បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងជាង៥៤គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក…

បុរសម្នាក់បើករថយន្តរវល់តែចុចទូរស័ព្ទ ជ្រុលទៅបុកFORD RANGER កំពុងឈប់ស្តុប បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្ត Masda BT50 មួយគ្រឿង ក្នុងល្បឿនលឿនរវល់តែចុចទូរស័ព្ទ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្ត FORD RANGER មួយគ្រឿង កំពុងឈប់រង់ចាំស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…

បុរសម្នាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ រងរបួស រួចបើករត់គេច

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ បណ្តាលអោយស្ត្រីម្នាក់រងរបួស រួចបើករត់គេច ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5009 បើកបរដោយបុរសម្នាក់។…

ដើមឈើបុស្សនាគ រលំសង្កត់លើរថយន្តស៊េរីទំនើបចំនួន ៣គ្រឿង

សៀមរាបៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)…

រថយន្ត Ford RANGER បើកគេចរេចង្កូត បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកទាំងព្រឹក

ភ្នំពេញ: បង្កកាភ្ញាក់ផ្អើលដែលរថយន្តម៉ាក Ford RANGER មួយគ្រឿង បានបួងចង្កូតគេចជ្រុល បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក កើតហេតុកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តខាងលើម៉ាក Ford RANGER…

FORD ស្លាកលេខ 2BG-9965 ប៉ះជាមួយរថយន្តធុនធំខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកៀបគ្នាជាប់បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

Ford បុកជាមួយ470 បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាក ford reanger បុកជាមួយរថយន្តលុចស៊ីស 470 បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តលុចស៊ីស LX 470…

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត FORD RANGER បុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងរបងផ្ទះវីឡា រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មានករណីរថយន្ត FORDRANGER មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ឡើងខឿនបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ១០០៣កែង និងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក…

ករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបមួយគ្រឿង ស្លាកលេខ នគរបាល ឈប់រួចបាញ់ឡើងលើមួយគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបម៉ាក Ford មួយគ្រឿងពាក់ស្លាកលេខ នគរបាល បាញ់ឡើងលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវលេខ២៥៧កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ…

ម៉ូតូបើកវ៉ាជែងជ្រុលចង្កូតបុកជាមួយរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៤រោចខែផល្គុន ឆ្នាំឆ្លូវ ពស២៥៦៥ ត្រូវថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:១៥នាទី នៅលើផ្លូវក្រាលកៅស៊ូ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរបញ្រ្ចាសទិសគ្នា ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់អោយដឹងថា…