YouTube គឺជាបណ្តាញសង្គមវីដេអូដ៏ពេញនិយមលើពិភពលោក ផ្តល់ជូននូវ បទចម្រៀងខារ៉ាអូខេ និងវីដេអូគ្រប់ប្រភេទ។ លើសពីនេះ YouTube ក៏មានជាកម្មវិធីនៅលើ iPhone/iPad សម្រាប់ងាយស្រួលទស្សនាដោយផ្ទាល់ផងដែរ ប៉ុន្តែអ្វីដែលជារឿងលំបាកសម្រាប់អ្នកប្រើប្រាស់ ត្រង់ថា កម្មវិធីមិនបើកការអនុញ្ញាតឲ្យដោនឡូដបានគ្រប់វីដេអូនោះឡើយ ថែមទាំងមិនអនុញ្ញាតឲ្យចុចចាកចេញពីកម្មវិធី អំឡុងពេលចាក់វីដេអូផងដែរ។
ឥឡូវនេះ Post Tech រកឃើញគន្លឹះថ្មីមួយ អាចដោនឡូដវីដេអូលើ YouTube បានដោយសេរី និងអំឡុងពេលស្តាប់វីដេអូចម្រៀង អាចចាកចេញទៅប្រើកម្មវិធីផ្សេងបានថែមទៀត ជាមួយនឹងកម្មវិធី YouTube ++ ដែលជាកម្មវិធី YouTube ដដែល គ្រាន់តែវាត្រូវបានកែតម្រូវប្រព័ន្ធ ផ្តល់ភាពងាយស្រួលជាងមុនប៉ុណ្ណោះ។
ចំណាំ៖ កម្មវិធី YouTube ++ នេះមិនតម្រូវឲ្យ iPhone/iPad ធ្វើការ Jailbreak រួចទើបទទួលបានវាឡើយ។
វិធីដោនឡូដ និងដំឡើងកម្មវិធី YouTube ++
១ – ប្រសិនបើអ្នកមានកម្មវិធី YouTube បានដំឡើងរួច សូមធ្វើការលុបវាចេញវិញ
២ – ដោនឡូដឯកសារកម្មវិធី YouTube++ ជាប្រភេទ ipa បន្ទាប់មក ដោនឡូដកម្មវិធីបញ្ចូល Cydia Impactor ដាក់ទៅក្នុងកុំព្យូទ័រ
៣ – ភ្ជាប់ iPhone/iPad ជាមួយកុំព្យូទ័រតាមរយៈខ្សែ USB បន្ទាប់មក បើកកម្មវិធី Cydia Impactor ដែលទើបដោនឡូដរួច
៤ – ឥឡូវនេះ សូមចាប់ទាញឯកសារ YouTube++ ដែលទើបដោនឡូដរួច ដាក់ចំពីលើកម្មវិធី Cydia Impactor
៥ – ភ្លាមនោះ អ្នកនឹងតម្រូវឲ្យវាយបញ្ចូល Apple ID និង Password ផ្ទាល់ខ្លួនចូល ក្រោយមក Cydia Impactor នឹងចាប់ផ្តើមបញ្ចូល YouTube++ ទៅក្នុង iPhone/iPad ដោយរង់ចាំប្រហែលជា ២ – ៣ នាទី អ្នកនឹងឃើញកម្មវិធី YouTube ថ្មី ដែលជាកម្មវិធី YouTube ++ បង្ហាញនៅលើផ្ទាំងកម្មវិធី iPhone/iPad ជាមិនខាន។
វិធីដោនឡូដវីដេអូ YouTube ដាក់ក្នុង Camera Roll
១ – បើកកម្មវិធី YouTube ដែលទើបដំឡើងរួច
២ – ចុចបើកវីដេអូណាមួយ
៣ – បន្ទាប់មកចុចលើប៊ូតុង Save រួចចុចលើពាក្យ Save With ++ រួចសូមជ្រើសយកកម្រិតគុណភាពវីដេអូ (ខ្នាតកាន់តែធំ គុណភាពកាន់តែច្បាស់)

៤ – ទាញវីដេអូចុះក្រោម រួចចុចលើមឺនុយ Downloads នោះលោកអ្នកនឹងឃើញវីដេអូកំពុងដំណើរការទាញទុក
៥ – ក្រោយពេលវីដេអូដោនឡូដចប់ សូមចុចលើប៊ូតុង រង្វង់មូល ៣ គ្រាប់ ស្ថិតនៅខាងស្តាំនៃវីដេអូ រួចចុចលើពាក្យ Save to Camera Roll ជាការស្រេច

បញ្ជាក់៖ ប្រិយមិត្តអាចចាកចេញពីកម្មវិធី YouTube អំឡុងពេលស្តាប់បទចម្រៀងបាន ដោយធានាថាបទចម្រៀងនៅតែដំណើរការដដែល។ ម្យ៉ាងវិញទៀត លោកអ្នកត្រូវតែដំឡើងកម្មវិធី YouTube++ សារជាថ្មីបន្ទាប់ពីបានប្រើប្រាស់វាលើស ១ សប្តាហ៍៕
មតិយោបល់