សមត្ថកិច្ចឃាត់រថយន្ត៩គ្រឿងដែលបើកបរដោយជនជាតិចិនខុសច្បាប់!

ព្រះសីហនុៈ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះឆែកឆេរ​ អាវុធជាតិ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ចំណុចរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ ។ ជាលទ្ធផល បានពិនិត្យលើរថយន្តចំនួន ៧៨គ្រឿង ក្នុងនោះ…

រថយន្តកុងតឺន័រ បុកម៉ូតូបុគ្គលិកភីហ្សាខំភេនីម្នាក់ ចំពីក្រោយ ខ្ទេចយ៉ាងដំណំ

ភ្នំពេញៈ បុរសជាបុគ្គលិកភីហ្សាខំភេនីម្នាក់ ជិះម៉ូតូឌ្រីមមួយគ្រឿងចេញពីធ្វើការបម្រុងត្រឡប់ទៅផ្ទះ ក៏ត្រូវរថយន្តកុងតឺន័របើកមកបុកពីរក្រោយពេញទំហឹង សំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបកប់ស្រូវ តាមបណ្តាយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GU-3130។…

រន្ធត់ហួសថ្លែង! បុរសម្នាក់ជិះម៉ូតូទៅបុកនឹងរថយន្តកុងតឺន័រក្រុមហ៊ុន PREMIUM ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្តោយផ្លូវណតប្រ៊ីត កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ រថយន្តបង្កម៉ាក NISSAN DIESEL ពណ៌បៃតង់ ជាប្រភេទរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនPREMIUM ពាក់ស្លាកលេខ ភ្នំពេញ 3D-4630…

លម្អិត! ករណីរថយន្តឡិចស៊ីស៥៧០ស្លាកលេខ ភ្នំពេញ 2AY-8899 បុករថយន្តរបស់ទូតស្លាកលេខ CD 25-០១៥ ពីក្រោយ ដោះស្រាយគ្នាមិនចេញ!

ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីស៥៧០ មួយគ្រឿង កំពិតផ្នែកខាងមុខយ៉ាងដំណំ ខណៈពេលដែលកំពុងបើកបរក៏ស្រាប់តែមាន រថយន្តរបស់ស្ថានទូតមួយគ្រឿងបើកខាងមុខ រួចហើយអ្នកបើកបរជាន់ហ្រ្វាំងឈប់ ហើយអ្នកបើកបររថយន្តជាន់ហ្រ្វាំងមិនទាន់ ក៏ទៅបុកពីក្រោយ តែមិនបានរងការខូចខាតឡើយប៉ុន្តែដោះស្រាយគ្នាមិនត្រូវ ក៏សម្រេចបញ្ជូនបន្តទៅកាន់ការិយាល័យចរាចរណ៍ក្រុង។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…

រថយន្តពីរគ្រឿងពន្លះគ្នា លាន់ឮដូចរន្ទះ របួសធ្ងន់ម្នាក់ នៅប៉ៃលិន

ប៉ៃលិនៈ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងខូចខាតរថយន្តទាំងសងខាង នៅត្រង់ចំណុចភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អ្នកបើកបររថយន្តធំ មិនទាន់ស្គាល់អត្តសញ្ញាណ បានម៉ាក NISSAN ពាក់ស្លាកលេខ ស្វាយរៀង3A-1195…

រថយន្ត NISSAN MARCH ស្លាកលេខខេមរភូមិន្ទ01-2-7985 បង្អង់ល្បឿនបម្រុងបត់ឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងទៀតកៀរបាក់កញ្ចក់ម្ខាង!

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀតបើករថយន្តNISSANមួយគ្រឿងក្នុងល្បឿនយឺតៗបំរង់បត់ស្តាំដៃឆ្លងផ្លូវត្រូវបានបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើករថយន្តCOROLLAមួយគ្រឿងមកពី ក្រោយគៀបាក់កញ្ចក់ខាងឆ្វេងម្ខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសំណង់(១២) តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីស្ត្រីម្នាក់ដែលជាម្ចាស់រថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបមានគ្នាប្រុសស្រី២នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSAN MARCH ពណ៌ស ពាក់ស្លាកលេខ…

រថយន្តនីសាន់ ពន្លះម៉ូតូMSX របួសម្នាក់!

កំពង់ស្ពឺៈ​ ថ្ងៃចន្ទ័ទី១៦ ខែមេសា ឆ្នាំ២០១៨​ វេលាម៉ោង​២និង២០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅ​លើផ្លូវជាតិ​ ៥១ ស្ថិតនៅភុមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ កំពង់ស្ពឺ រវាងម៉ូតូនិងរថយន្ត បើកបញ្ច្រាសទិសគ្នាពីជើងទៅត្បូង​​ ដោយម៉ូតូឆ្លងកាត់ទទឹងផ្លូវ ត្រូវរថយន្តម៉ាក​ Nissan NAVARA ពណ៌ស ពាក់ស្លាកលេខ…

Nissan IMx ដ៏ប្រណិត នឹងផលិតចេញនៅអំឡុង ៣ ឆ្នាំខាងមុខ

ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Nissan លោក Mamoru Aoki បាននិយាយប្រាប់ Autocar ថា រថយន្តគំរូ IMx ដើរដោយថាមពលអគ្គីសនីរបស់ខ្លួន នឹងមកដល់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។ ទោះយ៉ាងណា គេមិនប្រាកដទេថា នៅពេលផលិតចេញ រូបរាងរបស់វាខុសពីម៉ូដគំរូនេះយ៉ាងណានោះទេ។ ប៉ុន្តែ គេនឹងរក្សាកម្លាំងម៉ាស៊ីនអាគុយរបស់វាឱ្យនៅខ្លាំងដល់…

នីសាន់ដឹកបន្លែក្រឡាប់លើផ្លូវ ស្រាប់តែរថយន្ត២គ្រឿងទៀត បុកគ្នាពេញទំហឹង!..

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តដឹកបន្លែ១គ្រឿងក្រឡាប់ ស្រាប់តែរថយន្ត២គ្រឿង បើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដឹកបន្លែ១គ្រឿង ម៉ាកNISSAN ស្លាកលេខ…

ជួយShare រកសាច់ញាតិគាត់ផង! បុរសម្នាក់ជិះម៉ូតូវ៉ាកុងតឺន័រ ​ត្រូវរថយន្តដឹកខ្សាច់​កិនខ្ទេចខ្លួន!

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់ខ្ទេចខ្លួនយ៉ាងរន្ធត់។ ហេតុការណ៍កើតឡើងនៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨…