Man UTD ធ្លាក់ចេញពី Champions League ហើយក្រោយចាញ់ AT Madrid ក្នុងលទ្ធផល១ទល់នឹង០

បរទេស៖ ក្លឹបបិសាចក្រហម Man UTD បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយកាលពីរាត្រីយប់មិញនេះក្រោយបរាជ័យក្រោមស្នាដៃរបស់ក្លឹប AT Madrid ហើយវាកំពុងបានក្លាយទៅជាសំណូរចោទសួរថាតើទំរង់លេងរបស់ក្រុមនេះនឹងទៅជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ មិនត្រឹមតែមានទំរង់លេងអន់រដូវកាលនេះនិងក្នុងពានរង្វាន់នេះនោះទេប៉ុន្មានឆ្នាំចុងក្រោយនេះពោលគឺមានរយៈពេល៥ឆ្នាំហើយដែលបិសាចក្រហម Man UTDមិនអាចលើកពានអ្វីបានសោះឡើយសម្រាប់កីឡាដ្ឋាន Old Trafford ។ គ្រូបង្វឹកលោក Rangnick ក្រោយចប់ការប្រកួតនេះបាននិយាយថា៖ពួកយើងត្រូវតែបន្តការប្រយុទ្ធរបស់យើងនិងព្យាយាមឲ្យអស់ពីលទ្ធភាពបន្ថែមទៀតប៉ុន្តែពេលនេះគឺជាពេលវេលាដ៏លំបាកបំផុត។ខ្ញុំមានអារម្មណ៍ថាអន់ចិត្តយ៉ាងខ្លាំងសម្រាប់ទាំងអ្នកគាំទ្រនិងអ្នកគ្រប់គ្នានៅជាមួយនឹងក្លឹប។ពួកយើងនៅមិនទាន់មានភាពល្អគ្រប់គ្រាន់នៅឡើយទេ៕

លោកTuchel គ្មានបំណងចាកចេញពី Stamford Bridge ឡើយ

បរទេស៖ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ច្បាស់លាស់ហើយថាលោកនឹងមិនចាកចេញពីកីឡាដ្ឋាន Stamford Bridge ឡើយទោះបីជាមានក្លឹបកំពុងជួបបញ្ហានិងព័ត៌មានចចាមអារ៉ាមថាគាត់នឹងចូលរួមជាមួយនឹងបិសាចក្រហម Man UTD ក្តី។ លោកគ្រូបង្វឹករូបនេះបានធ្វើការសន្យាសាជាថ្មីថានឹងបន្តរស់នៅជាមួយនឹង Chelsea រហូតដល់ចុងរដូវកាលទោះបីជាស្ថានភាពបច្ចុប្បន្នហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ក្តីពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់ក្លឹបពីសំណាក់រដ្ឋាភិបាលអង់គ្លេសជាពិសេសចំពោះម្ចាស់ក្លឹបជនជាតិរុស្សីលោក Abrahimovic។ គួររំលឹកដែរថាទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹបលោក Abrahimovic ត្រូវបានបង្កកដោយរដ្ឋាភិបាលអង់គ្លេសជុំវិញបញ្ហាលុកលុយអ៊ុយក្រែនដោយប្រទេសរុស្សីហើយជាលទ្ធផលក្លឹប…

រថយន្ត០៣គ្រឿងបុកគ្នា​ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២ និង ៣០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត…

Lacazette និង Arsenal នឹងជួបគ្នាម្តងទៀតដើម្បីចរចាកុងត្រាថ្មី

បរទេស៖ គេបានដឹងហើយថាកីឡាករខ្សែប្រយុទ្ធបារាំង Lacazette នឹងត្រៀមខ្លួនដើម្បីចាកចេញពីក្លឹបហើយនាចុងរដូវកាលនេះប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta មិនបានបដិសេធទេថាលោកកំពុងតែព្យាយាមក្នុងការរក្សាទុកកីឡាកររូបនេះជាមួយនឹងក្លឹបបន្តទៀតតាមរយៈកុងត្រាថ្មីមួយ។ គ្រូបង្វឹកអេស្បាញលោក Mikel Arteta បានបញ្ជាក់យ៉ាងដូច្នេះថាក្លឹបកាំភ្លើងធំ Arsenal និងកីឡាករ Alexandre Lacazette នឹងជួបគ្នានៅចប់រដូវកាលនេះដើម្បីអាចពិនិត្យទៅលើលទ្ធភាពនៃការបន្តកុងត្រាថ្មី។ គួរឲ្យដឹងដែរថាកុងត្រារបស់កីឡាកររូបនេះនឹងត្រូវបញ្ចប់ទៅនៅត្រឹមចុងរដូវកាលនេះហើយហើយនៅមិនទាន់មានការកិច្ចព្រមព្រៀងណាមួយដែលបង្ហាញថាកីឡាករនឹងអាចយល់ព្រមបន្តកុងត្រាថ្មីនៅឡើយប៉ុន្តែទំរង់លេងដ៏ល្អរបស់គាត់កំពុងធ្វើឲ្យក្រុមការងារនិងអ្នកគាំទ្ររីករាយយ៉ាងខ្លាំងនៅពេលចុងក្រោយនេះជាពិសេសការប្រកួតយប់មិញយកឈ្នះ Watford ក្នុងលទ្ធផល៣ទល់នឹង២៕

Watford និង Crystal Palace សុំចរចា Milner ពី Liverpool

បរទេស៖ កីឡាករឆ្នើមជើងចាស់ James Milnerរបស់ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នកំពុងស្ថិតនៅក្នុងគោលដៅថ្មីរបស់ក្លឹបធំៗពីរនៅអង់គ្លេសទោះបីជាមិនទាន់មានសញ្ញានៃការចាកចេញពី Anfield នៅឡើយក្តី។ កីឡាករជើងចាស់របស់ហង្សក្រហម Liverpool រូបនេះបានឈានចូលមកដល់ពេលវេលាដែលអាជីពរបស់ខ្លួននឹងត្រូវអស់កំណត់ហើយជាមួយនឹងក្លឹបទោះបីជាមិនទាន់បានបង្ហាញអំពីភាពកំសោយរបស់ខ្លួននៅឡើយក្តី។ ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Leeds United ម្តងហើយប៉ុន្តែលោក Jurgen Klopp នៅតែបន្តចង់រក្សាទុកកីឡាកររូបនេះនៅឡើយខណៈដែលពេលនេះទាំង Crystal Palace…

រថយន្តធុនធំបើកកៀរម៉ូតូរទេះ និងម៉ូតូរ៉ឺម៉កទៅប៉ះរថយន្តហ្វតមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរងយន្តកូរេធុនធំ បានបើកគៀជាមួយម៉ូតូអ្នកលក់មីគុយទាវ រួចទៅគៀរជាមួយម៉ូតូសណ្តោយរ៉ឺម៉កដឹកទឹកកក រួចជ្រុលទៅប៉ះរថយន្តហ្វត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរេធុនធំមួយគ្រឿង…

កីឡាករអ្នកចាំទី Kepa ទំនងជាអាចចាកចេញពីChelsea ហើយនៅចប់រដូវកាលនេះ

បរទេស៖ The Sun Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹងតោខៀវ Chelsea បានដាក់បំណង ក្នុងការលក់អ្នកចាំទី Kepa ឲ្យបាននៅចុងរដូវកាលនេះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានបំពេញការងារជាអ្នកចាំទីក្នុងតំណែងសម្រាប់ជំនួសអ្នកចាំទីឈុតធំ Mendy បានយ៉ាងល្អនៅរដូវកាលនេះព្រមទាំងមានឈ្មោះជាកីឡាករល្អបំផុតក្នុងការប្រកួត FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Al Hilal…

គ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ

​កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​សុក្រ​ ៣​ កើត​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​០០​ នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៥១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣​ ត្រង់​ចំណុច​ភូមិ​ពោធិ៍​ ឃុំ​ដំណាក់​រាំង​…

រថយន្តហ្វតបើកលឿនបុករះម៉ូតូ០២គ្រឿង និងជ្រុលទៅបុកទម្លុះរបងប្រលានយន្តហោះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ford renger មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុករះម៉ូតូ២គ្រឿងបណ្តាលអោយដួលរួចបន្តល្បឿន ទៅបុកទម្លុះរបង ចូលក្នុងប្រលានយន្តហោះពោធិ៍ចិនតុងទៅមុខលែងរួច ចំណុចទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅមុនកើតហេតុគេបានឃើញម៉ូតូ០២គ្រឿង…

ម៉ូតូបុកជាមួយរថយន្ត បណ្ដាលឲ្យប្ដីស្លាប់ប្រពន្ធរងរបួសធ្ងន់ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៤៥នាទី លើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០-១១១ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ…