យោងតាមជំនួប Final Cut Pro X Creative Summit បានឱ្យដឹងថា កម្មវិធីកាត់តវីដេអូដ៏ពេញនិយមសម្រាប់អ្នកកាត់តវីដែអូអាជីបរបស់ក្រុមហ៊ុន Apple នឹងមានការបង្កើនសមត្ថភាពនៃមុខងារកែកុនពណ៌ និងការគាំទ្រទៅលើឯកសារវីដេអូប្រភេទ HEVC និង VR។
Final Cut Pro X ជំនាន់ថ្មី 10.4 ដែលគ្រោងនឹងចេញឆាប់ៗខាងមុខ នឹងពាំនាំមកជាមួយឧបករណ៍ កែ ពណ៌ថ្មីៗ ដូចជាកងសម្រាប់បន្ថែម/បន្ថយពណ៌ និងដំឡើង/ទម្លាក់ White Balance ជាមួយកុងតាក់ថ្មីៗមួយចំនួនផ្សេងទៀត។
បន្ថែមពីលើនោះ វានឹងគាំទ្រឯកសារវីដេអូប្រភេទ HEVC ដែលទើបបន្ថែមនៅក្នុងប្រព័ន្ធ iOS 11 និង macOS High Sierra ហើយវាក៏អាចយកទៅប្រើដើម្បីកាត់តវីដេអូបែបរង្វិលជុំ ៣៦០ (VR) និង HDR ផងដែរ។
ទោះយ៉ាងណា គេនៅមិនទាន់ដឹងពីថ្ងៃបរិច្ឆេទជាក់លាក់អំពីការដាក់ចេញនូវកម្មវិធី Final Cut Pro X v10.4 នេះនៅឡើយទេ ក្រៅពីថា វានឹងចេញនៅមុនបំណាច់ឆ្នាំ ២០១៧ នេះ ជាមួយតម្លៃដែលអាចទាញយកពីហាង App Store លើម៉ាស៊ីន Mac ២៩៩.៩៩ ដុល្លារ៕
ប្រភពព័ត៌មានៈ macrumors
មតិយោបល់