សូមបងប្អូនប្រុងប្រយ័ត្ន!! ករណីពុលផ្សិតស្លាប់ និងមានអាការៈធ្ងន់ធ្ងរជាច្រើននាក់ នៅក្រុងព្រះសីហនុ
ព្រះសីហនុៈ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យបំរើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយម្នាក់ៗ មានអាការៈឈឺចុកចាប់ពេញរាងកាយធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់បានស្លាប់ហើយ។ ប្រភពពីលោកគ្រូពេទ្យបន្តថា ប្រជាពលរដ្ឋជាអ្នកជំងឺទាំងនោះ រស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺអ្នកជំងឺទាំងនោះ…