អីក៏ដល់ថ្នាក់នេះ! បុរសម្នាក់ ធុញទ្រាន់នឹងការស្ទះចរាចរណ៍យូរពេក សម្រេចចិត្តលោតចុះពីលើស្ពានកម្ពស់ប្រមាណ ៣០ម៉ែត្រ
ថ្មីៗនេះ បុរសម្នាក់មកពីរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក បានធុញទ្រាន់នឹងការស្ទះចរាចរណ៍យូរពេក ដែលធ្វើឲ្យគាត់សម្រេចចិត្តលោតចុះពីលើស្ពានកម្ពស់ប្រមាណ៣០ម៉ែត្រ ចូលទៅក្នុងទន្លេ ដែលជាទន្លេមានក្រពើរស់នៅ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Jimmy Ivan Jenningsអាយុ២៦ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុ គាត់បានជួបប្រទះនឹងបញ្ហាកកស្ទះចរាចរណ៍ប្រហែលជាជាងពីរម៉ោង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្ដជាច្រើន។ ឃើញដូច្នេះ គាត់បាននឹកឃើញគំនិតមួយ គឺលោតចុះពីលើស្ពាន…