អូតង់ បាន​បើក​ការប្រជុំ ដើម្បីពិភាក្សាគ្នារៀបចំកម្លាំង ការពារ​ប្រទេសសមាជិក​នៃសម្ព័ន្ធនេះវិញ បន្ទាប់ពីបរាជ័យ នៅអាហ្វហ្កានីស្ថាន

កំណែទម្រង់យុទ្ធសាស្រ្ត កំពុងតែត្រូវបាន​ចាប់ផ្តើមធ្វើហើយ។ យើងនឹងកាត់បន្ថយឲ្យ​បានច្រើនបំផុត នូវការ​បញ្ជូនកម្លាំងទៅធ្វើបេសកកម្ម ដែលស្ថិតនៅក្រៅតំបន់ភូមិសាស្ត្រ នៃសម្ព័ន្ធអាត្លង់ទិកខាងជើង។ នេះគឺជាប្រសាសន៍លើកឡើង របស់លោក Jens Stoltenberg អគ្គលេខាធិការអូតង់ នៅចំពោះមុខអ្នកកាសែត​ មុននឹងបើកការប្រជុំនៅទីស្នាក់ការក្នុង​ក្រុងព្រុចស៊ែល។ លោក​បានបន្ថែមថា កម្មវត្ថុថ្មីគឺ ធ្វើយ៉ាងណារៀបកម្លាំងឲ្យល្អ ឲ្យចំគោលដៅ នឹងចំកាលៈទេសៈ។ កិច្ចប្រជុំរបស់អូតង់ នឹងមានការចូលរួម…

អបអរសាទរ! តារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន ទទួលបានចៅភ្លោះម្តងពីរ

(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនខ្មែរ ក្មេង ចាស់ ប្រុស ស្រី គឺលោកស្រី ហ៊ឹម ស៊ីវន ហាក់មានក្តីសុខសុភម្គលយ៉ាងខ្លាំង ត្បិតថានៅពេលនេះ លោកស្រីទទួលបានចៅភ្លោះម្តងពីរនាក់តែម្តង។ បើទោះជាយ៉ាងណា តារាចម្រៀងដែលមានងារជាជំទាវរូបនេះ មួយរយៈប៉ុន្មានឆ្នាំចុង ក្រោយ ហាក់ស្ងប់ស្ងាត់ ពីអាជីពសិល្បៈ ខណៈការប្រគុំតន្រ្តីនានា…

កោះកុង និងត្បូងឃ្មុំ ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (ថ្នាក់ខេត្ត)

CAMSOC-ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើក​ទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខ​ភាព​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​កោះ​កុង​អេហ្វស៊ី និង​ខេត្តត្បូងឃ្មុំ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ខណៈ​ខេត្ត​ត្បូង​ឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។ ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ…

អាសូរណាស់! តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បាន ទទួល មរណ ភាព ដោយសាររោគាពាធ

(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពហើយកាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងអាយុ ៥៩ឆ្នាំ ដោយសាររោគាពាធ ខណៈការទទួលមរណភាពរបស់ លោលោក នូ សារុំ ហៅនាយគ្រៀវ គឺជាការបាត់ បង់នូវ សិល្បករ…

លេចឬថា Saliba នឹងត្រឡប់ទៅ Arsenal វិញក្នុងខែមករានេះ

បរទេស៖ កីឡាករវ័យក្មេង William Saliba ត្រូវបាន Telefoot ចេញផ្សាយថានឹងមិនសម្រេចចិត្តក្នុងការវិលត្រឡប់ទៅកាន់ក្លឹបចាស់ Arsenal វិញក្នុងពេលឆាប់ៗពេកនោះទេក្រោយពេលកំពុងស្នាក់អាស្រ័យជាកីឡាករខ្ចីជើងជាមួយនឹងក្លឹបបារាំង Marseille។ តាមកុងត្រាខ្ចីជើងកីឡាករវ័យ២០ឆ្នាំរូបនេះនឹងត្រូវបំពេញភារកិច្ចពេញមួយរដូវកាលថ្មី២០២១-២០២២ជាមួយនឹងកីឡាដ្ឋាន Stade Velodrome របស់ Marseille ប៉ុន្តែមួយរយៈចុងក្រោយនេះបែរមានលេចឬដំណឹងថា Arsenal នឹងអាចហៅគាត់ឲ្យត្រឡប់ទៅជួយក្លឹបវិញក្នុងខែមករាខាងមុខនេះ។ គួរឲ្យដឹងដែរថាចាប់តាំងពីបានផ្ទេរមកចូលរួមជាមួយនឹង Marseille…

ពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគ បរិភោគពីអាជ្ញាធរខេត្តរតនគិរី

ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត។ ឯកឧត្តម គិត ទ្រី បន្តថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ…

ជួយស៊ែរម្នាក់មួយបងប្អូន ដើម្បីស្វែងរកម្ចាស់ម៉ូតូ

កណ្តាលៈ យោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះថា អធិការនគរបាលស្រុកកៀនស្វាយ សូមជំរាបជួនដំណឹងដល់បងប្អូន ដែលប្រើបណ្ដាញសង្គម (ហ្វេសប៊ុក) ទំនាក់ទំនងមេត្តាជ្រាបថា រូបភាពម៉ូតូខាងក្រោមនេះ គឺជនសង្ស័យបានធ្វើសកម្មភាព លួចយកមកពីខាងចំណុចទំនប់កប់ស្រូវ ក្រុងភ្នំពេញ ។ បើបងប្អូនជាម្ចាស់បានឃើញ សូមទាក់ទងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

លោកយាយ​ ដួង​ តារា​ សិល្បករ ៥ជំនាន់ កំពុងរស់នៅក្នុងជីវភាពខ្វះខាតលំបាក​ខ្លាំង​

លោកយាយ​ ដួង​ តារា​ ឆ្នាំនេះមានអាយុ៨២ឆ្នាំហេីយ​ កំពុងរស់នៅក្នុងជីវភាពខ្វះខាតលំបាក​ជាខ្លាំង​ នៅខណៈដែលមិត្តសិល្បករដូចគ្នា​ និងមហាជនមួយចំនួនបាត់ដំណឹងលោកយាយឈឹង​ ក្រោយពេលដែលលោកយាយធ្លាប់ខ្លួនឈឺមិនអាចបំរេីសិល្បៈបាន​ ហេីយជីវិតលោកយាយកាន់តែដុនដាបទៅៗ​ ក្រោយពីកូនស្រីបង្កេីតជាទីពឹងតែមួយគាត់របស់លោកយាយក៏លាចាកលោកទៅដោយជំងឺមហារីក​។ ជីវិតកាន់តែលំបាកៗទៅ​ លោកយាយធ្លាប់ខ្លួនរស់នៅជាមួយអ្នកសប្បុរសម្នាក់ដែលរាប់អានគ្នាតាំងពីក្នុងរបបខ្មែរក្រហម​ ហេីយបន្ទុកគ្រួសារបានធ្លាក់ទៅចៅស្រីតែមួយគត់របស់លោកយាយដែលកំពុងជាប់សិក្សានៅឡេីយ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ «ក្រុមព្រះសុរិយា»។ ដោយបានដឹងពីទុក្ខលំបាករបស់លោកយាយ​យ៉ាងដូច្នេះ​ កាលពីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១​ លោកជំទាវ…

កំណត់ត្រាថ្មី បក្សីសមុទ្រមួយប្រភេទ មានវត្តមានលើទឹកដីកម្ពុជា នៅខេត្តរតនគិរី

អង្គការ BirdLife បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះថា បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) គឺជាសត្វស្លាបសមុទ្រមួយប្រភេទ ដែលជាធម្មតាត្រូវបានគេប្រទះ​ឃើញ​នៅលើផ្ទៃសមុទ្របើកចំហ ឆ្ងាយពីតំបន់ដីគោក។ បក្សីមួយក្បាលនេះ​ត្រូវបានកត់ត្រា​ដោយ​ក្រុមការងាររបស់អង្គការ BirdLife នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាល​ពីល្ងាចថ្ងៃទី ១៧…

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧៦

អាជ្ញាធរខេត្តរតនគិរីសម្រេចបិទផ្លូវជាតិលេខ ៧៦A ពីស្រុកលំផាត់ទៅ ស្រុកកោះញែក ជាបណ្ដោះ អាសន្ន ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ខណ:បច្ចុប្បន្ននេះទឹកទន្លេស្រែពក បានហក់ឡើងជាបន្តបន្ទាប់ ដែលបង្ក ឡើងដោយជំនន់ទឹកភ្លៀង ជន់លិចភូមិមួយចំនួន នៃស្រុកលំផាត់ ។ . លោក កុល ផាន់ណា អ្នក នាំពាក្យសាលាខេត្តរតនគិរី…