Tacoma ស្រវឹងបើកបុកម៉ូតូC125 បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់!
កណ្តាលៈ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលអ្នកបើកបររថយន្តTacomaបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ដែលបណ្តាលឲ្យបុកជាមួយម៉ូតូយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បង្កឡើងដោយរថយន្តម៉ាកToyota Tacomaពណ៌សំបកឪឡឹក ប្រភេទទេសចរណ៍ពាក់ស្លាកលេខ កណ្ដាល2A-1686 បើកបរដោយឈ្មោះ គ្រុយ…