រឿង «រាជបុរី Comeback» ប្ដូរចំណងជើង មុនថ្ងៃដាក់បញ្ចាំង!
នៅពាក់កណ្ដាលខែ១១ខាងមុខនេះ ភាពយន្តខ្នាតធំថ្មីស្រឡាងរបស់ផលិតកម្មក្លាស៊ិកក្រោមចំណងជើងថា«រាជបុរី Comeback » នឹងសម្រេចដាក់បញ្ចាំងជាផ្លូវការហើយនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ យ៉ាងណាមិញ ភាពយន្តមួយនេះមិនបានប្រើចំណងដែលគេបានស្គាល់យ៉ាងភ្លូកទឹកភ្លូកដីរួចស្រេចទៅហើយនោះទេ ដោយបានសម្រេចប្ដូរចំណងជើងថា«នរណា Comeback? »ដោយអះអាងថាជាយុទ្ធសាស្រ្តថ្មីរបស់ផលិតកម្មទៅវិញ។ លោកហួរ សុផល ហៅសិរី ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា លោកនឹងសម្រេចដាក់បញ្ចាំងរឿង«រាជបុរី Comeback » នៅថ្ងៃទី១៦ ខែវិច្ឆិកា…