សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពី ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម កវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃ​…

ប្រកាសស្វែងរកបងប្អូន សាច់ញាតិអ្នកជំងឺម្នាក់ កំពុងសម្រាកនៅផ្នែករបួសវះកាត់

ស្វាយរៀងៈ យោងតាមផេក មន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា មន្ទីរពេទ្យខេត្តស្វាយរៀង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សូមប្រកាសស្វែងរកបងប្អូន សាច់ញាតិរបស់អ្នកជំងឺ មានភិនភាគដូចរូបខាងក្រោម ដែលឥឡូវកំពុងសម្រាកនៅផ្នែករបួសវះកាត់ (រថយន្ដសង្រ្គោះរបស់គ្លីនិកឯកជន ជាអ្នកដឹកមកមន្ទីរពេទ្យខេត្ត) ។ បញ្ជាក់៖ អ្នកជំងឺបាត់ការចងចាំ និងវង្វេងស្មារតីម្ដងៗ ហើយបាននៅចាំព័ត៌មានរបស់ខ្លួនខ្លះៗថាឈ្មោះ បាន…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទដៃ និងរក្សាទុកនូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​ ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់ឱ្យហើយ

នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារនៅលើFacebook អំពីសកម្មភាពចុះត្រួតពិនិត្យ ពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ម្សិលមិញ។…

តើ Facebook អាច​បង្កជាបញ្ហារដល់ជីវិតអាពាហ៍ពីពាហ៍របស់អ្នកបាន ដែររឺទេ?

  Facebook គឺជាកំពូលមធ្យោបាយក្នុងការទំនាក់ទំនងជាមួយនឹងមិត្តភក្តិទាំងចាស់ និងថ្មី តែ ​តើបណ្តាញសង្គមអនឡាញ​មួយនេះកំពុងតែបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នកឬទេ? យ៉ាងណាក៏ដោយ ចង់បន្ទោសថា ជាកំហុសរបស់ហ្វេសប៊ុគក៏មិនបានដែរ ព្រោះអ្វីដែលនាំហាយនភាពមករកសម្ព័ន្ធភាព គ្រួសារនោះ គឺការដែលគូស្វាមី ភរិយាទាំងឡាយនោះប្រើប្រាស់បណ្តាញសង្គមអនឡាញនេះបែបខុសៗ ទើបស្ថិតិនៃការលែង​លះនៅ​ក្នុង​ប្រទេស អាមេ​រិកមានដល់ទៅ ១ ភាគ ៥ មានមូលហេតុបណ្តាលមកពីការលេងហ្វេសប៊ុគនេះ ។ …

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ

សម្តេចតេជោ ហ៊ុន សែន បានសរសរលើបណ្តាញសង្គមfacebookមុននេះបន្តិចថា ថ្ងៃទី០២ ខែកក្កដានេះ ក្រុមគ្រូពេទ្យបានមកយកសំណាក សម្តេចទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សម្តេចអវិជ្ជមានពីកូវីដ-១៩ ដែលសម្តេចត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឺមល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។ ខ្លឹមសារ៖ ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩…

តារាថៃល្បីឈ្មោះ កញ្ញា Pancake និងគ្រួសារប្រកាសថា បានឆ្លងកូវីដ-១៩

  (ថៃ)៖ តារាថៃរូបស្រស់ កញ្ញា Pancake បានប្រកាសនាពេលថ្មីៗនេះថា នាងនិងគ្រួសារ បានឆ្លងជំងឺកូវីដ ដែលដំណឹងនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង តែយ៉ាងតារាស្រីរូបនេះ ហាក់មិនមានស្ថានភាពធ្ងន់ធ្ងរឡើយ ដោយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យមួយកន្លែងនៅប្រទេសថៃ។ តារាសម្តែង Pancake បានបញ្ជាក់ទៅកាន់មហាជនតាមរយៈបណ្តាញសង្គម Facebook និង Instagram ផ្លូវការរបស់នាងកាលពីថ្ងៃទី២៨…

មាស សុខសោភា និងគូស្នេហ៍ ចែករំលែករូបភាពផ្អែមល្ហែមនៅតំបន់ប្រាសាទ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

  (ភ្នំពេញ)៖ ត្បិតមានចំណងស្នេហាជាមួយគ្នាយូរឆ្នាំមកហើយក្តី តែមហាជនសង្កេតឃើញថា មាស សុខសោភា និងគូស្នេហ៍ នៅតែមានភាពផ្អែលល្ហែមដូចគូស្នេហ៍ថ្មីថ្មោង ទៅណាមកណាបណ្តើរគ្នាយ៉ាងត្រសង់ ជាពិសេសថ្មីៗនេះមានរូបភាពស្វីតៗរបស់នាងជាច្រើនសន្លឹក ត្រូវបានចែកចាយលើបណ្តាញសង្គម។ ថ្មីៗនេះ មាស សុខសោភា ក៏ទើបតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាង ក្នុងដំណើរកម្សាន្តទៅលេងខេត្តសៀមរាបយ៉ាងរីករាយផងដែរ។ ដោយក្នុងនោះ អ្នកទាំងពីរ បានថតរូបរួមគ្នាជាមួយកាយវិការកៀកកើយក្បែរគ្នាយ៉ាងស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម…

ឈុតរលោង អមជាមួយខ្សែតូច របស់រាជនីក្រមា មាន សូនីតា កាន់តែស្អាតនិងជះភាពស៊ិចស៊ី

  (ភ្នំពេញ)៖ ពិតណាស់ឲ្យតែនិយាយពី រាជ្ជនីក្រមា ជឿជាក់ថាប្រិយមិត្តអ្នកអានបានស្គាល់ស្ទើរតែទាំងអស់ហើយ ដោយនាងមានឈ្មោះពិតថាកញ្ញា មាន សូនីតា។ ដោយសារតែថ្វីដៃ ជាមួយគំនិតបង្កើតថ្មី ក្នុងការច្នៃសម្លៀកបំពាក់ពីបក្រមាខ្មែរ និងបើកហាងលក់សម្លៀកបំពាក់ធ្វើពីក្រមាខ្មែរ ដែលផ្នែកមួយគាំទ្រស្នាដៃកូនខ្មែរនោះ ទើបគេដាក់រហស្សនាមឲ្យនាងថា «រាជនក្រមា»។ ថ្មីៗនេះ រាជនីក្រមា បានរំលេចសម្រស់ដ៏ទាក់ទាញជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម មានសម្រស់ស្រស់ស្អាតខ្លាំង មានទម្រង់មុខប្រជាប្រិយ…

ទទួលបានព័ត៌មានពីពលរដ្ឋភា្លម សមត្ថកិច្ចចុះឃាត់ខ្លួនតៃកុងរថយន្តដឹកដីបើកវ៉ាជែងហុយដីប៉ះពាល់ដល់សុខភាពអ្នកដំណើរ ធ្វើការអប់រំ និងកិច្ចសន្យា

កណ្ដាលៈ នៅព្រឹកថ្ងៃទី២១ខែមិថុនា​ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងាប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងនោះ។ គណនី ហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក (page) ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស…