Meta នឹងបិទប្រព័ន្ធ Face Recognition (សម្គាល់​មុខ​) របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ!

មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថានឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ ហើយសន្យាថានឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។ ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការថ្លឹងថ្លែងពីភាព​វិជ្ជមាន​ក្នុងការប្រើប្រាស់ប្រព័ន្ធ​សម្គាល់​មុខ ​និង​ដោយសារតែមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ជាច្រើន ក្រុមហ៊ុនបានសម្រេចបិទមុខងារនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថា ក្រុមហ៊ុនបិទមុខងារនេះដើម្បីព្យាយាមស្ដារប្រជាប្រិយភាពរបស់ក្រុមហ៊ុនឡើងវិញតែប៉ុណ្ណោះ។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ…

តារា YouTuber ល្បី Mr Beast ប្រកាសយកហ្គេមក្នុងរឿង «Squid Game» មកលេងក្នុងជីវិតពិត!

(បរទេស)៖ ទស្សនិកជនពិតជាបានជ្រាបច្បាស់ថា ថារឿងរបស់កូរ៉េខាងត្បូង «Squid Game» បានក្លាយជារឿងដែលល្បីបំផុតនៅលើ Netflix ដែលទទួលបានការចូលទស្សនាពីទស្សនិកជននៅជុំវិញពិភពលោក។ អ្វីដែលពិសេស ថ្មីៗនេះ ស្រាប់តែ MrBeast ដែលជា YouTuber ដ៏ល្បីមានលុយច្រើនសន្ធឹកសន្ធាប់ បានប្រកាសថា នឹងបង្កើត Squid Game នៅក្នុងជីវិតពិតដោយជ្រើសរើស…

ប្រពៃណាស់! ម្ចាស់សំឡេង «Are You Ok» យកលុយលក់សិទ្ធសំឡេងរបស់ខ្លួន សង់ផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តកតញ៉ូ

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានស្គាល់ពាក្យមួយឃ្លារជាភាសាអង់គ្លេសថា «Are you ok?” ហើយ ព្រោះជាពាក្យអ្នកលេង TikTok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុស លើTik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក។ ក្រោយផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ…

ម្ចាស់ផលិតកម្ម Galaxy Navatra ចេញមុខប្រកាសជាបន្ទាន់ ឲ្យអ្នកគ្រប់គ្រងផលិតកម្មលុប Video Trailer បទ «Are You Ok» ពីបណ្តាញសង្គម ក្រោយមានអ្នករិះគន់ច្រើន

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មចម្រៀង Galaxy Navatra បានចេះមុខមកចាត់វិធានការក្តៅជាបន្ទាន់ បញ្ជារឲ្យអ្នកគ្រប់គ្រងក្នុងផលិតម្មចម្រៀងរបស់ខ្លួន លុប Video Trailer បទ «Are You Ok» ពីបណ្តាញសង្គមទាំងអស់តែម្តង ខណៈការធ្វើបែបនេះ គឺឆ្លើយតបទៅនឹងការស្នើសុំពីអ្នកគាំទ្រ។ ជាពិសេស…

អ្នកចម្រៀងជើងចាស់ សូ សាវឿន ចេញមុខប្រតិកម្មលើ បទចម្រៀង «ស្ទឹងសែនប៉ារីស» ក្រោយ ដួង វីរៈសិទ្ធ យកច្រៀងឡើងវិញ

អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលមានទឹកដមសំឡេងស្រួយស្រេះ លួងលោម រហូតទទួលបានការចាប់អារម្មណ៍ខ្លាំង​ក្នុងពិភព​សិ​ល្បៈ​​ជំនាន់នោះ។ បទល្បីៗរបស់អ្នកមានដូចជា «ស្ទឹងសែនប៉ារីស» «កំពុងហ្លួងដួងចិត្ត» «អ្នកបម្រើតាមយន្តហោះ» «សូរីយាលាព្រៃ» និង នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ទាំង​ទោល ប្រជាប្រិយ និង ឆ្លើយឆ្លង។ ទោះបីសព្វថ្ងៃនេះ…

TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ

បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី TikTok។ នៅក្នុងការកំណត់ថ្មីនេះ អ្នកប្រើប្រាស់ណាដែលបានបញ្ជាក់ថា ពួកគេមានអាយុក្រោម ១៤ឆ្នាំ កម្មវិធីនឹងដាក់ការកំណត់មិនឱ្យពួកគេប្រើកម្មវិធីលើកពី ៤០នាទីក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត កុមារនឹងមិនអាចប្រើកម្មវិធីចាប់ផ្ដើមពីម៉ោង ១០យប់…

ស្វែងយល់​អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)

នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ ក្រុមការងារសូមចែករំលែកសារជាថ្មី​ និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។ DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial intelligence)។ បច្ចេកទេស DeepFake…

កញ្ញា ស្រស់ស្អាត រ៉ូស ព្រមានប្តឹងចំពោះបុគ្គលណា យករូបភាពរបស់ខ្លួនទៅកាត់ត គ្មានការអនុញ្ញាតិ

  (ភ្នំពេញ)៖ ថ្មីៗនេះ កញ្ញា អេណា រ៉ូស ដែលទស្សនិកជនទូទៅស្គាល់ថា ជាម្ចាស់បទចម្រៀង «ក្រដាស១០ ក្រដាស២០» បានចេញមុខព្រមានប្តឹងតាមផ្លូវច្បាប់ ចំពោះជនណា ដែលយករូបនាងទៅកាត់តដូចខ្មោច ដូចបិសាច ហើយនៅមិនព្រមធ្វើការលុបចេញ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផ្ទាល់។ តាមរយៈវីដេអូដែលស្រីស្អាតរូបនេះបង្ហោះលើបណ្តាញសង្គម TikTok កញ្ញា អេណា…

នគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺជូនសាធារណៈជនដែល និយមតាម ដាន ព័ត៌មានលើបណ្តាញ សង្គម Facebook និងបណ្តាញសង្គម TikTok អំពីគណនីTikTok ឈ្មោះ អធិរាជមហាសាច់ ដែលបានផុសផ្សាយនូវវីដេអូ ពាក់ព័ន្ធដំណាំកញ្ឆាខុសច្បាប់

សេចក្តីបំភ្លឺ ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺជូនសាធារណៈជនដែល និយមតាម ដាន ព័ត៌មានលើបណ្តាញ សង្គម Facebook និងបណ្តាញសង្គម TikTok អំពីគណនីTikTok ឈ្មោះ អធិរាជមហាសាច់ ដែលបានផុសផ្សាយនូវវីដេអូ ពាក់ព័ន្ធដំណាំកញ្ឆាខុសច្បាប់ ដែលថតនៅលើភ្នំបាយ៉ង់កោ ស្ថិត ក្នុង ស្រុកគិរីវង់…

នគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម ។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ…