរូបសង្ហារផងដែរ។ ដោយឡែក នៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សោភា…

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ឆ្លងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឆ្លង COVID-19 ដោយមានរោគសញ្ញាស្រាល និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។ នេះបើ តាមការបញ្ជាក់ពីក្រសួងការពារជាតិអាមេរិក។ ក្រសួងការពារជាតិអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់លោក Lloyd Austin ផ្ទាល់បានឱ្យដឹងដូច្នេះថា «ខ្ញុំបានជូនដំណឹងពីការធ្វើតេស្តវិជ្ជមាន របស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតីរួចរាល់ហើយ។…

ហ៉ិន ច័ន្ទនីរ័ត្ន ឆ្លៀតពេលលំហែខួរក្បាលយ៉ាងរីករាយ នៅប្រទេសបារាំង

(ភ្នំពេញ)៖ ត្បិតថាទើបតែទទួលបានតំណែងធំ ក្លាយជាតួឯកស្រី ក្នុងរឿងប្រវត្តិសាស្ត្រ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្តេច តេជោ នោះ តារាសម្តែង ហ៉ិន ច័ន្ទនីរ័ត្ន ហាក់ឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនទៅលំហែខួរក្បាល យ៉ាងរីករាយនៅទឹកដីប្រទេសបារាំង។ ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីម្នាក់ដែល មិនធ្លាប់មានព័ត៌មានអាស្រូវ…

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅដល់ទីរួមខេត្តកំពត ខណៈក្នុងផែនការ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ក្រសួងសម្រេចពន្យារពេលនៃការដាក់ឱ្យដំណើរការសាកល្បង កាមេរ៉ាចាប់ល្បឿននេះ ដោយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង ចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់។ កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣…

កាន់ដៃគ្នា៩ឆ្នាំ ពេលនេះក្រុម Smallworld Smallband ប្រកាសរំសាយក្រុម

(ភ្នំពេញ)៖ បន្ទាប់ពីបានរួមក្រុមជាមួយគ្នា ក្រោមឈ្មោះ «Smallworld Smallband» នៅពេលនេះ សមាជិកទាំងអស់បានឯកភាពគ្នា រំសាយក្រុមជាផ្លូវការ នៅថ្ងៃឆ្លងឆ្នាំនេះ។ បើតាមផេកផ្លូវការរបស់ក្រុម Smallworld Smallband បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់…

ការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត

យោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សេចក្តីជូនដំណឹង ស្តីពី ” ការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ(ចោមចៅ) ដល់ ទីរួមខេត្តកំពត “។