ស្ត្រីម្នាក់ស្រវឹងស្រាទៅរកខ្ចៅ បែរជាលង់ទឹកស្លាប់​!

កណ្តាលៈ ស្រ្តីម្នាក់បានស្រវឹងស្រា រួចទៅរកខ្ចៅនៅក្នុងទឹកបឹង ដើម្បីយកមកស្ងោរហូបបាយ តែជាអកុសល បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។ ​ ​ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទីរសៀល ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ​ខេត្តកណ្ដាល​។ ជនរងគ្រោះមានឈ្មោះ ឈុន សុខុន…

​រន្ធត់! ឃើញគេបុកគ្នាចូលទៅជួយ បែរជាត្រូវរថយន្តសង្គ្រោះបន្ទាន់ មកបុកមួយតង់ទៀត របួសធ្ងន់៣នាក់

​កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មិនគួរឲ្យជឿមួយបានកើតឡើង ក្រោយពីមានម៉ូតូម៉ាកហុងដាឌ្រីម បើកបុកគូទរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយខណៈនោះមានមុនស្ស៣នាក់ ធ្វើដំណើរឃើញក៏ចុះជួយជនរងគ្រោះ តែសំណាងអាក្រក់ត្រូវរថយន្តសង្រ្គោះបន្ទាន់ បុកពីក្រោយអ្នកជួយ២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោ៩និង៤០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ​៤ ​គីឡូម៉ែត្រ២៦-២៧ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកបើករថយន្តសង្រ្គោះ​ឈ្មោះ ផុន ថាត…

ហ៊ីយ៉ាន់ដាយ បុកម៉ូតូសិស្សវិទ្យាល័យទួលអំពិលម្នាក់ ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ​ ​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកហុងដាឌ្រីម បណ្តាលឲ្យ​ម៉ូតូចូលទៅក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើង នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទីព្រឹក ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ២០១៨ស្ថតិនៅ​បេតុង​​​​វត្ត​សំបូ​រ​មាស ​កែង​ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរង​គ្រោះ​មាន​ឈ្មោះ សុខសាន្ត អាយុ១៨ឆ្នាំ​ មុខរបរសិស្ស​​​វិទ្យាល័យ​ទួល​អំពិល​…

​ផឹកស្រាទាស់សម្តីគ្នា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ!

ស្វាយរៀងៈ បុរស​ជាជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច​ បន្ទាប់ពីផឹកស្រាជាមួយបុរសម្នាក់ រហូត​ដល់ស្រវឹងរៀងខ្លួន រួចក៏ទំនាស់ពាក្យសម្តីគ្នា បណ្តាលឲ្យជនសង្ស័យទប់កំហឹងមិនបាន ទាញដំបងនិងកាំបិតទៅកាប់លើជនរងគ្រោះ បង្កជារបួសស្នាមធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត​។ ករណីនេះប្រព្រឹត្តទៅ កាលពីវេលាម៉ោង៣​និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ​នៅត្រង់ភូមិជៀឫស្សី ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង…

កុំចេះតែហ៊ាន! ជក់ហើយ ​ជួញទៀត..

ពោធិ៍សាត់ៈ ​បុរសម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃ​២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហមបំបែកជា៤ ភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជន​សង្ស័យមានឈ្មោះ សម្បត្តិ ថាវ៉ន ហៅ​ង៉ែត ភេទប្រុស អាយុ១៩ឆ្នាំ…

សមត្ថកិច្ចបញ្ជូន គ្រូបង្រៀនហាត់ប្រាណ ទៅតុលាការ​ ពាក់ព័ន្ធករណី​កាប់សន្តិសុខម្នាក់ជាច្រើនកាំបិត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ​បានបញ្ជូន​បុរសជនសង្ស័យម្នាក់ ដែលជាគ្រូបង្រៀនហាត់ប្រាណមានឈ្មោះ ម៉េង ចាន់ដារ៉ា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធ​ករណី កាប់សន្តិសុខសួនច្បារ​ក្តាន់ពីរ ម្នាក់​បណ្តាលឲ្យរងរបួសធ្ងន់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ​៣៨ឆ្នាំ…

​តាកូម៉ា ស្លាកលេខភ្នំពេញ 2AJ-0700​ បុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ចាមៈ​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកម៉ូតូ ក្នុងដំណើរបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើមម៉ូតូស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង​៨និ២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ​ចន្លោះ​គីឡូម៉ែត្រលេខ​៦៤-៦៥​ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ចាម​។ ជនរងគ្រោះមានឈ្មោះ ប៉េស សារិន ភេទប្រុស អាយុ​២០ឆ្នាំ…

លោះព្រលឹងអស់! បើម៉ាកៗហ្នឹង..

តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពស្រ្តីម្នាក់ បានធ្វើអ​ត្តឃាតចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះជួល។ ករណីដ៏រន្ធត់នេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ ស្ថិតក្នុង​ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ…

ប្រហែសបាត់ប្រយ័ត្នគង់! ប្រើឲ្យទៅចាក់សាំង​ យកទៅបាត់ឈឹងហ្មង..

កណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីបានជិះម៉ូតូបុរសម្នាក់​យកទៅបាត់ស្រមោល ហើយការឃាត់ខ្លួននេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ​វេលាម៉ោង១១និង៣០នាទីព្រឹក ​ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ​ជនរងគ្រោះមានឈ្មោះ សយ ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ…

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ! ​បងស្រីប្រហែស ប្អូនលួចយកបាត់

កណ្តាលៈ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូយកទៅបញ្ចាំ ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា​​ នព្វស័កព.ស២៦៥១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ យី ចាន់នី ភេទស្រី…