លួចបានវាគ្រាន់ ពេលតាមទាន់ មែនអីខ្នោះ!

​ភ្នំពេញៈ កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០​នាទីយប់ កម្លាំង​ការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន​៣​នាក់ ​ពីបទល្មើស​​ឆក់ទូរសព្ទដៃម៉ាក​ASUS​ ពណ៌ខ្មៅ ស្ថិតត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង៩និង៤០​នាទីយប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៨​​…

ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ ស្លាប់និងរបួស៣នាក់!

បាត់ដំបងៈ ​ករណីគ្រោះចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូឌ្រីម​ បើកបរលឿនក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ ក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមស្លាប់ ចំណែកឯភាគីខាងម៉ូតូវ៉េវរបួសធ្ងន់២នាក់​ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន​។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកែងភ្នំប្រាំពីរ​ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។ ម្ចាស់ម៉ូតូឌ្រីមឈ្មោះ…

បុរសម្នាក់ជិះ​ម៉ូតូល្បឿនលឿន ទៅបុកគូទរថយន្តនីសាន់​ ស្លាប់មួយរំពេច!

បាត់ដំបងៈ លោកអធិការស្តីទីស្រុកបវេល បានប្រាប់Post Newsថា មានករណី​គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង​ រវាងម៉ូតូហុងដាឃ្លិចបើកលឿន ជ្រុលទៅបុក​​​គូទរថយន្តនីសាន់ពេញទំហឹង ក្នុងដំណើរ​ស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់នៅនឹងកន្លែង។ ​ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា​ នព្វស័កព.ស​២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង៦និង៥០នាទី​…

ឈប់បានឈប់ទៅ! ​ឲ្យតែប្រហែសបើមិនស្លាប់ ក៏អ៊ីចឹងដែរ..

ព្រៃវែងៈ​ លោកអធិការនគរបាលស្រុកមេសាង​ បានប្រាប់Post Newsថា មានករណីបុរសម្នាក់​ឆក់ត្រី ខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងសន្លប់បាត់ស្មារតី​ កាលពីវេលាម៉ោង១និង១០នាទីរសៀល ភូមិត្រោក ឃុំ​ជី​ផុ​ច​ ស្រុក​មេ​សាង ខេត្តព្រៃវែង។ បន្ទាប់ពីកើតមានករណីខាងលើនេះ ​​​ជន​រង​គ្រោះ​​ឈ្មោះ​ ឈាន​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ត្រូវបានអន្តរាគមន៍ ពីក្រុមគ្រួសារសាច់ញាតិ…

លួចម៉ូតូមុខកាស៊ីណូ​ លី តេងអាន ចុងក្រោយជាប់ខ្នោះ!

តាកែវៈ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿង និងជនសង្ស័យចំនួន​២នាក់ ពីបទ​លួចម៉ូតូអ្នកដទៃ​ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ…

​​បញ្ជូនជនសង្ស័យ៤នាក់​ សម្លុតក្មេងម្នាក់ យកគ្រឿងអលង្ការ ទៅតុលារការ!

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ​ក្រោយពីទទួលបានពាក្យបណ្តឹងពី​ឈ្មោះ ពេញ សុធា​ ភេទ​ប្រុស ​អាយុ​៤៤ឆ្នាំត្រូវជាឪពុកជនរងគ្រោះ ពាក់ព័ន្ធនឹងករណីសម្លត់កូនប្រុសរបស់ខ្លួន យកគ្រឿងអលង្ការមួយចំនួនធំ។ ករណីនេះជនសង្ស័យ បានប្រព្រឹត្ត កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី២៦ ​​ខែមករា​ ឆ្នាំ២០១៨ ស្ថិតត្រង់​ចំណុចខាងក្រោយសាលាពន្លកខ្មែរថ្មី ​ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។…

ចេញពីខារ៉ាអូខេ ស្រវឹងធ្លាក់ភ្នែក ត្រូវរថយន្ត បុករបួស២នាក់!

កណ្តាលៈ ករណី​គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ​រវាងរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ​ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ​រាជធានីភ្នំពេញ។​ ហេតុការណ៍នេះបានកើតឡើង កាលពី​វេលាម៉ោង៩និង២០នាទីយប់ ​នៅ​ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិត​លើផ្លូវជាតិលេខ១ ​ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ​ភូមិស្តៅកន្លែង៣…

ឌ្រីម២គ្រឿង បុកគ្នាពេញទំហឹង ស្លាប់និងរបួស៣នាក់ នៅសៀមរាប!

​សៀមរាបៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​​ម៉ូតូ២គ្រឿង បើកបុក​​ ក្នុងទិសដៅបញ្ច្រាស​​គ្នា ​បណ្តាល​ ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ​ករណីដ៏រន្ធត់នេះកើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ ​​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៦ ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ​ ​ជន​រង​គ្រោះ​​មាន…

អាសូរ! តូចចិត្តមាន​ជំងឺរ៉ាំរ៉ៃ ផ្តាច់ជីវិត..

​​ព្រៃវែងៈ​​ លោកអធិការស្រុកបាភ្នំ បានប្រាប់Post Newsថា មានករណីបុរសម្នាក់បានធ្វើអត្តឃាតចង.កខ្លួនឯង បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍រន្ធត់នេះបានកើតឡើង កាលពី​ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំចរ នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង​២និង១៥នាទីរំលងអាធ្រាត្រ ស្ថិតនៅចំណុច​បន្ទប់លើផ្ទះជនរងគ្រោះ ​ភូមិរោងដំរី ឃុំជើងភ្នំ…

ដងទឹកអណ្តូងនៅមុខផ្ទះ ត្រូវ​រន្ទះបាញ់ ស្លាប់យ៉ាងរន្ធត់!

កំពង់ធំៈ លោកអធិការស្រុកប្រាសាទបាល័ង្គ បានប្រាប់Post Newsថា មានករណីស្រ្តីម្នាក់កំពុងដងទឹកអណ្តូង នៅមុខផ្ទះ ដើម្បីប្រើប្រាស់ក៏ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះ សៅ រ៉ុន…