កម្មវិធីអានរូបភាពដោយប្រើភ្នែកកាមេរ៉ា Google Lens កំពុងបើកឱ្យទាញយកនៅគ្រប់ទូរសព្ទ Android ហើយ!

ក្រុមហ៊ុន Google កំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ចាប់យកនូវបទពិសោធនៃមុខងារស្គេនរូបភាពដើម្បីដឹងពីព័ត៌មានអំពីរូបភាពនោះ តាមរយៈកាមេរ៉ា ជាផ្លូវការចាប់ពីថ្ងៃនេះ តបតាមការសន្យារបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍មុន។ មុខងារស្វែងរកព័ត៌មានតាមរយៈការដាក់កាមេរ៉ាទូរសព្ទលើរូបភាព វត្ថុ ឬទីកន្លែង​នេះ នឹងភ្ជាប់មកជាមួយកម្មវិធី Google Photos កំណែចុងក្រោយបង្អស់។ ពោលគឺ…

Sony A7 III តម្លៃប៉ុនហ្នឹង សមត្ថភាពប៉ុនហ្នឹង! ម៉េចដែរ?

A7 III គឺជាម៉ាស៊ីនថតរូបឌីជីថលរបស់ក្រុមហ៊ុន Sony ដែលទើបប្រកាសចេញថ្មីៗនេះ ជាមួយការបំពាក់នូវលក្ខណៈសម្បត្តិថ្មីៗ និងមុខងារប្រើប្រាស់កាន់តែប្រសើរធៀបទៅនឹង A7R III និង A9 ដែលជាម៉ូឌែលមុនៗរបស់វា។ ជាប្រភេទកាមេរ៉ា Mirrorless Full-frame ថ្មី A7 III ប្រើប្រាស់ Sensor…

Sony ចេញតម្លៃ Xperia XZ2 និង XZ2 Compact ផ្លូវការ!

ពីមួយជំនាន់ទៅមួយជំនាន់ក្រុមហ៊ុន Sony Mobile តែងព្យាយាមច្នៃបង្កើតផលិ​ត​ផលស្មាតហ្វូនឱ្យកាន់តែមានភាពទាក់ទាញ និងទំនើប ដើម្បីប្រកួតប្រជែង​លើ​ទីផ្សារស្មាតហ្វូនដ៏ក្តៅគគុក។ ក្នុងឆ្នាំ ២០១៨ នេះក៏មិនខុសពីឆ្នាំមុនៗនោះដែរ។ ក្រុមហ៊ុនបានប្រកាសចេញនូវស្មាតហ្វូនលំដាប់កំពូល Xperia ជំនាន់ថ្មីពីរម៉ូឌែល: XZ2 និង XZ2 Compact ដោយពាំនាំមកនូវរចនាបទបែបកោងថ្មី ស្ទើរតែខុសពី Xperia ស៊េរីមុនៗទាំងស្រុង។…

Sony ចេញ Xperia XZ2 និង XZ2 Compact រចនាបទថ្មីស្ទើរទាំងស្រុង

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមជាហូរហែរួចមក នៅថ្ងៃទី ២៦ កុម្ភៈ ក្រុម​ហ៊ុន Sony បានបង្ហាញមុខស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនចំនួន២ ម៉ូឌែល: Xperia XZ2 ​អេក្រង់ទំហំ ៥.៧ អីុញ និង XZ2 Compact ​អេក្រង់ទំហំ ៥ អីុញ។ ខុសពីរូបរាងរចនាបទគំរូដែលមានអេក្រង់កប់គែម…

Google Lens នឹងចេញសម្រាប់ iPhone និង Android លំដាប់ខ្ពស់ៗ!

កម្មវិធីកាមេរ៉ាដើរដោយប្រព័ន្ធបច្ចេកវិទ្យា AI និង AR របស់ក្រុមហ៊ុន Google គឺ​ជាកម្មវិធីដ៏ពិសេសមួយ ដែលទើបតែបញ្ចេញសម្រាប់ស្មាតហ្វូនសែស្រឡាយ Pixel របស់ Google។ វាផ្តល់នូវមធ្យោបាយដល់លោកអ្នកអាចប្រើកាមេរ៉ាទូរសព្ទដើម្បីស្វែងរកអ្វីមួយជំនួសឱ្យការប្រើសំឡេង និងម្រាមដៃ។ ពោលគឺ អ្វីក៏ដោយដែលលោកអ្នកប្រើ Google Lens ដើម្បីផ្តិតយក វានឹងក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវលើ​អិុន​ធើ​ណែត ហើយវាគឺជាបច្ចេកវិទ្យាពិសេសមួយដែល…

