ព័ត៌មានបច្ចេកវិទ្យា

នេះជារបៀប Save វីដេអូពី YouTube ទុកមើលនៅពេលអត់មានអ៊ីនធើណែត

ភ្នំពេញៈ ក្រុមហ៊ុន Google បានបន្ថែមនូវមុខងារពិសេសថ្មីមួយទៅកាន់ YouTube app ទាំងនៅលើ​ iOS និង Android នោះគឺ Save វីដេអូទុកមើលនៅពេលអត់មានអ៊ីនធើណែតប្រើ (Offline)។ មានន័យ​ថា លោកអ្នកអាចមើលវីដេអូទាំងនោះម្ដងទៀត នៅណាក៏បានដែរ បើទោះបីជាទូរស័ព្ទដៃរបស់​អ្នក​អត់​មានអ៊ីនធើណែតក៏ដោយ ហើយអ្វីដែលពិសេសនោះគឺកម្រិតគុណភាពនៃវីដេអូគឺច្បាស់ដូចអ្វីដែល​លោក​បានមើលនៅពេលមានអ៊ីនធើណែតដូច្នោះដែរ។

០១) ជាជំហ៊ានដំបូង បើកកម្មវិធី YouTube បន្ទាប់មកស្វែងរកវីដេអូ ដែលលោកអ្នកចង់ Save ទុក

photo330683121851805506photo330683121851805509

០២) សូមចុចនៅត្រង់ប៊ូតុងមួយ ដូចរូបខាងក្រោម ដើម្បី Save វីដេអូ បន្ទាប់មកជ្រើសរើសកម្រិត​គុណ​ភាពនៃវីដេអូ

photo330683121851805505

០៣) លោកអ្នកនឹងបានឃើញពាក្យថា «Saving video…» នៅផ្នែករបាខាងក្រោម ដូចរូប (ការ Save វីដេអូ គឺវាអាស្រ័យទៅលើ​​ទំហំ Storage របស់ទូរស័ព្ទលោកអ្នក មានន័យថា បើសិនជានៅសល់ Free ត្រឹមតែ 10MB នោះលោកអ្នកអាច Save ទាំងឡាយណា ដែលមានទំហំត្រឹម 10MB ប៉ុណ្ណោះ)

photo330683121851805508

០៤) បន្ទាប់ពី Save រួច សូមចុចលើប៊ូតុង ​User ដូចរូបខាងក្រោម ដើម្បីចូលទៅកាន់ទីតាំង​រក្សា​ទុក​វីដេអូ

photo330683121851805507photo330683121851805504photo330683121851805510

មតិយោបល់