អាមេរិកៈ នៅទីបំផុត ក្រុមហ៊ុនយក្សអាមេរិក Google បានប្រកាសបង្ហាញស្មាតហ្វូនថ្មីសន្លាង ដែលបំពាក់ដោយមុខងារពិសេសៗ រួមជាមួយសមត្ថភាពដ៏អស្ចារ្យ ក្នុងគោលដៅវាយលុកទីផ្សារស្មាតហ្វូនជាថ្មីម្ដងទៀត ក្រោយពេលលាក់ខ្លួនអស់ជាច្រើនឆ្នាំ។
Pixel និង Pixel XL ជាស្មាតហ្វូនថ្មី ដែលក្រុមហ៊ុន Google ទើបតែប្រកាសបង្ហាញ ដោយមួយមានអេក្រង់ទំហំ ៥អ៊ីង និងមួយទៀតមានអេក្រង់ទំហំ ៥.៥អ៊ីង។ វាមិនមែនជារឿងចម្លែកនោះទេ ដែលស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយបំផុត ព្រោះថា Android ជាប្រព័ន្ធដំណើរការរបស់ Google ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺថា Google បើកដៃ ដោយផ្ដល់នូវទំហំសម្រាប់រក្សារូបភាព និងវីដេអូ ឥតកំណត់សម្រាប់អតិថិជន Pixel និង Pixel XL ខណៈដែលទំហំ Storage ក្នុងម៉ាស៊ីនមាន 32GB និង 128GB។
ក្រុមហ៊ុន Google បានបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ គឺក្រុមហ៊ុន HTC ជាអ្នកផលិត ហើយនឹងដាក់លក់ចាប់ពីតម្លៃ ៦៤៩ដុល្លារអាមេរិក ដោយនៅពេលនេះ មានប្រទេសចំនួន ៥អាចធ្វើការបញ្ជាទិញទុកមុនបាន ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងអាល្លឺម៉ង់៕
មតិយោបល់