ឃាត់រថយន្ត៣គ្រឿង គោយន្ត១គ្រឿង ដកហូតបានឈើប្រណីតជាច្រើនម៉ែត្រគូប
ព្រះវិហារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានចាប់ឃាត់គោយន្តកន្ត្រៃ និងរថយន្ត៣គ្រឿង ដែលដឹកជញ្ជូនឈើអារចម្រុះប្រភេទ (លេខ១ លេខ២ និងឈើអារប្រណីតធ្នង់) នៅលើដងផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តទី១ ម៉ាក…