វាក្លាយជារឿងធម្មតាទៅហើយដែល Apple ចេញកំណែប្រព័ន្ធប្រតិបត្តិការ iOS ថ្មីដើម្បីកែបញ្ហាចាស់ តែបង្កើតបញ្ហាថ្មីនោះ។ ជាក់ស្តែងដូចជា iOS 11.2 អីចឹង ដែលវាបន្ទាប់ពីដោះស្រាយបញ្ហាលោតអក្សរខុសបានហើយ តែបែរជាពាំនាំមកជាមួយបញ្ហាដល់កាមេរ៉ា iPhone 8, 8 Plus និង X មិនថត Focus និងបញ្ហាសុវត្ថិភាព HomeKit ទៅវិញ។
តាមរយៈ iOS 11.2.1 ដែលទើបចេញយប់មិញដើម្បីកែក្នុងកម្មវិធី HomeKit ដែលអាចនាំឱ្យ Hacker លួចបញ្ជាលើឧបករណ៍ Smart Home បាននោះ មានសេចក្តីរាយការណ៍ពីអ្នកប្រើប្រាស់មួយចំនួនថា វាអាចជួយដោះស្រាយបញ្ហាកាមេរ៉ា iPhone របស់ពួកគេមិនថត Focus ឬថតផ្ចង់លើវត្ថុបានទាំងស្រុង។ នេះបើយោងតាមប្រភពព័ត៌មានពី Phone Arena។
ដូច្នេះ ប្រសិនបើលោកអ្នកមានបញ្ហាដូចរៀបរាប់មកខាងលើ អាចធ្វើការ Update ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើទូរសព្ទ iPhone របស់ខ្លួន តាមកម្មវិធី Settings -> General -> Software Update រួចចុច Download & Install បាន៕
មតិយោបល់