បុរសងប់ល្បែងម្នាក់ ចាញ់អស់លុយយកម៉ូតូទៅបញ្ចាំ ពេលយកលុយមកលោះវិញអ្នកទទួលឆ្លើយថាមិនដឹង!

ភ្នំពេញៈ បុរសម្នាក់ងប់លេងល្បែងដល់ពេលចាញ់អស់លុយ ក៏លក់ម៉ូតូសង់០១៧មកលេងបន្ត ស្រាប់តែនៅមិនឈ្នេះក៏ដាក់ម៉ូតូសង់០១៦មួយគ្រឿងទៀតអស់ចំនួន៦រយដុល្លាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ម្ចាស់ម៉ូតូក៏បានយកលុយមកលោះវិញ ស្រាប់តែអ្នកទទួលបញ្ចាំទារសរុបចំនួន៩រយដុល្លាទាំងការទាំងដើម ទើបជនរងគ្រោះមិនសុខចិត្តមកប្តឹងសមត្ថកិច្ចចោមចៅឲ្យជួយអន្តរាគមន៍។ បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ រូបគាត់បានទៅលេងបៀនិងអាប៉ោងនៅទីតាំងខាងលើ…

ព្រោះតែរកការងារធ្វើមិនបាន បុរសម្នាក់សុខចិត្តតែងខ្លួនបន្លំធ្វើស្រីដើម្បីចូលធ្វើការនៅរោងចក្រCRCH!

ភ្នំពេញៈ បុរសម្នាក់ដោយសារតែរកការងាធ្វើមិនបាន ក៏សម្រេចចិត្តតែងខ្លួនធ្វើជាស្រីបន្លំចូលរោងចក្រ ហើយដើរចូលទៅដល់ក្នុងបន្ទប់រដ្ឋបាល តែដោយសាខាងរដ្ឋបាលមិនស្គាល់ រួចបានប្រាប់ទៅថៅកែរោងចក្ររាយការណ៍មកសមត្ថកិច្ចឲ្យឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលខណ្ឌដង្កោ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោ១១និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោCRCH ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យជាប្រុសតែងខ្លួនធ្វើស្រីមានឈ្មោះ បាន បុន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកក់…

Update៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនដកហូតបានអាវុធខ្លី១ដើម

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជានគរបាលមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹត ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប្រជាពលរដ្ឋបានរាយការណ៍មកភ្លាមៗថា មានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ជាមុខសញ្ញាឆក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្មាំ២០១៧ ត្រង់ចំណុចផ្លូវ៩៣ មុខអង្គការ មេត្តាករុណា ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២ ទី១ឈ្មោះ នេត…

សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បង្ហាញមុខជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៣នាក់ និងម៉ូតូ៥គ្រឿង!

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌជ្រោយចង្វាធ្វើការជិះរ៉ុងល្បាតនៅក្នុងមូលរដ្ឋានតាមបណ្តោយផ្លូវជាតិលេ៦ ក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀបក្នុងចន្លោះម៉ោង ៧យប់ដល់ម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន ១៣នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់តូច ម៉ូតូ៥គ្រឿងធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងល្បាតរបស់ខណ្ឌជ្រោយចង្វារកំពុងជិះរ៉ុងល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងសង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀប…

ស្លាប់ទៀតហើយ! ច្រឡំចំដបដាក់ថ្នាំបាញ់ស្មៅថាជាដបស្រាស យកទៅផឹកបណ្តាលឲ្យពុលស្លាប់។

បាត់ដំបងៈ បុរសចំណាស់ម្នាកច្រឡំចំដបដាក់ថ្នាំបាញ់ស្មៅថាជាដបស្រាស យកទៅផឹកបណ្តាលឲ្យពុលស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀន សឿន ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ប្រភពដដែលបានបន្តថា មូលហេតុដោយសារជនរងគ្រោះយកដបស្រាសមកផឹកច្រទ្បំចំជាមួយដបថ្នាំបាញ់ស្មៅ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀនជិត៤០កញ្ចប់!

បាត់ដំបងៈ សមត្ថកិច្ចធ្វើការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី១៧ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ…

ហ៊ីយ៉ាន់ដាយដឹងធ្ងន់ពេក បែកកង់ក្រោយក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើល!

តាកែវៈ លោកអធិការង អធិការដ្ឋាននគរបាលចររាចរណ៍ស្រុកទ្រាំងបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចណ៍មួយបានកើតឡើង ដោយសាររថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបែកកង់ ហើយបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៣និង៩៤ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ…

ត្រៀមអ្នកសៀមរាប! ស្អែកដាច់ភ្លើងពេញមួយព្រឹក

សៀមរាបៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាបបានឲ្យដឹងថា អគ្គិសនីសៀមរាបនឹងធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់បន្ទប់ភ្លើង និងPMT មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

តារាក្នុងរឿងស្នេហ៍ពនេចរនិងអ្នកកាសែតជាតិកម្ពុជាដើម្បីសេរីភាព ត្រូវឃាត់ខ្លួន ករណីជួញដូរថ្នាំញៀន!

ភ្នំពេញៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនិងថ្នាំញៀន៣កញ្ចប់តម្លៃ៣០ម៉ឺនរៀល ខណៈដែលពួកគេកំពុងចែកចាយបន្តឲ្យបក្ខពួក។ ប្រតិបត្តិការនេះបានធ្វើឡើងនៅពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៣០ម៉ែត្រ ចំណុចបុរីសន្តិភាព២ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជនីភ្នំពេញ។ ដោយមានការរាយការណ៍ពីនគរបាលប៉ុស្តិ៍ពងទឹកហើយកម្លាំងជំនាញខណ្ឌដង្កោបានដាក់កម្លាំងស្រាវជ្រាវជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំ។ ក្នុងនោះដែរ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ មានម្នាក់អះអាងថា ជាអ្នកសារព័ត៌មាននៅអង្គភាពជាតិកម្ពុជាដើម្បីសេរីភាពនិងម្នាក់ទៀតជាតារាសម្តែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ…

ស្លាប់ទៀតហើយ! ដោយសារតែវិបត្តិគ្រួសារ ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន!

ពោធិ៍សាត់ៈ លោកអធិការក្រុងពោធិ៍សាត់បានប្រាប់ Post News ថា មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតចងកសំលាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រះស្រង់សង្កាត់ព្រៃញី ក្រុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ លាប់ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្រះស្រង់…