នគរបាលប៉ុស្តិ៍បន្ទាយដែកឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន!

កណ្តាលៈ សមត្ថកិច្ចចុះធ្វើប្រតិបត្តិការ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ក្នុងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ក្នុងចំណោមបក្សពួកចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឃាត់ខ្លួនពីបទប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក កើតហេតុនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចកោះតូចស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមលោក ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកបានឲ្យដឹងថា…

ស្រវឹងជិះRang Rover​ក្នុងល្បឿនលឿនបុករបាំងចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ភ្នំពេញៈ រថយន្ដសេរីទំនើបម៉ាកRang Rover មិនបន្ថយល្បឿនត្រង់ចំណុចផ្លូវកោង ជ្រុលចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មចំនួនពីរកង់ខ្ទាតចេញពីគ្នា ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ថា រថយន្ដបង្កម៉ាកRang Rover ពណ៌ខ្មៅ…

First News៖ ខណៈពេលនេះឡានពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ

ត្បូងឃ្មុំៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ(ផ្ទះ២ខ្នងឈើលើថ្មក្រោម) ស្ទើរទាំងស្រុងនៅខេត្តត្បូងឃ្មុំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

សំណាងណាស់! ឡិចស៊ីសLX៥៧០ពន្លះស្មាស់ពេញទំហឹង តែមិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តឡិចស៊ីស LX ៥៧០ មួយគ្រឿង ដឹកស្រី្តជាជនជាតិកូរ៉េ ធ្វើដំណើរតាមផ្លូវ ក៏បានបុកគ្នាជាមួយម៉ូតូស្មាស់មួយគ្រឿង ចំពីមុខគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងែទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៩៤ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។…

ព្រះសង្ឃ១អង្គគង់នៅវត្តប្រយូរវង្សដាច់ធម៌ខន្តី ត្រូវបានម្ដាយកូន២នាក់ប្ដឹងពីបទប្រើហិង្សា

ភ្នំពេញៈ ព្រះសង្ឃ១អង្គគង់នៅវត្តប្រយូរវង្សមួយរងការចោទប្រកាន់ថា បានប្រើអំពើរហិង្សាទៅលើស្ត្រី និងកូនប្រុសម្នាក់។ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ មានស្ត្រីម្នាក់បានដឹកដៃកូនប្រុសម្នាក់ផងដែរ បាននាំគ្នាមកដាក់ពាក្យបណ្តឹងចំពោះព្រះសង្ឃមួយអង្គដែលគង់នៅវត្តប្រយូរវង្ស ក្រោយបានប្រើអំពើរហិង្សាទៅលើរូបនាង និងកូនប្រុសជាបន្តបន្ទាប់បណ្តាលឲ្យរងរបួស ដើម្បីឲ្យជួយរកយុត្តិធម៌។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្តាយមានឈ្មោះ ហែម ស្រីភក្តិ អាយុ៣១ឆ្នាំ និងកូនប្រុសឈ្មោះ សំ…

ហួសចិត្ត! ខឹងប្ដីមិនដាំបាយហូប សម្រេចចិត្តធ្វើអត្តឃាតផឹកថ្នាំពុលសម្លាប់ខ្លួន

បាត់ដំបងៈ ស្ត្រីម្នាក់បានផឹកថ្នាំកណ្តុរធ្វើអត្តឃាតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអូរចំម្លងស្នេហ៍ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មករកាច់ពោត ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះធ្វើអត្តឃាត…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀននៅផ្ទះសំណាក់ពេជ្រសំណាង ក្នុងខេត្តប៉ៃលិន

ប៉ៃលិនៈ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបជនសង្ស័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះសំណាក់ពេជ្រសំណាង ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សែម ស្រីនិច ភេទស្រី…

ហ៊ីយ៉ាន់ដាយពន្លះឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

កោះកុងៈ លោកអធិការរងស្រុកស្រែអំបិលបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ៦និង៧ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តឿង ហួត…

ឈរចែកចាយគ្រឿងញៀនយ៉ាងសង្ហា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន!

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនខណៈពេលកំពុងឈរចែកចាយថ្នាំញៀននៅតាមផ្លូវសារធារណៈ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងតែឈរលក់ថ្នាំញៀននៅចំនុចកើតហេតុខាងលើ ដោយមានការសង្ស័យ ក៏ហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ។ ក្រោយពីធ្វើការឆែកឆេររួចសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនប្រភេទសថ្លាចំនួន៣កញ្ចប់ធំ ហើយសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ ប្រភពដដែលពីលោកអនុសេនីយ៍ឯក ម៉ៅ…

ពីអ្នកគាំទ្រ ទេព បូព្រឹក្ស លោតខ្ពស់ជាង យក់ ឋិតរដ្ឋា

ផ្អែកតាមទីផ្សារសិល្បៈបច្ចុប្បន្នគេកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង នាង ទេព បូព្រឹក្ស ទទួលបានទីផ្សារគាំទ្រខ្លាំងជាង តារាចម្រៀងចាស់វស្សា អ្នកនាង យក់ ឋិតរដ្ឋា។ យ៉ាងណាមិញ ក្នុងពេលអ្នកនាង យក់ ឋិតរដ្ឋា ស្ថិតនៅលំដាប់កំពូលក្នុងពិភពចម្រៀង ទេព បូព្រឹក្ស គ្រាន់តែជាអ្នកគាំទ្រផ្កាប់មុខមួយរូប ដែលចូលចិត្តស្ទីល និងទឹកដមសំលេងរបស់អ្នកនាងប៉ុណ្ណោះ។…