កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ
ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ១៤រាជធានី-ខេត្តរបស់កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ និងទឹកជំនន់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ។
ព័ត៌មានក្នុងដៃអ្នក
ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ១៤រាជធានី-ខេត្តរបស់កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ និងទឹកជំនន់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ។
ការធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់គ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩។
ភ្នំពេញៈ នៅវេលាម៉ោង០៦ និង២៦នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គ្រោះទឹកជំនន់តាមដងស្ទឹងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច ផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម ទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះទឹកជំនន់ខាងលើនេះ តាមរយៈភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅផ្តិតយកទិដ្ឋភាពជាក់ស្តែង…
រដ្ឋបាលខណ្ឌដង្កោៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
(ភ្នំពេញ)៖ មហាជនអ្នកលេងបណ្តាញសង្គម ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពមួួសន្លឹក ដែលលោក ឌួង ឆាយ បានបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់លោក រួមនឹងអាជ្ញាធរជាច្រើននាក់ទៀត ឈរនៅមុខផ្ទះវីឡារបស់អតីតភរិយា។ ខណៈសកម្មភាពនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកមានការកើតទុកមិនសុខចិត្ត ត្បិតអតីតភរិយាមិនឲ្យជួបកូនៗជាទីស្រឡាញ់។ តាមរយៈបណ្តាញសង្គម ភ្ជាប់ជាមួយរូបថតមួយសន្លឹក លោក ឌួង ឆាយ…
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន…
កំពង់ស្ពឺៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២១នេះ តាមរយៈភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំទទួលបាន ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ, ក្រសួងបានបញ្ជាក់ថាៈ នៅតែបន្តការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវវាងដែកស្ពានបេឡេត៍ (ស្ពានអំពែភ្នំ ឬស្ពានពាម) លើផ្លូវខេត្តលេខ១៣០ ៕
បាត់ដំបងៈ យោងតាមផេករដ្ឋបាលស្រុកបាណន់ បានឲ្យដឹងថា រដ្ឋបាលស្រុកបាណន់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់ក្នុងស្រុកបាណន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្នឹងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្ន ដោយស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា – ថៃ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ អស់រយៈពេលជាច្រើនម៉ោងមកហើយ ។ ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹក ចំនួន…
ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីអគ្គិភ័យឆាបឆេះ មួយកន្លែងនាវេលាម៉ោង ៤និង១៥នាទីល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញជួយអន្តរាគមន៍ភ្លាមៗ៕
រាជរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៦ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានការ ធ្វើចត្តាឡីស័ក នៅពេលប្រទេសថៃបើកដំណើរការឡើងវិញ ចាប់ពីនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