ចាប់តាំងពីវ៉ែនតា HoloLens ត្រូវបានឧទ្ទេសនាមឡើង ក្រុមហ៊ុន Microsoft បានប្រកាសថា ឧបករណ៍បច្ចេកវិទ្យារូបភាពនិមិ្មតប្រចក្សនេះ គឺបង្កើតឡើងសម្រាប់ការប្រើប្រាស់ទាំងក្នុងវិស័យល្បែងកម្សាន្ត និងវិស័យការងារវិជ្ជាជីវៈឯកទេសផ្សេងៗ។
បុគ្គលិកជំនាញនានា បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យារូបភាព Augmented Reality ថ្មីនេះរួចទៅហើយ ដើម្បីជួយសម្រួលដល់កិច្ចការរបស់ខ្លួន ចាប់តាំងពីការងារផ្នែកវិស្វកម្មសំណង់ រហូតដល់ការវះកាត់ខួរក្បាល និងខួរឆ្អឹងខ្នង។ សូមប្រិយមិត្តទស្សនាវីដេអូបង្ហាញខាងក្រោមនេះ៖
https://www.youtube.com/watch?v=xvbWE4OsKxY
មតិយោបល់