តើប្រិយមិត្តធ្លាប់ច្រលំ Ringtone ដែលនៅពេល iPhone អ្នកនៅជុំវិញអ្នកបានរោទ៌ជាសម្លេងដូចប្រិយមិត្តកំពុងដាក់ប្រើប្រាស់ដែរឬទេ? ហើយពេលខ្លះក៏ធ្លាប់ឮមិត្តដែលនៅជិតអ្នក គេអាចដាក់បញ្ចូលបទចម្រៀងថ្មីៗពេញនិយម មកធ្វើជាបទភ្លេងរោទិ៍លើទូរស័ព្ទ iPhone គេបាន តើប្រិយមិត្តចង់សាកល្បងបង្កើត Ringtone នៅលើ iPhone ដោយខ្លួនឯងដែរឬទេ? ពេលនេះក្រុមការងារ Post Tech សូមលើកយកពីរបៀបបង្កើត Ringtones នៅលើ iPhone ព្រមជាមួយការតាក់តែងឡើងជាខ្សែវីដេអូងាយៗយល់ ម្យ៉ាងវិញទៀត សម្រាប់ការយកបទភ្លេងពេញនិយមពិរោះៗមកធ្វើជា Ringtones នៅលើ iPhone វាមិនត្រូវការចំណាយលុយនោះឡើយ។
ឥឡូវនេះប្រិយមិត្តទាំងឡាយអាចអនុវត្តន៍តាមការណែនាំខាងក្រោម ឬមើលលើវីដេអូដោយផ្ទាល់ក៏បាន៖
តម្រូវការអនុវត្តន៏៖
- ដំឡើងកម្មវិធី iTunes នៅលើកុំព្យូទ័រ
- កុំព្យូទ័រ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 7, 8 or 10
- ចម្រៀងសម្រាប់បំប្លែងទៅជា Ringtone ត្រូវតែជាប្រភេទ .mp3
ចំណាំ៖ មានរបៀបបង្កើត Ringtone ជាច្រើន ប៉ុន្តែ Post Tech សូមលើកយកវិធីមួយនេះមកធ្វើការបង្ហាញជូន។
របៀបអនុវត្តន៍៖
១ – សូមបើកដំណើរការកម្មវិធី iTunes នៅលើកុំព្យូទ័រ
២ – ជ្រើសរើសចម្រៀងដែលពេញចិត្ត ដោយអូសទាញវាចូលក្នុង iTunes
៣ – ចុច Mouse ស្តាំនៅលើបទចម្រៀង រួចយកពាក្យថា «Get Info»
៤ – ជ្រើសរើសយកពាក្យថា Options
៥ – កំណត់ នាទីចាប់ផ្តើម និងនាទីបញ្ចប់ (បញ្ជាក់៖ ហាមកំណត់រយៈពេលចម្រៀងលើសពី ៤០វិនាទី) រួចចុច OK ចំណាំ៖ ការកំណត់នាទីចាប់ផ្តើមអាចជ្រើសរើសតាមចិត្តបាន។
៦ – ចុចលើចម្រៀង រួចបើកមឺនុយ File > Convert > Create AAC Version បទចម្រៀងដែលកែរួចនឹងលោតចេញមកថ្មី
៧ – ចុច Mouse ស្តាំលើបទចម្រៀងកែរួច ជ្រើសយកពាក្យថា Show in Windows Explorer
៨ – ធ្វើការកែ .m4a ទៅជា .m4r
៩ - លុបចម្រៀងដែលកែរួច ចេញពី iTunes រួចអូសចម្រៀង .m4r ចូលទៅក្នុង iTunes Tones វិញ
១០ – ចាប់ផ្តើមធ្វើការបញ្ចូល Ringtone ដែលបង្កើតរួចចូលទៅក្នុង iPhone ដោយចុចលើ Tones ហើយធីកលើពាក្យថា Sync Tones បន្ទាប់មកទៀត ចុចពាក្យថា Sync ជាការស្រេច។
សូមទស្សនាវីដេអូណែនាំការអនុវត្តន៍៖
សូមបញ្ជាក់ថា៖ ប្រសិនបើប្រិយមិត្តសម្រេចចិត្តចុច Sync គឺបានសេចក្តីថារាល់ចម្រៀង ដែលបានបញ្ចូលពីមុននឹងត្រូវបាត់បង់ តែអាចបញ្ចូលសារជាថ្មីបាន តាមរយៈការ Sync ចម្រៀងថ្មីៗ។
មតិយោបល់