អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានដកស្រង់សម្តីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើង កំពុងបញ្ជូនឧបករណ៍ទៅឲ្យប្រទេសស៊ីរី ដែលអាចប្រើប្រាស់ក្នុងការផលិតអាវុធគីមី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមរបាយការណ៍ បានឲ្យដឹងថា វត្ថុធាតុដើមដែលក្រុងព្យុងយ៉ាង បានបញ្ជូនទាំងនោះ រួមមានការ៉ូស្រូបជាតិអាស៊ីត និងបំពង់ផ្គត់ផ្គង់ឧស្ម័ន។
កាសែត New York Times បានបញ្ជាក់បន្ថែមថា ពួកអ្នកឯកទេសមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានគេឃើញមានវត្តមាន នៅឯមូលដ្ឋានផលិតអាវុធ ក្នុងប្រទេសស៊ីរី ។
ការចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍ថ្មីៗ នៃឧស្ម័នក្លរីន ត្រូវបានប្រើប្រាស់ដោយកងកម្លាំងស៊ីរី ខណៈដែលរបបនេះ បានធ្វើការបដិសេធផងដែរ៕
មតិយោបល់