ថ្ងៃអង្គារ, ទី19 ខែមករា, ឆ្នាំ2021 21:02 ល្ងាច
បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃហើយទើបរួចទោសចេញបានជិត០១សប្តាហ៍បានបង្កឲ្យខូចខាតម៉ូតូផ្ទះនិងរថយន្តបងបង្កើតរួចរត់គេចខ្លួនត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកស្រាវជ្រាវចាប់ឃាត់ខ្លួនបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនបង្កឈ្មោះរីករួនភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជននេះធ្លាប់បានជាប់គុករយៈពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតព្រព្យសម្បត្តិអ្នកដទៃ(ផឹកស្រាស្រវឹងដុតម៉ូតូបងប្អូនជីដូនមួយ)។នៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៨...