ល្អមើលណាស់!! តោះមើលការបញ្ចូលសំឡេងរឿង Smurfs: The Lost Village 2017

ក្រុមហ៊ុនកុន Sony បានរកឃើញភាពជោគជ័យមហាសាលជាមួយរឿង Smurfs franchise កាលពីឆ្នាំ ២០១១ និង ភាគ២ កាលពីឆ្នាំ ២១០៣ ជារឿងដែលកំប្លែង មានកង្កប់ទៅដោយមនោសញ្ជេតនាជ្រាលជ្រៅល្អមើលដាច់គេ ហើយជាខ្សែភាពយន្ដដែលរកចំណូលបានរាប់លានដុល្លារទាំង ២លើក ។ ក្នុងនោះដែរ ការរំពឹងទុកនូវក្នុងឆ្នាំ ២០១៧ នេះ…

ចាំអីទៀត Trailer រឿង Spider-Man : Homecomming ទី២ ចេញហើយ

កំពូលខ្សែភាពយន្ដរបស់វណ្ណកម្ម Sony Picture បានដល់ហើយ នៅក្នុងឆ្នាំ ២០១៧ គឺខ្សែភាពយន្ដដែលមានចំណងជើងថា Spider-Man : Homecomming ដែលប្រជុំទៅដោយ កំពូលវិរៈបុរសជាច្រើន ដូចជា Spider-Man , Iron-Man , American Capitain បញ្ជូលគ្នាក្នុងខ្សែភាពយន្ដតែមួយ…

នាយគ្រឿនបញ្ចេញស្នាដៃទី​១អុកឡុកទីផ្សារភាពយន្ត

ដូច​ដែល​នាយគ្រឿនធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកឲ្យដឹងថា លោកបានត្រៀមស្នាដៃទី​១របស់លោក ដោយត្រូវបើកទំព័រថ្មីក្នុងឆ្នាំ២០១៧ ដើម្បីអុកឡុកទីផ្សារភាពយន្ត​។​ អ្វីដែលសន្សា នោះវាបានចេញជាផ្លែផ្កាទៅហើយ ដោយ​នាយគ្រឿន បានបញ្ចេញស្នាដៃដំបូង​របស់ខ្លួនក្នុងទ្រនំ LD ជាមួយរឿងក្រោមចំណងជើងថា «ជួបស៊យ» ដោយគ្រាន់តែចេញ Trailer រឿងកាលពីរាត្រីយប់មិញ ក៏ទទួលបានការគាំទ្រ យ៉ាងសន្ធឹក ពីសំណាក់ទស្សនិកជន ។​ សម្រាប់ភាពយន្តខាងលើនេះ នឹងត្រូវដាក់បញ្ជាំងនៅថ្ងៃទី​១៣…

សាវិន ហ្វីលីព ដឹកដៃកូន​សម្តែង​ក្នុង​សាច់រឿង​ពិតរបស់ខ្លួន​

ដើម្បីអបអរដល់ថ្ងៃ​ ទិវារំឭកគុណ​ម្តាយ ដែលធ្វើឡើងក្នុងពេលខាងមុខនេះ តារាសម្តែង​ជើង​ចាស់ ក្តោបបានតំណែង​តួសំខាន់ៗ របស់ផលិតករបរទេស លោក សាវិន ហ្វីលីព បានផលិតបទចម្រៀងមួយបទ ទាក់ទងសាច់រឿងពិតរបស់ខ្លួន ដោយតម្រូវ​ឲ្យកូនប្រុស​ច្បង​របស់លោកចូលរួមសម្តែង​។ បទ​«អ្នកមានគុណ» ត្រូវបានលោក សាវិន ហ្វីលីព បង្កើតឡើងនិងបញ្ចេញជា Trailer ជាផ្លូវការហើយ ដែលច្រៀងដោយ…

RoSe Band ចេញបទស្នាដៃកូនខ្មែរដ៏ពិរោះ បម្រើ​ទីផ្សារសិល្បៈ

បើទោះបីជា​ក្រុម RoSe Band ជាក្រុមថ្មីថ្មោង ទើបតែ​លេចចេញក្នុងវិថីសិល្បៈមែនពិត ប៉ុន្តែ​ទស្សនៈវិស័យ របស់ក្រុមនេះ គឺប្រកាន់គោលជំហរផលិតបទចម្រៀងស្នាដៃកូនខ្មែរ ដោយគ្រាន់តែ​បញ្ចេញ​បទខ្លួនភ្លាម ទទួលបានការគាំទ្រភ្លែតតែម្តង​។ ​ បន្ទាប់ពីបញ្ចេញនូវ Trailerបទចម្រៀងក្រោមចំណងជើងថា «កំហុសអ្នកណា​» លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ​២០១៧ ក៏បានទទួលបានការគាំទ្រ ដោយមានអ្នកចែករំលែក​…

រឿង”ទឹកភ្នែកកក”ប្រកាសចេញTrailer ៦ផ្សេងគ្នា ទើបចាក់ផ្សាយ

ខុសពីរឿងមុនៗ ដែលគេមានតែTrailer មួយៗ ភាពយន្ដភាគរឿង”ទឹកភ្នែកកក”របស់ផលិតកម្មសាស្ត្រា បានប្រកាសថាខ្លួននឹងTrailer ទាល់តែគ្រប់៦ដោយឡែកពីគ្នា ទើបសម្រេចដាក់ផ្សាយនៅទូរទស្សន៍បាយ័ន។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីTrailer បើកឆាកត្រូវបានបង្ហោះមុននេះ ហើយធ្វើអោយអ្នកតាមដានផ្ដោតការកោតសរសើរ។ អ្នកប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្ត្រា បានអះអាងថា បើទោះជាTrailer ផ្លូវការត្រូវបានចេញបង្ហោះ ក្នុងប៉ុន្មានម៉ោងមុនម៉ោងនេះ ក៍ភាពយន្ដភាគរឿង”ទឹកភ្នែកកក” នៅមិនទាន់បានកំណត់ពីកាលបរិច្ឆេទដាក់ផ្សាយនោះឡើយ។…

