នៅលើ iPhone/iPad មានកម្មវិធីមួយឈ្មោះថា Photo វាប្រមូលផ្ដុំទៅដោយរូបភាព និងវីដេអូ ទាំងឡាយណាដែលបានថតរួច។ ហើយនៅពេលណា ដែលរូបថត និងវីដេអូចាប់ផ្ដើមកើនឡើងច្រើនទៅៗ នោះលោកអ្នកនឹងពិបាកក្នុងការស្វែងរក។
ដោយសារតែ នៅលើកម្មវិធី Photo មានមុខងារពិសេសថ្មីមួយគឺ (Search) អនុញ្ញាតឲ្យលោកអ្នក វាយបញ្ចូលអក្សរដើម្បីស្វែងរករូបថតណាមួយ ឲ្យបានឃើញលឿនជាងការអូសមើលធម្មតា ដូចនេះហើយ ទើបខាង Post Tech សូមធ្វើការណែនាំវាជូនដល់ប្រិយមិត្តឲ្យបានដឹង តាមការបង្ហាញខាងក្រោមនេះ៖
#វិធីស្វែងរករូបថត ឬវីដេអូ នៅលើកម្មវិធី Photo ឆាប់ឃើញ
១) បើកកម្មវិធី Photo
២) ចុចលើ និម្មិតសញ្ញា កែវឆ្លុះ
៣) វាយបញ្ចូលពាក្យស្វែងរកតាមជម្រើសខាងក្រោម៖
- ខែ
- ឆ្នាំ
- ទីកន្លែង
- វត្ថុ (ដែលមានបង្ហាញនៅក្នុងរូបថត)
ចំណាំ៖ ត្រូវវាយបញ្ចូលត្រឹមតែ ១ ជម្រើសប៉ុណ្ណោះ!
៤) ភ្លាមនោះ រូបថតដែលជាប់ព័ន្ធនឹងពាក្យស្វែងរក ច្បាស់ជាបង្ហាញចេញមក ភ្លាមៗជាមិនខាន៕
មតិយោបល់