Instagram បន្ថែម Sticker អបអរថ្ងៃបុណ្យណូអែល
ក្រុមហ៊ុន Instagram មានភាពមមាញឹកជាខ្លាំងនៅបំណាច់ឆ្នាំ ២០១៦ នេះ ដើម្បីដាក់ចេញនូវកម្មវិធីកំណែថ្មីសម្រាប់ស្វាគមន៍ថ្ងៃបុណ្យណូអែល ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយសម្រាប់ប្រជាជនលោកខាងលិច។ ជាមួយនឹងគម្រោងនៃការកែលំអរថ្មីនេះ ក្រុមហ៊ុនបានធ្វើឡើងក្រោមប្រធានបទ «ភាពរីករាយថ្ងៃឈប់សម្រាក» ។ ឥឡូវនេះប្រិយមិត្តដែលកំពុងតែប្រើប្រាស់ Instagram នឹងទទួលបានកំណែថ្មី សម្រាប់ប្រើប្រាស់មុខងារ Stories ដែលមានការដាក់បន្ថែម Sticker ថ្មីៗទៅលើរូបភាព…