រឿង Jailbreak លេចឮថាបានដើមពាក់កណ្ដាលហើយ

បើទោះជាមានការប្រកាសថាមានអ្នកទស្សនាណែនៗរោងយ៉ាងណា ក៏ប្រភពផ្លូវការបានអះអាងថាដំណើរការចាក់បញ្ចាំងរឿង Jailbreak តាំងពីថ្ងៃទី៣១ មករា មកទល់ថ្ងៃនេះទើបតែបានជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយផលិតករបានអះអាងថានេះ ជាតួលេខខ្ពស់ ដោយសារតែអ្នកទស្សនានៅមានចំនួនណែនៗរោងក្នុងប៉ុន្មានថ្ងៃនេះ ទាំងនៅភ្នំពេញ និងសៀមរាប បើទោះមិនទាន់ទទួលបានចំណូលស្មើដើមគឺជាង៣០ម៉ឺនដុល្លារនៅឡើយ។ យោងតាមរបាយការណ៍ពីពូព្រហ្ម ដែលជាអ្នកចែកចាយរឿងJailbreak នៅគ្រប់រោងកុន គឺរឿងមួយនេះទទួលបានចំណូលជាង១០ម៉ឺនដុល្លារហើយ ត្រឹមតែរយៈពេល៨ថ្ងៃនៃការដាក់បញ្ចាំង។ អ្នកទទួលខុសត្រូវបញ្ជាក់ថា ចំណូលសរុបនៅមិនទាន់ប្រាកដបានទេ ដោយរង់ចាំការដាក់បញ្ចាំងរហូតទាល់តែទម្លាក់រឿងពីរោងសិន…

MV របស់​តន់ ច័ន្ទសីម៉ា នឹងប្រើប្រាស់ត្រឹមស្មាតហ្វូន​ផលិត

ភ្នំពេញ៖ តារាចម្រៀង​ តន់ ច័ន្ទសីម៉ា អតីតបេក្ខនាទី​ The Voice Cambodian រដូវកាលទី​២ បានចេញ​បទនិពន្ធថ្មី ត្រៀមវាយលុកទីផ្សារ​សិ្បៈ ខណៈដែល​គ្មានទ្រនំជ្រកដើម្បីបង្ហើរសំនៀង​ ហើយបទនេះទៀតសោតនឹងផលិត​ដោយប្រើឧបករណ៍ប្លែកពីគេ​ ។​ បទ​និពន្ធថ្មីរបស់តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «Bigo Live ជួបស្នេហ៍»…

រឿង«Jailbreak» រំលេចឈុតវៃតប់ញាក់សាច់ ក្នុងFull Trailer

បើទោះជារឿងការពារឩក្រិដ្ឋជន ឬ Jailbreak ត្រូវផលិតឡើងដោយផលិតករខ្មែរនោះក៏ដោយ ក៏ទម្រង់Full Trailer ដែលបានចេញផ្សាយនៅប៉ុន្មានម៉ោងនេះ គឺមានទម្រង់ដូចគ្នានឹងរឿងបរទេសបេះបិទ។ តួសម្ដែងល្បីៗដែលត្រូវបានជ្រើសអោយសម្ដែងរឿងនេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ថានេះនឹងក្លាយជារឿងរបស់ខ្មែរទី១ ដែលជួយអោយវិស័យភាពយន្តខ្មែរមានមុខមានមាត់ស្មើនឹងភាពយន្តក្នុងតំបន់។ យោងតាមការអះអាងរបស់ផលិតរឿងJailbreak មានការរំពឹងខ្ពស់យ៉ាងខ្លាំង ថាសាច់រឿងមួយនេះ នឹងកក្រើកនៅដើមឆ្នាំ២០១៧ខាងមុខ។ ខ្សែរឿងត្រូវបានផលិតឡើងក្នុងកម្រិតទន់ខ្ពស់ ដោយតួសម្ដែងល្បីៗក៏ត្រូវគេឃើញផ្ដុំគ្នាក្នុងរឿងមួយនេះ ខុសពីភាព យន្តខ្មែរកន្លងមកផងដែរ។…

Trailer ភាពយន្ត «សតិ​ជាប់ទ្រុង​» ទទួលបានការចាប់អារម្មណ៍ខ្លាំង​

ខ្សែភាពយន្តខ្មែរ លំដាប់អន្តរជាតិ ក្រោមចំណង​ជើងថា “Mind Cage” ឬ​ ប្រែជា​ខេមរៈភាសា​ថា​ «សតិជាប់ទ្រុង​» កំពុ​ង​ធ្វើឲ្យអ្នកស្នេហា​វិស័យភាពយន្ត​ ជ្រួលចិត្ត​ចង់​ឲ្យខ្សែភាពយន្តមួយនេះ​ចេញឆាប់ នឹង​លើកគ្នាទៅទស្សនាតែម្តង។​ ខ្សែភាពយន្តនេះត្រូវបានសម្រិតសម្រាំង​ថត​ ជិត​មួយឆ្នាំទៅហើយ ដោយថតមុនខ្សែភាពយន្ត «First They Killed My Father» របស់​អេនជេលីណា​…