Sony បង្ហើបពីរចនាបទស្មាតហ្វូនដ៏អាថ៍កំបាំងថ្មីមួយ មុនព្រឹត្តិការណ៍ MWC មកដល់

នៅក្នុងវីដេអូបែបពញាក់អារម្មណ៍ដ៏ខ្លីមួយបង្ហោះផ្សាយលើទំព័រ Twitter ផ្លូវការរបស់ខ្លួនឈ្មោះ SonyXperia ក្រុមហ៊ុន Sony បានរំលេចឱ្យឃើញរចនាបទដ៏ចម្លែកមួយ ដែលមានលក្ខណៈជាខ្សែត្រង់ ហើយបន្តិចម្តងៗ វាបានផ្លាស់ប្តូរជាកោងវិញ។ គេពិបាកនឹងសន្ឋិដ្ឋានថា វីដេអូនោះចង់និយាយអំពីអ្វីឱ្យពិតប្រាកដណាស់ ប៉ុន្តែ គេហ៊ានសន្និដ្ឋានថា Sony មានអ្វីមួយពិសេសលើផលិតផលស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ខ្លួន ដែលនឹងបង្ហាញចេញនាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងមុខ នាទីក្រុង…

Sony Xperia XZ2 Pro បំពាក់អេក្រង់ 4K ខ្នាត 18:9 និង Android 8.1…?

សមាសភាពស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ថ្មីមួយត្រូវបានគេទម្លាយឱ្យឃើញតាមរយៈរូបថតអេក្រង់កម្មវិធីសាកល្បង HTML មួយ ដែលបង្ហាញថាវាជា Xperia XZ2 Pro ដើរដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបង្អស់ 8.1 និងប្រើប្រាស់អេក្រង់ខ្នាត 18:9 ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះដែរ វាក៏បង្ហាញពីលេខកូដម៉ូឌែល H8116 ដែលដូចគ្នាទៅនឹងលេខកូដម៉ូឌែលទូរសព្ទ…

បែកធ្លាយ Mi Mix 2S រំលេចអេក្រង់គ្មានគែម និងសមត្ថភាពភ្ញាក់ផ្អើលជាច្រើន

ខណៈស្មាតហ្វូនលំដាប់ខ្ពស់ស៊េរី Xiaomi Mi7 ត្រូវគេរាយការណ៍ថានឹងលើកថ្ងៃប្រកាសចេញទៅក្រោយព្រឹត្តិការណ៍​ WMC 2018 មក ចំណាប់អារម្មណ៍អ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ កំពុងបែរមកលើស៊េរី Mi Mix 2S របស់ក្រុមហ៊ុនវិញម្តង។ រូបរាង និងលក្ខណៈសម្បត្តិ Mix 2S ដែលជាជំនាន់បន្ទាប់របស់ Mix 2…

Qualcomm នឹងនាំយកម៉ូឌឹម 5G សម្រាប់ស្មាតហ្វូនក្រុមហ៊ុនជាង១០ នៅឆ្នាំ​ ២០១៩

ចាប់តាំងពីស្តង់ដាបច្ចេកវិទ្យាអិុនធើណែត 5G ត្រូវបានកំណត់ចេញ និងទទួលស្គាល់កាលពីពីរខែមុនរួចមក​ ក្រុមហ៊ុនជាច្រើនបានដុតដៃដុតជើងក្នុងការប្រណាំងប្រជែងគ្នានាំយកបច្ចេកវិទ្យាថ្មីនេះសម្រាប់បំពាក់ឱ្យឧប​ករណ៍ចល័តជំនាន់បន្ទាប់របស់ខ្លួនរៀងៗខ្លួន។ ក្នុងនោះក្រុមហ៊ុនផលិតស្មាតហ្វូនរហូតដល់ទៅជាង ១០ រាប់បញ្ចូលទាំងក្រុមហ៊ុន Samsung (ដៃគូសហការរបស់ Qualcomm), LG, Sony Mobile, HTC, Xiaomi និង ZTE បានប្តេជ្ញាចិត្តរចនាទូរសព្ទដែលអាចគាំទ្របន្ទះឈីបម៉ូឌឹម 5G…

LG អាចនឹងផ្គត់ផ្គង់អេក្រង់ OLED ឱ្យស្មាតហ្វូន Sony ស៊េរីខ្ពស់បន្ទាប់

កន្លងមក មានតម្រុយជាច្រើនចង្អុលបង្ហាញថា Sony នឹងប្រើប្រាស់អេក្រង់ OLED សម្រាប់ស្មាតហ្វូនលំដាប់កំពូលដែលនឹងមកដល់ឆាប់ៗរបស់ខ្លួន។ ឥឡូវ ព័ត៌មានថ្មីមួយបានលើកឡើងថា LG Display នឹងធ្វើជាដៃគូផ្គត់ផ្គង់ ខណៈក្រុមហ៊ុន Sony ប្រើប្រាស់រួចទៅហើយនូវបន្ទះអេក្រង់ប្រភេទនេះរបស់ LG សម្រាប់ទូរទស្សន៍ស៊េរីថ្មីៗកំពុងពេញនិយាមរបស់ខ្លួន។ បន្ថែមពីលើនោះ អេក្រង់ OLED ពី…