ឆក់ឥតល្ហែ ២ករណីផ្ទួនៗគ្នា នៅស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យក្មេងស្រីតែម្នាក់ទ្រហោយំ និងបុរសម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ទៀតហើយ ២ករណីផ្ទួនៗ គ្នាម្តុំស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ករណីទី១៖ ជនរងគ្រោះជានារីក្មេងស្រីតែម្នាក់ឯង ត្រូវជនសង្ស័យឆក់ទូរសព្ទម៉ាក 11Pro តម្លៃ ៤៥០ដុល្លារ យកទៅបាត់ស្រមោល…

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង​ ១៣:៣០​ នាទីថ្ងៃត្រង់​ ថ្ងៃអង្គារ​ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥​ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង​បានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ចុះបង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៥នាក់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀសន្លឹក) និងបានឃាត់ខ្លួនអ្នកលេងល្បែងចំនួន៥ស្រី៤នាក់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចយើងបានឃាត់ខ្លួន អ្នកលេងល្បែងស្រីប្រុសចំនួន ៥នាក់ ១ឈ្មោះស៊ន ចិន្តា ភេទ…

សមត្ថកិច្ចជំនាញ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក…

ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ បុកពីក្រោយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ រងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤បើកបរក្នុងល្បឿនជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ មួយគ្រឿងទៀតពេញទំហឹង ក្នុងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។ ម៉ូតូហុងដាឌ្រីមសេ១២៥ទាំង ២គ្រឿង ដែលបើកបុកគ្នានោះ ១គ្រឿងស៊េរីឆ្នាំ២០១៤…

មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ខែ ករណីហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស…

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានចំនួន ២នាក់

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង០៥ និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្បែរអគារក្រុមហ៊ុន មួយកន្លែង ដែលមានទីតាំងស្ថិតនៅ…

រថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់

កណ្ដាលៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី…

បុរសម្នាក់ជិះម៉ូតូចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសបែកមុខ និងបែកមាត់ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ១គ្រឿងម៉ាក…

រថយន្តកុងតឺន័របុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញៈ នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានវ័យប្រហែល ២០ឆ្នាំជាង ស្លៀកខោខៅប៊យអាវយឺតខ្មៅដៃខ្លីសម្បរខ្មៅស្រអែម កម្ពស់ប្រហែល ១-៦០សង់ទីម៉ែត្រ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ…