អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគហគិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលា ម៉ោង ១៨:២០ នាទី រសៀល ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ មានករណីភ្លើងឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយ មួយ កន្លែង…

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណី លួចកាបូបប្រាក់និងធ្វើប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត

ភ្នំពេញៈ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង០៤និង៣០នាទី នៅមុខផ្ទះ លេខ៤៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីលួច កាបូបប្រាក់ និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ និងប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត ។ ជនរងគ្រោះទី១ ឈ្មោះ រីម…

ថ្មី! លួចម៉ូតូបាន លក់យកលុយទិញស្រាផឹកអស់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

បន្ទាយមានជ័យៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីលួចម៉ូតូបានសម្រេចហើយត្រូវម្ចាស់ម៉ូតូប្តឹងនគរបាល…

ជំនន់ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅស្រុកកំពង់សីលា

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានសំរោងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹងជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ។ដូច្នេះការធ្វើដំណើរឆ្លងកាត់ចំណុចនេះត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។សូមបងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាបនិងបង្វៀងទិសដៅទៅកាន់ផ្លូវជាតិលេខ៣ជាបណ្ដោះអាសន្នរង់ចាំទឹកស្រកដូចស្ថានភាពដើម។ កត្ដាភ្លៀងបន្ដធ្លាក់នៅផ្នែកខាងលើនៃខ្នងភ្នំគិរីរម្យនឹងបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងផ្នែកខាងក្រោមពិសេសពាក់ព័ន្ធផ្លូវជាតិលេខ៤ចំណុចស្ពានសំរោងតែម្ដង…។ ដោយឡែកនៅព្រឹកមិញនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានចុះមកពិនិត្យស្ថានភាពទឹកនៅចំណុចខាងលើនេះផងដែរនិងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្អស់និងថែរក្សាសុខភាពអោយបានល្អ៕  

មុខសញ្ញាលួចកាត់ខ្សែភ្លើងនៅស្រុកគាស់៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីយប់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១១ អាធ្រាត្រទៅហេីយ មានករណី(លួចកាត់ខ្សែភ្លេីង)បានកេីតឡេីងនៅម្តុំក្រុ ម ទី០៣ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានលួចកាត់ផ្តាច់យកខ្សែភ្លេីងរបស់ជនរងគ្រោះឈ្មោះ ផា ផាន ភេទប្រុស…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ពូកមួយកន្លែងនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់នាយយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពត៌មានបឋម មានករណីអគ្គិភ័យ កំពុងតែឆាបឆេះផ្ទះលក់ពូកមួយ កន្លែងដែលស្ថិត នៅផ្លូវ លេខ ១ ជិតផ្សារណាត់ ខេត្តបាត់ដំបង កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ កំពុង តែ ជួយ…

ប្រទះឃើញសពយុវជនម្នាក់អណ្តែតទឹកនៅមាត់ទន្លេវ័យជាង២០ឆ្នាំ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីប្រទះឃើញសពយុវជនម្នាក់អណ្តែតទឹកនៅមាត់ទន្លេ ដែលមានវ័យជាង២០ឆ្នាំ បង្កការភ្ញាក់ផ្អើលកាលពីវេលាល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕  

អគ្គិភ័យឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងបណ្ដាលឲ្យខូខាត៣គ្រឿង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយ្តមួយកន្លែងបណ្ដាលឲ្យឆេះរថយន្តអស់ចំនួន៣គ្រឿងក្រោយពីកើតហេតុបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្បែរស្តុបឯកឧត្តមជាសុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់លេខទូរស័ព្ទHotlineរបស់យើងភ្លាមៗនោះលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។ លោកនាយការិយាល័យបានបញ្ជាក់ថាដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះគឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន២២គ្រឿងប្រើប្រាស់ទឹកអស់២២ឡានស្មើរនឹង៨៨ម៉ែត្រគូប,រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន៦គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹកទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែរ។ លោកវរសេនីយ៍ឯកបានបញ្ជាក់ថាចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះបានឆាបឆេះរថយន្តចំនួន៣គ្រឿងអស់ទាំងស្រុងម៉ាកធុនត្រា១គ្រឿង,ម៉ាកឡិចស៊ីសNX200T១គ្រឿងនិងម៉ាកCRV១គ្រឿងទំហំ(២០ម៉ែត្រx៣០ម៉ែត្រ)សាងសង់អំពីដែកប្រក់ស័ង្កសី។ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះគឺដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕    …

ស្លាប់ម្នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក

ក្រចេះៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកសត្វគោ)។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុក…