Hazard នៅតែមានឱកាសវិលត្រឡប់មក Chelseaវិញ

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard មួយរយៈចុងក្រោយនេះកំពុងលេចឬព័ត៌មានអំពីការចាកចេញពីក្លឹបអេស្បាញ Real Madrid ហើយបន្ទាប់ពីបានចំណាយពេលជាច្រើនរដូវកាលនៅទីនេះទាំងដែលមិនបានទទួលលទ្ធផលល្អប្រសើរសោះឡើយ។ តារាឆ្នើមរបស់ប៊ែលហ្ស៊ិករូបនេះត្រូវបាន The Goal អះអាងថានឹងអាចវិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញនាពេលខាងមុខនេះពីព្រោះថាតោខៀវ Chelsea ក៏បានដាក់ផែនការដើម្បីធ្វើកិច្ចការងារនេះរួចទៅហើយ។ ចាប់តាំងតែពីបានផ្ទេរមកអេស្បាញចូលរួមជាមួយនឹង…

ភ្នាក់ងារលោក Raiola កំពុងស្វះស្វែងក្លឹបថ្មីឲ្យ Pogba

បរទេស៖ ភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ត្រូវបាន The Goal ចេញផ្សាយថាកំពុងតែស្វែងរកឱកាសនិងជម្រុញឲ្យមានការឈានទៅដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករបារាំងរូបនេះមកកាន់ទឹកដីអេស្បាញជាមួយនឹងក្លឹប Real Madrid។ មកដល់ពេលនេះកុងត្រាថ្មីរវាងកីឡាករ Pogba ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅមិនទាន់ឈានទៅដល់ការចុះហត្ថលេខាបន្តនៅឡើយខណៈដែលការផុតកំណត់របស់កុងត្រាចាស់នឹងឈានចូលមកដល់ហើយកីឡាករគឺនឹងអាចចាកចេញដោយមិនមានតម្លៃខ្លួនឡើយនៅរដូវត្រឹមចុងរដូវកាលនេះ។ ភ្នាក់ងាររបស់កីឡាករបានព្យាយាមដំបូងឡើយជាមួយនឹងក្លឹប…

Sheriff លត់ Donetsk ម្តងហើយពេលនេះបន្តឈ្នះលើ Real Madrid ទៀត

បរទេស៖ ជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីយប់មិញក្នុងនាមជាម្ចាស់ផ្ទះតែ Real Madrid បែរជាធ្វើមិនបានជ័យជំនះទៅវិញទៅលើក្រុមដែលទើបមានប្រវត្តិឡើងមកវគ្គជម្រុះតាមពូលជាលើកដំបូង Sheriffដែលជាក្លឹបម្ចាស់ពានរង្វាន់នៃលីគកំពូលប្រទេស Moldovaទៅវិញ។ Sheriff បានធ្វើឲ្យគ្រប់គ្នាមិននឹកស្មាននៅក្រោយលទ្ធផលបញ្ចប់ទៅនៃការប្រកួតដោយអាចអបអរសាទរជ័យជំនះនៅពីមុខក្លឹបយក្សអេស្បាញលំដាប់ពិភពលោកនឹងជាម្ចាស់ពានរង្វាន់ Champion Leagues ដល់ទៅ១៣ដងហើយនៅក្នុងទឹកដីរបស់ Santiago Bernebeu ទៀតផង។ គួរឲ្យដឹងដែរថាទំរង់លេងរបស់ Sheriff ពិតជាល្អមែនទែនក្រោយអាចបំបែកប្រវត្តិសាស្ត្រឡើងមកវគ្គនេះជាលើកដំបូងហើយថែមទាំងអាចយកឈ្នះការប្រកួតទាំង២លើកជាប់គ្នាទៀតផងដោយយកឈ្នះ Shakhtar Donetsk…

Real Madrid ចង់បានខ្សែការពារ Porro របស់ Man City

បរទេស៖ យោងតាមការចេញផ្សាយរបស់ O Jogo នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid បានកំពុងតែធ្វើការសម្លឹងមើលកីឡាករខ្សែការពារកណ្តាលឆ្នើមម្នាក់របស់ក្លឹបមេឃខៀវ Man City ។ កីឡាករ Pedro Porro ដែលមានវ័យ២២ឆ្នាំពេលនេះកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹង Sporting នៅឡើយពីក្លឹប Man City ហើយក្លឹបប៉ទុយហ្គាល់រូបនេះនឹងមានជម្រើសក្នុងការចុះកុងត្រាជាផ្លូវការជាមួយនឹងកីឡាករនៅចុងរដូវកាលនេះហើយ។…

កីឡាករ Toni Kross ទើបសារភាពថាគាត់ពិតជាបានលេងទាំងបួសរយៈពេលជាច្រើនខែ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើអាល្លឺម៉ង់ Toni Kross បានទទួលភាពមិនស្រណុកខ្លួនឡើយគិតចាប់តាំងតែខែមិនាហើយថែមទាំងបដិសេធមិនព្រមដកឈ្មោះចេញពីបញ្ជីកីឡាករជម្រើសជាតិក្នុងការប្រកួតនៅអ៊ឺរ៉ូឆ្នាំ ២០២០ឡើយ។ មកទល់នឹងពេលនេះក្រោយការវិលត្រឡប់មកមានវត្តមានឲ្យក្លឹប Real Madrid វិញទើបគាត់បានសារភាពថាគាត់ពិតជាបានចំណាយពេលជាច្រើនខែលេងទាំងរបួសពិតមែនគិតចាប់តាំងតែពីមុនខែមិនារហូតដល់ខែមិថុនា។ គិតចាប់តាំងពីបញ្ចប់ការប្រកួតឲ្យជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០មក Kross មិនដែលបង្ហាញវត្តមានឲ្យក្លឹបឡើយដោយយកពេលវេលាទាំងនោះមកព្យាបាលរបួសមួយនោះវិញ។ បច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយកីឡាករ Kross បានចាប់ផ្តើមធូរស្រាលពីរបួសវិញហើយនិងក៏មានអារម្មណ៍ស្រួលខ្លួនអាចចូលលេងប្រកួតឲ្យ Real Madrid…

PSG, Real Madrid និងBayern Munich ចង់បាន Rudiger របស់ Chelsea

បរទេស៖ ម្ចាស់ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថាកំពុងតែធ្វើការពិចារណានិងស្វែងរកជម្រើសមួយសម្រាប់រដូវកាលក្រោយដែលមានន័យថាក្លឹបនឹងអាចចរចានាំយកកីឡាករខ្សែការពារម្នាក់មកចួលរួមក្លឹបនៅខែមករានេះប្រសិនលក្ខខណ្ឌទាំងអស់នឹងគ្រប់គ្រាន់។ The Goal បានអះអាងថា Bayern Munich គឺបានក្លាយទៅជាក្លឹបចុងក្រោយមួយដែលបានសុំធ្វើការចរចាជាមួយនឹងតោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការដោះដូរកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ។ ក្រៅតែពីក្លឹប Bayern Munich ហើយនោះសូម្បីតែក្លឹបអ្នកមានបារាំង…

Asensio,Benzema និង Isco រកបាន ៦គ្រាប់ជួយឲ្យ Real Madrid លត់ភ្ញៀវ Mallorca

បរទេស៖ អធិរាជស Real Madrid ហាក់ដូចជាឡើងជើងខ្លាំងមែនទែនក្នុងការប្រកួតនៅទឹកដីខ្លួនឯងកាលពីយប់មិញយកឈ្នះក្រុម Mallorca ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ Real Madrid គ្រប់គ្រងបាល់បានដល់ទៅ៥៩ភាគរយនិងស៊ុតចេញបានទៅដល់១៦ដងនិងចំគោលដៅ១២ដងខណៈដែលក្រុមភ្ញៀវស៊ុតចេញបាន១២ដងតែចំគោលដៅតែ៥ដងប៉ុណ្ណោះហើយរកបានតែ១គ្រាប់គត់ដែលទាត់បញ្ចូលទីដោយកីឡាករ Lee Kang-In។ ដោយឡែក Real Madrid ទាំង៦គ្រាប់ក្នុងនោះ Asensio ម្នាក់ឯងធ្វើបានដល់ទៅ៣គ្រាប់ពោលគឺនៅនាទីទី២៤នាទីទី២៩និងនាទីទី៥៥ខណៈដែល៣គ្រាប់ទៀតរកបានដោយកីឡាករ Benzemaនៅនាទីទី៣ដោយកីឡាករ Benzema…

Benzema ធ្វើបានហ៊ែតទ្រីកជួយឲ្យReal Madrid លត់ Celta Vigo

បរទេស៖ ក្លឹបយក្សអេស្បាញ Real Madrid នៅក្នុងការប្រកួតទី៤នៅលីគអាចទទួលបាន៣ពិន្ទុសាជាថ្មីក្រោយយកឈ្នះលើក្រុម Celta Vigo យ៉ាងចាស់ដៃក្នុងលទ្ធផលដល់ទៅ៥ទល់នឹង២។ ៥គ្រាប់កើតឡើងដំបូងតាំងតែពីនាទីទី២៤ដោយកីឡាករ Benzema ហើយគ្រាប់ទី២ដោយ Benzema ដដែលនៅនាទីទី៤៦តង់ទី២និងបន្តបន្ទាប់ដោយកីឡាករ Junior នៅនាទីទី៥៤គ្រាប់ទី៤ដោយកីឡាករចំណូលថ្មី Camavinga នៅនាទីទី៧២ហើយគ្រាប់ទី៥គឺជាគ្រាប់បាល់ហ៊ែតទ្រីករបស់ Benzema នៅនាទីទី៨៧ជាបាល់ពិន័យ១១ម៉ែត្រ។ ជាលទ្ធផលនៅសប្តាហ៍ទី៤នេះ…

Real Madrid, Barcelona និង Man UTD នឹងប្រជែងយក Tielemans ពី Leicester City

បរទេស៖ យោងតាមការចេញផ្សាយរបស់ AS នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមរបស់ក្លឹប Leicester City ម្នាក់កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអង់គ្លេសបិសាចក្រហម Man UTD និងក្លឹបអ្នកមានបុណ្យអេស្បាញ Barcelona ផងដែរក្នុងពេលជាមួយគ្នានេះ។ ក្រៅតែពីនោះសូម្បីតែក្លឹបអធិរាជស Real Madrid វិញក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាទៅលើទំរង់លេងរបស់កីឡាករ Youri Tielemans រូបនេះទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ២០២៣ក្តី។ កីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អកាលពីរដូវកាលមុននិងដើមរដូវកាលនេះប៉ុន្តែមកដល់ពេលនេះគាត់និងក្លឹបនៅមិនទាន់បានឈានទៅដល់ការពិភាក្សាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយខណៈដែលក្លឹបទាំងនោះនឹងចាប់ផ្តើមធ្វើការងាររបស់ពួកគេនៅក្នុងខែមករាខាងមុខនេះហើយ៕

Liverpool ជួបបញ្ហាក្រោយ Salah ទាមទារប្រាក់ឈ្នូលថ្មីដល់ទៅ ៥០ម៉ឺនផោន

បរទេស៖ តារាឆ្នើមរបស់អេហ្ស៊ីប Mo Salah មកដល់ពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅអ៊ឺរ៉ុបបួករួមទាំង Real Madrid និង Barcelona ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជាមិនមានបំណងចង់ចាកចេញពីក្លឹប ហង្សក្រហម Liverpool ឡើយហើយក៏កំពុងធ្វើការព្យាយាមចរចាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយដែរ។ The Goal បានចេញផ្សាយថា Salah ក្នុងពេលដែលកំពុងចរចានេះបានធ្វើការទាមទារពីក្លឹបជាប្រាក់កម្រៃថ្មីរហូតទៅដល់៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ដែលវាមានទំហំច្រើនខ្លាំងមែនទែនជាងអ្វីដែលក្លឹបធ្លាប់បានផ្តល់កន្លងមក៕