ជនជាតិចិនម្នាក់ បម្រើការនៅកាស៊ីណូហេងហេង ពុលអាហារ បណ្តាលឲ្យស្លាប់!
ក្រចេះ: បុរសជាជនជាតិចិនម្នាក់ បានពុលអាហារសមុទ្រ បណ្តាលឲ្យប្រកាច់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ យ៉ាង ស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបម្រើការងារ នៅកាស៊ីណូហេងហេង…