Update: ស្អែកម៉ោង៤រសៀល សមាជិកគណរដ្ឋមន្ត្រីស្រមោលបក្សប្រឆាំងនឹងបោះឆ្នោតទម្លាក់លោក Corbyn

អង់គ្លេស: សមាជិកគណរដ្ឋមន្ត្រីស្រមោលដែលជាគណបក្សពលករប្រឆាំងរបស់អង់គ្លេស នឹងរៀបចំការបោះឆ្នោតមិនមាន ទំនុកចិត្តក្នុងការដឹកនាំរបស់លោក Jeremy Corbyn នៅថ្ងៃស្អែកទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ជាមួយនឹងលទ្ធផលប្រកាសនៅម៉ោង ៤រសៀល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅយប់ថ្ងៃទី២៧ មិថុនានេះ។ ការបោះឆ្នោតរបស់សមាជិកគណរដ្ឋមន្ត្រីស្រមោលនេះ គឺក្នុងគោលបំណងដើម្បីជ្រុញឲ្យលោកមេដឹកនាំបក្សពលកររូបនេះ ចុះចេញពីតំណែងផង ដែរ។…

Update: ព្រះរាជអាជ្ញាបារាំង នឹងបើកការស៊ើបអង្កេតពីបទមនុស្សឃាតនៅក្នុងការធ្លាក់យន្តហោះអេហ្ស៊ីប ថាតើវាជារឿងភេរវកម្មពិតមែនឬ

បារាំង: ព្រះរាជអាជ្ញាបារាំង នឹងបើកការស៊ើបអង្កេតពីបទមនុស្សឃាតនៅក្នុងការធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir 804 ចាប់តាំងពីមុនរហូតមក ដល់ពេលនេះ គឺគ្មានការអះអាង ពិតប្រាកដណាមួយថាមានភ័ស្តុតាងពិតទៅលើភេរវកម្ម ឬមួយយ៉ាងណានោះទេ។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។ ឥឡូវ អេហ្ស៊ីបបានបញ្ជូនទាំងការថតសំលេងកាប៊ីនយន្ដហោះនិងការថតទិន្នន័យហោះហើរទៅប្រទេសបារាំង ដើម្បីជួសជុលឡើងវិញនៅក្នុង កិច្ចប្រឹងប្រែងមួយដើម្បីជួយទាញយកទិន្នន័យទាំងនោះ ប៉ុន្តែអេហ្ស៊ីបបានទទួលការបរាជ័យហើយ…

តុលាការកំពូលលុបចោលច្បាប់ដំណើរការរំលូតកូនចោលនៅរដ្ឋតិចសាស់

អាមេរិក: នៅក្នុងវិសោធនកម្មដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ន កាលពីព្រឹកថ្ងៃចន្ទនេះ តុលាការកំពូលបាន លុបចោលច្បាប់ដាក់ឲ្យដំណើរការរំលូតកូនចោលនៅរដ្ឋតិចសាស់ នៅក្នុងការទទួលជ័យជម្នះដើម្បីអ្នកគាំទ្រសិទ្ធិមិនឲ្យរំលូតកូនចោល ដែលមានការជជែកដេញចោលគ្នាយ៉ាងខ្លាំងថាតើវាគួរតែបិទគ្លីនិកតូចៗចោល ឬទុកឲ្យដំណើរការដដែលនៅក្នុងរដ្ឋមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ CNN នៅថ្ងៃទី២៧ មិថុនានេះ។ នេះគឺជាសេចក្តីសម្រេចរបស់តុលាការក្នុងលទ្ធផល ៥ទល់នឹង៣ គឺវាមានសារៈសំខាន់បំផុតក្នុងការសម្រេចចិត្តពីតុលាការកំពូលលើការរំលូតកូនចោលក្នុងរយៈពេលពីរទសវត្សរ៍ ហើយអាចបម្រើដើម្បីទប់ស្កាត់រដ្ឋផ្សេងទៀតពីការចម្លងគេហៅថា ច្បាប់បិទគ្លីនិកចោល។ លោកបានបន្តថា យើងយល់ស្របជាមួយនឹងតុលាការថា តម្រូវការវះកាត់ក៏ដូចជាតម្រូវការសិទ្ធិផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពសម្រាប់ស្ត្រី…

លោកប្រធានាធិបតីទួរគី សុំទោសលោកពូទីន ចំពោះការធ្លាក់យន្តហោះស្លាប់អាកាសយានិកម្នាក់

ទួរគី: អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទនេះថា លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បានផ្ញើសារសុំអភ័យទោសរបស់លោកទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចំពោះការស្លាប់អាកាសយានិករុស្ស៊ី ម្នាក់នៃអ្នកបំផ្ទុះគ្រាប់បែកចម្បាំង SU-24 បានធ្លាក់ដោយសាររដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុងខែវិច្ឆិកាកាលពីឆ្នាំមុន ដែលបានសម្តែងការត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ…

Update: ផ្សារហ៊ុននានាទាំងអឺរ៉ុប អង់គ្លេសនិងអាមេរិក បានធ្លាក់ចុះបន្តបន្ទាប់ក្រោយពីអង់គ្លេសចាកចេញពីអឺរ៉ុប

អង់គ្លេស: ផ្សារហ៊ុននានា ទាំងអឺរ៉ុប អង់គ្លេសនិងអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ឥតឈប់ឈរក្រោយពីអង់គ្លេស បានបោះឆ្នោតប្រជាមតិ ដែលបានសម្រចចិត្តចាកចេញពីសហភាពអឺរ៉ុប នាពេលថ្មីៗកន្លងមកនេះ ជាពិសេសបានធ្វើឲ្យភាគហ៊ុនធនាគារ, អាកាសចរណ៍ និងអចលនទ្រព្យ បានធ្លាក់ចុះនៅទីក្រុងឡុង ប្រទេសអង់គ្លេសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។ ភាពចលាចលនេះបានកើតឡើង ស្របពេលដែលអង់គ្លេសបានសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប ដែលវាបានបង្កវិបត្តិមួយយ៉ាងធ្ងន់ធ្ងរសម្រាប់…

គ្រឿងជិះលេងកំសាន្តរបូតកង់ដាច់ធ្លាក់ បណ្តាលឲ្យមនុស្ស ១០នាក់របួសនៅស្កុតឡេន

ស្កុតឡេន: មនុស្សចំនួន ១០នាក់បានរងរបួស បន្ទាប់ពីគ្រឿងជិះលេងកំសាន្តមួយ ដែលជាភាសាអង់គ្លេសគេហៅថា Rollercoaster ដោយសារតែវាបានរបូតកង់ ហើយធ្លាក់ចេញពីផ្លូវនៅសួនកម្សាន្ត M & D’s នៅក្នុងទីក្រុង Motherwell ប្រទេសស្កុតឡេន ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅមុននេះបន្តិចនៅថ្ងៃទី២៧ មិថុនានេះ។…

ចោរថ្លើមធំ កាត់សោផ្ទះយកម៉ូតូ២គ្រឿង ដោយសុវត្ថិភាព

ភ្នំពេញៈ ម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី និងមួយគ្រឿងទៀតម៉ាក និច ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាត់សោផ្ទះ ចូលយកដោយសុវត្តិភាព ខណៈដែលម្ចាស់ដេកលើផ្ទះជួលជាន់ទី១ ភូមិ៨ ចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ទើបដឹងថា បាត់ ទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប។ ប្រភពឲ្យដឹងថា…

សមាជិកគណរដ្ឋមន្ត្រីស្រមោលរបស់បក្សប្រឆាំងអង់គ្លេសចំនួនបីរូបបន្ថែមទៀតហើយ ចុះចេញពីតំណែង

អង់គ្លេស: សមាជិកគណរដ្ឋមន្ត្រីស្រមោលរបស់បក្សប្រឆាំងអង់គ្លេសចំនួនបីរូបបន្ថែមទៀតហើយ ចុះចេញពីតំណែងដែល នឹងទៅចូលរួមជាមួយមិត្តរួមការងារ ១២នាក់ផ្សេងទៀតរបស់លោក Jeremy Corbyn ដើម្បីជម្រុញឱ្យលោកចុះចេញពីតំណែងដូចគ្នា ជាមេដឹកនាំគណបក្សពលករប្រឆាំងរបស់អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។ ការលាលែងពីតំណែង បន្ទាប់ពីភាពចលាចលកាលពីថ្ងៃអាទិត្យដែលបានចាប់ផ្តើមឲ្យលោករដ្ឋលេខាធិការបរទេសស្រមោល Hilary Benn និងលោក Corbyn មេបក្សប្រឆាំងពលកររបស់អង់គ្លេសចុះចេញពីតំណែងដូចគ្នាផងដែរ។…

ជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជួលយីហោ SWISS GARDEN

ព្រះសីហនុៈ ជនបរទេសសញ្ជាតិអង់គ្លេសម្នាក់ ដេកស្លាប់ក្នុងផ្ទះ​​ជួល​ យីហោ ស្វីស ហ្គាឌិន (SWISS GARDEN) ដោយសារគាំងបេះដូង កាល​ពី​វេលាម៉ោង១៩:១៥នាទី ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុម​ទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ប្រភព​ឲ្យដឹងថា ​សព​ជនបរទេស​​​ ឈ្មោះ…

ចុះបង្ក្រាបករណីបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់

ស្វាយរៀងៈ កម្លាំង​ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៌បានធ្វើការចុះបង្ក្រាប អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកកំពង់រោទ៌បានចំនួន១០នាក់ ក្នុង​នោះ​ ជនជាតិវៀតណាម៥នាក់ និងខ្មែរ៥នាក់ កាល​ពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦​។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់មានឈ្មោះដូចខាងក្រោម ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និ​ងចែកចាយគ្រឿងញៀន​។ ទី​១-ឈ្មោះ ទ្វៀង…