ករណី..! ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងក្រោមដើមព្រីង

តាកែវៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក មានសេចក្ដីរាយការពីឈ្មោះ ស្រ៊ី ម៉េងឡៃសែ ហៅធំ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មកររោងចក្រ បានប្រទះឃើញពូបង្កើតរបស់ខ្លួនដេកស្លាប់ក្នុងអង្រឹងក្រោមដើមព្រីងខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ខណៈពេលខ្លួនដើរទៅមើលពូហូបបាយទឹកហើយ…

គំនរកម្ទេចក្រណាត់គរទុកចោលក្នុងដីមន្រ្តីរាជការមួយកន្លែងត្រូវអគ្គិភ័យលេបត្របាក់

កណ្តាលៈ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះគំនរកំទេចក្រណាត់ដែលគរទុកចោល នៅចំណុចដីរបស់ឈ្មោះ ណម ណេត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាមន្រ្តីរាជការ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បន្ទាប់ពីទទួលបានព័ត៌មាន…

អុញនោះថ្ងៃលីលផង!! ផ្អើលសមត្ថកិច្ចស្រុកកៀនស្វាយ ស្ទាក់ចាប់ចោរទាំងព្រឹកហ្មង

កណ្ដាលៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣៥ព្រឹក សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីអំពើលួច(លួចលុយ) ត្រង់ចំណុចតូបលក់ដូរក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើឲ្យក្រុមកម្លាំងជំនាញចុះបង្រ្កាបបានទាន់ពេល ឈានដលការឃាត់ខ្លួនជនសង្ស័យ៣នាក់។ ជនរងគ្រោះឈ្មោះ គា ស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ…

ទឹកដ៏ធំល្វឹងល្វើយ បានផ្ដាច់ជីវិតសិស្សអនុវិទ្យាល័យតាញ៉ោកនៅបាតស្ទឹង ខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីក្មេងលង់ទឹកស្លាប់នៅកំពង់ក្របៅ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ តាំង ធារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសិស្សថ្នាក់ទី៧ នៃសាលាអនុវិទ្យាល័យតាញ៉ោក មានទីលំនៅនៅភូមិស៊ីវុត្ថា…

មិននឹកស្មានសោះថា!! ពូអ្នកលាងម៉ូតូហ៊ានធ្វើរឿងនេះ ទៅលើក្មេងស្រីអាយុ ៨ឆ្នាំ

ភ្នំពេញៈ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៩នេះ ក្រុមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនបុរសអ្នកលាងម៉ូតូម្នាក់ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីប្រព្រឹត្តអំពើរំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជន អាយុទើប៨ឆ្នាំ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ចំណុចក្នុងភូមិខាងលើ…

សាហាវណាស់!! គ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាបុរសម្នាក់ ហក់វាយតៃកុងរថយន្តចំកញ្ចប់មាត់ ដូចថតកុនហុងកុង

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្តសាំយ៉ុង ១គ្រឿង អកហ៊្សើ បុកគូទម៉ូតូពីក្រោយ បណ្ដាលឲ្យខូចខាត ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល ស្ថិតលើផ្លូវអូស៊ីអាយស៊ី ខាងជើងរង្វង់មូលនាងមច្ឆាប្រមាណ ៣០០ម៉ែត្រ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។…

ស្រីស្អាតជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ ករណី….

ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនស្រីស្អាតជាជនជាតិវៀតណាមម្នាក់រួមទាំងវត្ថុតាងនៅចំណុចក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ធីសាង…

រន្ធត់ណាស់!! រថយន្តបែកកង់ជ្រុលទៅបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ដាច់ដៃស្លាប់ភ្លាម និង២នាក់ទៀតរងរបួស

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែកកង់ ជ្រុលទៅបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្តខ្លែងពណ៌ត្បូង ទល់មុខផ្ទះមេភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ ព្រឿង ព្រែក…

ហិង្សាជាអំពើខុសច្បាប់! កម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកខ្សាច់កណ្តាល

កណ្តាលៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ករណីអំពើហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ព្រំ ថេង ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងចានក្នុងហាង…

ប្រជាពលរដ្ឋជាច្រើននាក់ ពុលក្ដាម នៅស្រុកមោងឫស្សី

បាត់ដំបងៈ កាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ករណីពុលអាហារ នៅស្រុកមោងប្ញស្សីដោយប្រជាពលរដ្ឋបានទិញក្តាមពី ផ្សារមោងប្ញស្សី យកទៅធ្វើម្ហូបហូបបណ្តាលឲ្យពុល តែពុំមានគោ្រះថ្នាក់អាយុជីវិតទេ។ ជនរងគ្រោះចំនួន ១៥នាក់ស្រី ៦នាក់​ ហេតុការណ៍នេះកើតឡើងលើ ៦ឃុំ – ឃុំមោង ៥នាក់ –…