ក្រោយរោងកុនបើកឡើងវិញ មហាជន និងផលិតករ ហាក់រីករាយខ្លាំង ដោយសង្ឃឹមថាដង្ហើមនៃវិស័យភាពយន្តគឺមានឡើងវិញ
(ភ្នំពេញ)៖ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ បានបង្ខំឲ្យកន្លែងកំសាន្តជាច្រើនប្រកាសបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះមានទាំងរោងភាពយន្តផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី២៨ ខែតុលា កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាស ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទី រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំដោយសារជំងឺកូវីដ-១៩។ យ៉ាងណាទន្ទឹមនឹងការសម្រចអនុញ្ញាតឱ្យបើកដំណើររោងភាពយន្ដវិញនេះ ក៏មាន មហា ជន…