ដំណឹងស្វែងរកម្ចាស់រថយន្ដ NISSAN FRONTIER មួយគ្រឿង ខណៈបើកបរបានរេចង្កូតធ្លាក់ផ្លូវ

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះថា កាលពីរសៀល ថៃ្ងទី០៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មាន អំពីករណីរថយន្ដធ្លាក់ផ្លូវ នៅចំណុចលោកយាយម៉ៅ ពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 103-104 ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣៦នាទី សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ហ៊ន់ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធអំពើលួចម៉ូតូ ម៉ាកវ៉េវអាល់ហ្វា…

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៦-១២ នឹងមានផ្គរ រន្ទះ ភ្លៀង ខ្យល់កន្ត្រាក់ បង្កជាជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ​ និងខេត្ត…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ម្ចាស់ស្នាដៃ «ពងពស់ក្រាយ» លោក ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ ខណៈ ដែលគាត់ខំប្រឹងសរសេរអស់រយៈពេលជាង៤ឆ្នាំ

ការចាកចេញទៅនឹកស្មានមិនដល់របស់លោក ហង្ស អច្ឆរិយា បានធ្វើឱ្យសាច់ញាតិ និងគ្រប់គ្នាដែលជាមិត្តភក្តិជិតស្និទ្ធ ព្រម​ជាមួយ​អ្នកគាំទ្រ មានការ​សោកស្តាយ ​និងស្រណោះ​ជាពន់ពេក ​ចំ​ពោះ​​ការបាត់បង់​សិល្បករ និង ​ជាអ្នកនិពន្ធ​មួយរូប ​ពេញពោរទៅ​ដោយទេពកោសល្យ ​សមត្ថភាព។​ ជាមួយគ្នានោះ អ្នកនិពន្ធសៀវភៅ កូនចាបមាស ជាអ្នករាប់អានជិតស្និទ្ធ ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ហង្ស អច្ឆរិយា…

នៅពីក្រោយភាពមានបានរបស់ សួស វីហ្សា និងស្វាមី តើអ្នកទាំងពីរមានមុខរបរអ្វីខ្លះ?

(ភ្នំពេញ)៖ ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនអ្នកសិល្បៈពិតដឹងច្បាស់ហើយថា គូស្វាមីភរិយា លោក ថមមី និង សួស វីហ្សា ប៉ុន្មានឆ្នាំចុងក្រោយពិតជាមានសុភមង្គល និងហ៊ឺហាខ្លាំងឡើង ថែមទាំងមានជំនួញពេញដៃទៀតផង។ ថ្ងៃនេះ ដំណឹង សូមនាំអារម្មណ៍ប្រិយមិត្តមកដឹង ពីមុខជំនួញ ក៏ដូចជាការងារមួយចំនួនរបស់ គូស្វាមីភរិយា លោក ថមមី និង…

ផ្អាកបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៥០C ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ

សេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៥០C ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន…

អ្នកសិល្បៈក្នុងស្រុកមិនតិចទេ ចូលរួមសម្តែងការសោកស្តាយ ចំពោះការបាត់បង់ តារាចម្រៀង សែម សង្វាត

(ភ្នំពេញ)៖ តារាចម្រៀងមួយរូបរបស់កម្ពុជា គឺលោក សែម សង្វាត បានទទួលមរណភាពកាលពីយប់មិញនេះ ដែលធ្វើឲ្យអ្នករួមអាជីព និងមហាជនធ្លាប់គាំទ្រនិយមស្តាប់ចម្រៀងរបស់លោក មានការអាណិតអាសូរ សោកស្តាយជាពន់ពេក។ ការទទួលមរណភាពរបស់លោក សែម សង្វាត គឺបន្ទាប់ពីលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយមួយចំនួន។ គិតរហូតមកទល់នឹងពេលនេះ គេឃើញមានអ្នកសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់មិត្តភ័ក្តរួមអាជីពមួយរូប។…

គ.ជ.ប ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ថា ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។ ការធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ សំដៅលើការចុះឈ្មោះប្រជាពលរដ្ឋខ្មែរទើបដល់អាយុ១៨ឆ្នាំ និង ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក…

ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង នឹងគ្មានការលើក លែងជាលើកទី២ទៀតនោះទេ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា យានយន្តដែលត្រូវបាន ដោះលែងហើយ នឹងគ្មានការលើក លែងជាលើកទី២ទៀតនោះទេ បើសិននៅតែបន្តដឹកលើសទម្ងន់កម្រិតកំណត់។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន…