គ្រាន់តែសង្កេតមើលសញ្ញានៅលើភ្នែក ត្រចៀក និងម្រាមដៃ អាចដឹងថាអ្នកមានជំងឺបេះដូង
ការស្វែងរករោគសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង ឬជំងឺបេះដូង ពិតជាមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះនឹងអាចព្យាបាលឲ្យជាសះស្បើយបាន។ ទោះបីជាអ្នកមិនអាចមើលឃើញសុខភាពបេះដូងនៅក្នុងក៏ពិតមែន ប៉ុន្តែអ្នកអាចសង្កេតមើលរោគសញ្ញាមិនប្រក្រតីមួយចំនួនដែលបង្ហាញនៅខាងក្រៅ។ ១.ស្នាមជ្រួញនៅលើត្រចៀក ការស្រាវជ្រាវជាង ៤០លើក បានបង្ហាញថា ស្នាមជ្រួញដែលកើតមានឡើងនៅលើត្រចៀក គឺមានទំនាក់ទំនងជាមួយនឹងជំងឺសរសៃឈាមបេះដូង ហើយការសិក្សាថ្មីៗនេះក្រុមអ្នកស្រាវជ្រាវក៏រកឃើញលទ្ធផលបែបនេះដែរ។ ដូច្នេះអ្នកត្រូវប្រុប្រយ័ត្នចំពោះរោគសញ្ញាមួយនេះ ព្រោះជំងឺនេះអាចធ្វើឲ្យលំហូរឈាមទៅកាន់បេះដូង ត្រូវកកស្ទះ ហើយអ្នកអាចប្រឈមនឹងបញ្ហាគាំងបេះដូងស្លាប់គ្រប់ពេល។ ២.ក្រចកប្រែជាក្រាស់ ហើយកោងរលោង បាតុភូតបែបនេះ…