Tundra ខ្ទិចទាំងសងខាង បន្ទាប់ពីសាស័របើកបុករួចផ្លោងខ្ទាតទៅបុក នឹងរថយន្តដឹកគ្រឿងចក្រ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលសាស័រមួយគ្រឿងបើកឆ្លងផ្លូវទៅបុករថយន្ត Tundra យ៉ាងពេញទំហឹងរួចផ្លោងទៅបុករថយន្តសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ចំណែករថយន្ត Tundra រងការខូចខាតខ្ទិចទាំងសងខាង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ…

រថយន្តស៊េរីទំនើប លុចស៊ីស 570 បុកម៉ូតូ បណ្ដាលឲ្យសិស្សសាលាស្រីម្នាក់ រងរបួសសង្ស័យបាក់ភ្លៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប លុចស៊ីស 570 ស្លាកលេខ ភ្នំពេញ 2AQ-5188 និងម៉ូតូ បណ្ដាលឲ្យសិស្សសាលាស្រីម្នាក់សង្ស័យបាក់ភ្លៅរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ…

ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ជិះម៉ូតូចេញពីបូជាសពលោកតា ត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៩និង២៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចមុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដំណើររឿង៖ មុនពេលលកើតហេតុ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៨នាក់​ ករណីប្លន់មិនបានសម្រេច លួច និងទទួលផលចោរកម្ម នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២​ វេ​លាម៉ោង ២៣:៥៥នាទី​ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជន​សង្ស័យចំនួន ២នាក់ ជិះម៉ូតូ​១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ បានធ្វើ​សកម្មភាពប៉ុនប៉ងប្លន់ទៅលើជនជាតិចិននៅចំណុចអូរត្រាវ…

បុរសម្នាក់សុំឪពុកទិញទូរសព្ទ តែមិនទាន់បានទិញផង លុះឪពុកត្រឡប់មកពីផ្សារវិញ ស្រាប់តែឃើញចង.កសម្លាប់ខ្លួនក្នុងផ្ទះ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់អាយុ ៣១ឆ្នាំចង.កសម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទៅផ្សារ ស្រាប់តែត្រឡប់មកវិញ ដើរចូលផ្ទះឃើញកូនប្រុសចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ មុនពេលស្លាប់ជនរងគ្រោះបានសុំឪពុកទិញទូរសព្ទ ប៉ុន្តែមិនបានទិញទេ ឪពុកប្រាប់ថា ចាំទិញឲ្យ។ ករណីក្រោយពីកើតហេតុសមត្ថកិច្ច…

បុរសជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្ត បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ

ភ្នំពេញៈ ករណីជនជាតិចិនស្រវឹងធ្លាក់ភ្នែក បើកបររថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់…

រថយន្ត Ford មួយគ្រឿង បើកឡើងខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងស្តុប រងការខូចខាត

ភ្នំពេញ: រថយន្ត Ford មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី និងបង្គោលភ្លើងស្តុប បណ្តាលឲ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដណំទៅមុខលែងរួច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅជាប់របងសណ្ឋាគារឡឺ រ៉ូយ៉ាល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…

ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពប្លន់មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២​ វេលាម៉ោង ២៣:៥៥នាទីកំលាំងប៉ុស្តិ៍បិតត្រាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើសកម្មភាពប៉ុន​ប៉ងប្លន់ទៅលើជនជាតិចិននៅចំនុច អូរត្រាវ…

អាសូរណាស់! ជីវភាពក្រីក្រខំមកធ្វើការសំណង់ទើបតែបាន ១អាទិត្យសោះ បែរជាអកុសលត្រូវម៉ូតូបុកស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា

ភ្នំពេញៈ (ព័ត៌មានបឋម) អាសូរណាស់! ជីវភាពក្រីក្រខំមកធ្វើការសំណង់ទើបតែបាន ១អាទិត្យសោះ បែរជាអកុសលត្រូវម៉ូតូបុកស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបុរស ៣នាក់ បន្ទាប់ពីផឹកស្រាបៀរអស់កន្លះកេស រួចដើរថ្មើរជើងត្រូវបានម៉ូតូបុក បណ្តាលឲ្យស្លាប់និងរងរបួស តាមបណ្តោយផ្លូវលេខ១០៤ សង្កាត់រលួស…

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយឆក់ខ្សែ.កពីស្រ្តីម្នាក់បានសម្រេច

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់ខ្សែកមាសពីស្រ្តីម្នាក់បានសម្រេច កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហម ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែលេចមុខជនសង្ស័យខាងលើ…