រថយន្ត Nissan Frontier របស់ប៉ូលិសសក្តិ៥ រេចង្កូតបុកកាងរថយន្តកុងតឺន័រខូតខាត

ភ្នំពេញៈ រថយន្តម៉ាក Nissan Frontier ពណ៍ទឹកប្រាក់មួយគ្រឿងរបស់លោក ប៉ូលិសសក្តិ៥ម្នាក់ ស្រវឹងស្រារេចង្កូតបុកចូលកាងការពារខាងក្រោយ របស់រថយន្ត កុងតឺន័រ បណ្តាលឲ្យរថយន្ត Nissan ដាច់កង់មុខនិងខូចខាតផ្នែកខាងឆ្វេងទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខបុរីញ៉ូថោនអូដឹម…

Navara ថយមិនប្រយ័ត្នប៉ះបង្គោលភ្លើង ដួលសង្កត់លើ land cruiser ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់បើកថយរថយន្តខ្វះការប្រុងប្រយ័ត្នទៅប៉ះបង្គោលភ្លើងមួយដើម ដួលរលំសង្កត់លើដំបូលរថយន្ត landcruiser ពណ៌ស មួយគ្រឿង បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅជិតរផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារតែម្ចាស់រថយន្ត Nissan Navara មួយគ្រឿងពណ៌ខ្មៅ…

ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងកូរ៉េ ក្រពុលមុខនឹងរថយន្តតម្លៃទាប-បច្ចេកវិជ្ជាជាន់ខ្ពស់របស់ចិន

ក្រុមហ៊ុនផលិតរថយន្តចិន បានកសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនផលិតរថយន្ត ដែលមានតម្លៃទាបបំផុត ក្នុងលោកជាយូរមកហើយ ខណៈក្រុមហ៊ុនជប៉ុន និងកូរ៉េដូចជា Toyota, Nissan, Honda, និង Hyundai បានខំប្រឹងប្រែងយ៉ាងលំបាក ដើម្បីផលិតចេញរថយន្ តដែលមានគុណភាព និងប្រកបដោយតម្លៃប្រកួតប្រជែង។ ជាងនេះទៅទៀត ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសចិន ក៏កំពុងប្រជែងទីផ្សាររថយន្តអគ្គីសនីនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ជាមួយការផលិតចេញរថយន្តអគ្គីសនី…

អាវុធហត្ថផ្ទៃប្រទេស ឃាត់រថយន្តមួយគ្រឿង ដែលបម្រុងដឹកឈើចេញទៅប្រទេសវៀតណាម

ក្រចេះ: ក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស គោលដៅខេត្តក្រចេះ បានធ្វើការបង្ក្រាបនិងឃាត់រថយន្តមួយគ្រឿងដែលបម្រុងដឹកឈើប្រណីតជាច្រើនក្នុងរថយន្តឆ្ពោះចេញទៅប្រទេសវៀតណាម។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ ទាបភ្លឺឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ក្រុមស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ បានឲ្យដឹងថា រថយន្តដែលឃាត់បានខាងលើនេះ ម៉ាក NISSAN NAVARA…

Renault Zoe រថយន្តសេរីថ្មី កំពុងទាក់ទាញប្រជាប្រិយភាពខ្លាំង

រថយន្តអេឡិចត្រូនិច Renault Zoe សេរ៊ីឆ្នាំ២០១៧ ដែលគ្រោងចេញលក់នាដើមខែមករាខាងមុខ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះរបស់វា ។ រថយន្តថ្មីនេះ បំពាក់ថាមពលថ្មខ្លាំងជាងមុនដោយអាចបើកបរបានចម្ងាយរហូតដល់ទៅ ៤០០គីឡូមែត្រ ឬធ្លាក់មកត្រឹម ២០០គីឡូមែត្រពេលអាកាសធាតុត្រជាក់។ នេះជាចំណុចពិសេសមួយ ដែលរថយន្តដទៃទៀតមិនអាចធ្វើបាន ដោយថាមពលរបស់គ្រឿងយន្តទាំងនោះអាចធ្វើដំណើរបានយ៉ាងច្រើន ២៤០ គីឡូមែត្រ ឬ ធម្មតា១៧០គីឡូមែត្រប៉ុណ្ណោះ។…

បែកថ្នាំខ្លាំងពេក បើកឡានសុខៗ ឈប់យកដបសាំងចាក់ដុតចោល

ភ្នំពេញៈ បុរសបែកថ្នាំម្នាក់ កំពុងតែបើករថយន្តខៗ ស្រាប់តែឈប់ រួចយកដបសាំង៥-៦ដប យកមកចាក់ស្រោចត្រង់បាំងក្រោយ រួចយកដែកកេះមកដុតឆេះសន្ធោសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាន និងក្រុមសន្តិសុខធនាគារបានយកបំពង់ពន្លត់មកបាញ់ពន្លត់ទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងកើតព្រះសក្យមុនីចេតិយ្យ លើកំណាត់ផ្លូវមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសញៀនថ្នាំ…

ម៉ាឡេស៊ី គ្រោងបើករោងចក្រតម្លើងរថយន្ត និងផលិតបំណែករថយន្ត នៅកម្ពុជា

ក្រុមហ៊ុន Tan Chong Group មកពីប្រទេសម៉ាឡេស៊ី គ្រោងនឹងបោះទុនវិនិយោគលើ ការបង្កើតរោងចក្រតម្លើងរថយន្ត និងផលិតបំណែករថយន្ត នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។ ក្រុមហ៊ុន Tan Chong Group មានប្រវត្តិជាង ៦០ឆ្នាំមកហើយ ក្នុងការតម្លើងរថយន្ត…

រថយន្តម៉ូដែលថ្មី Toyota C-HR ដាក់លក់តម្លៃចាប់ពី £20,995

រថយន្ត Toyota C-HR នឹងមកដល់ Showroom Toyota នាពេលឆាប់ៗនេះ ជាមួយនឹងតម្លៃនៅទីផ្សារអឺរ៉ុបប្រហែល ២៥៧៣៧,៧៧ ដុល្លារអាមរិក ក្នុងចក្រភពអង់គ្លេសដើមឆ្នាំក្រោយ ដើម្បីធ្វើការបង្អួតដៃគូ ប្រកួតប្រជែងរួមមានរថយន្ត Nissan Juke, Vauxhall Mokka និង Renault Captur។…

សមត្ថកិច្ច បង្ក្រាបបានសាច់សត្វ ខូចគុណភាព ជិត២តោន

បន្ទាយមានជ័យៈ ក្រុមអន្តរាគមន៍ការិយាល័យ ដែលដឹកនាំដោយលោក ហ៊ុយ ទូច បានចុះធ្វើអធិការកិច្ច ស្ទាក់ឃាត់ចាប់បានរថយន្ត១ គ្រឿង ម៉ាក Nissan ពណ៌សំបកឪឡឹក ចង្កូតស្តាំ ពាក់ស្លាកលេខ សៀមរាប 2A:4100 លួចនាំចូលផលិតផលបក្សី (មានសាច់មាន់,សាច់ទា) ចំនួន២០០ ថង់ ស្មើនឹង១.៨០០…

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ស៊ីធីឌី បើកធ្លាក់ផ្លូវ

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ស៊ីធីឌី បើករេចង្កូតធ្លាក់ផ្លូវខ្លួនឯង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉េត្រ១៦៩ និង១៧០ ស្ថិតនៅភូមិតាពៅ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តបង្ករថយន្តម៉ាក NISSAN ក្បាលពណ៌សរសណ្តោងទូ ស្លាកលេខព្រះសីហនុ 4A-0089 របស់ក្រុមហ៊ុនស៊ីធីឌី អ្នកបើកបរដោយឈ្មោះ…