ក្រោយពី iOS 11.2 ត្រូវបានដាក់ឱ្យអ្នកប្រើប្រាស់ iOS Devices គ្រប់គ្នាកែឡើងកាលពីយប់ម្សិលម្ងៃ មានអ្នកប្រើ iPhone X មួយចំនួនរាយការណ៍ថា មុខងារ Face ID លើទូរសព្ទរបស់ពួកគេអត់ដំណើរការ ក្រោយពីពួកគេកែឡើងជំនាន់ចុងក្រោយនេះរួច។
តាមរបាយការណ៍ពីគេហទំព័រ 9to5mac បញ្ហានេះមិនកើតឡើងចំណោះ iPhone X គ្រប់គ្រឿងនោះទេ ហើយរបៀបដោះស្រាយវិញ ក៏មិនពិបាកនោះដែរ។ ពោលគឺ សាមញ្ញា និងងាយស្រួលបំផុត ដោយប្រសិនលោកអ្នកជួបបញ្ហានេះ គឺគ្រាន់តែធ្វើការចុច Restart ឬចុចបិទ/បើកម៉ាស៊ីនទូរសព្ទរបស់ខ្លួនឡើងវិញ នោះជាការស្រេច។
ទោះយ៉ាងណា ក្នុងករណីធ្វើបែបនេះហើយវានៅតែមិនដំណើរការទៀត សូមធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Apple ឬហាង Apple Care ដើម្បីឱ្យអ្នកឯកទេសពិនិត្យមើលឱ្យ៕
Apple ចេញកំណែ iOS 11.2 ហើយ! ដោយបន្ថែមមុខងារចម្បងថ្មី ២ ពីលើការជួសជុលកំហុស Autocorrect
មតិយោបល់