(មានវីដេអូ) អ៊ុន សុធា និងតូតា លេងមែនទែន ធ្វើឲ្យផ្អើលឆាកស្ថានីយ៍ទូរទស្សន៍ស៊ីធីវី

ភ្នំពេញៈ អ៊ុន សុធា និង តារាសម្តែងស្រស់ឆើតឆាយ កញ្ញា តូតា បានធ្វើឲ្យកក្រើកឆាក ស្ថានីយ៍ទូរទស្សន៍ស៊ីធីវី និងធ្វើឲ្យទស្សនិកជន ទស្សនានៅទីនោះ ក្តៅខ្លួនតាមឈុតឆាក សម្តែងរបស់ពួកគេ។ តាមរយៈសកម្មភាពសម្តែងលើឆាក កន្លងទៅថ្មីៗនេះ អ៊ុន សុធា និង តូតា បានធ្វើរឿងមួយចំនួន…

កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាមានការចូលរួមពីគណបក្សសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំអចិន្រៃ្តយ៍របស់ខ្លួន ក្រោមវត្តមានសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពិនិត្យ ពិភាក្សាពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី។ កិច្ចប្រជុំនេះ ត្រូវបានលោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចប្រជុំថា…

នាំអំណោយ និងថវិកាមួយចំនួន ចែកជូនពលរដ្ឋក្រីក្រ ២គ្រួសារ

កណ្តាលៈ អំណោយ និងថវិការបស់លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ត្រូវបានលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ០២គ្រួសារ ដែលជាស្ត្រីមេម៉ាយ រស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាល​ពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៦។ ​លោកវរសេនីយ៍ទោ…

អាជ្ញាធរថៃ រឹតបន្តឹងលើពលរដ្ឋខ្មែរយកមធ្យោបាយចូលថៃតាមច្រកម៉ាឡៃ

បន្ទាយមានជ័យៈ ទាហានឈុត​ខ្មៅ ​និងប៉ារ៉ារបស់ថៃ ប្រចាំច្រកតំបន់ព្រំដែនណងព្រឺឈម ​និងច្រកតំបន់ម៉ាឡៃ កំពុងតែ​រឹតបន្តឹងការចេញចូលរបស់ពលរដ្ឋខ្មែរ ជាពិសេស​ចំពោះការ​យក​រថយន្តចូលតម្រូវឲ្យមានការ​ថតរូប​ជាប់​​ នឹងរថយន្តដែលខ្លួនយកចូល ​បីដូច​ជាអ្នកទោស ខណៈដែល​​ការ​ចូលរបស់ថៃមកកម្ពុជា មានភាពប្រក្រតីធម្មតា។ ការរឹតបន្តឹង និងតម្រូវឲ្យថតរូបខាងលើ ពីសំណាក់ទាហានឈុតខ្មៅ ឬប៉ារ៉ាថៃ បានធ្វើមកលើ​ប្រជា​​ជនកម្ពុជា បាន១សប្តាហ៍​ទៅហើយ​​ បន្ទាប់ពីការ​ហាមមិនឲ្យ​រថយន្ត​​ក្រៅពីមន្ត្រីរាជការចូល រយៈ​ពេល១ខែមកហើយ ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករនីជួញដូរគ្រឿងញៀន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កាល​ពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខដីឡូត៌គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ រុន សុធារ៉ា ភេទប្រុស…

បុរសម្នាក់សន្លប់ស្ដូកស្ដឹង ខណៈជិះម៉ូតូត្រូវរថយន្ដបុកពេញទំហឹង

ពោធិ៍សាត់ៈ បុរសម្នាក់ កំពុងតែជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ដបុកពេញទំហឹង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងលែងដឹងខ្លួន និងរងរបួស បាក់ដៃបាក់ជើង កាលពីវេលាម៉ោង១១និង៥៨នាទីព្រឹកថ្ងៃទី២៦ ខែមិនថុនា ឆ្នាំ២០១៦ ត្រង់ចំនុចមុខក្លោងទា្វវត្តចូលទៅវត្តភ្លៅមាន់ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ត្រូវបានគេស្គាល់ឈ្មោះ វុធ រស់នៅភូមិក្រូចសើច…

កងទ័ពអ៊ីរ៉ាក់ដណ្តើមយកក្រុង Falluja ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម

អ៊ីរ៉ាក់: កងទ័ពអ៊ីរ៉ាក់បាននិយាយថា ខ្លួនបានរឹបអូសយកបានបន្ទាយចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមដែលបច្ចុប្បន្នគេហៅថា ទីក្រុង Falluja។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។ ប្រធានកងកម្លាំងប្រឆាំងភេរវកម្មនៅក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ Lt Gen Abdul-Wahad al-Saadi បាននិយាយថា កងទ័ពរបស់ខ្លួន បានចូលសង្កាត់ក្រុងកូឡាននៅភាគពាយ័ព្យដែលជាតំបន់ចុងក្រោយដែលស្ថិតនៅក្រោមការគ្រប់គ្រងក្រុមរដ្ឋអ៊ីស្លាម។ លោកបាននិយាយថា ទីក្រុងនេះគឺ…

ឪពុកចុងឫស្យា ឆីព្រហ្មចារីកូនមិនប្រណី រួចបង្ខាំងទុកបំពេញតណ្ហា

​កោះកុងៈ ដោយសារតែ​ទ្រាំង​នឹង​ការ​ធ្វើបាប​ លែង​បាន ស្ត្រី​ជា​ប្រពន្ធ​ម្នាក់ ​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ស្រុក​ស្មាច់មានជ័យ​ ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្តី​ខ្លួនឯង ក្រោយពី​ប្តី​រូបនេះ​ បាន​រំលោភ​កូនចុង រួច​គំរាមកំហែង និង​បង្ខាំង​ទុក​រូបនាង​ និង​កូន​មិន​ឲ្យ​ទៅណា​ទៀត​។​ ​ករណីនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥មិថុនា ចុង​សប្តាហ៍​នេះ ក្រោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​នោះ នៅ​​​ចំនុច​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ ខេត្តកោះកុង ទៅតាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​និង​ម្តាយ​រូបនោះ​។​ ​…

មុននេះបន្តិច ជើងហោះហើរសិង្ហបុរី SIA ត្រូវអគ្គិភ័យឆេះ ខណៈពេលធ្វើការចុះចតជាបន្ទាន់

សិង្ហបុរី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនជើងហោះហើរ Singapore Airlines (SIA) ដែលជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ត្រូវអគ្គិភ័យឆាបឆេះ ខណៈពេលដែលធ្វើការចុះថតជាបន្ទាន់ នៅឯព្រលានយន្តហោះនៅព្រឹកថ្ងៃច័ន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ មិថុនានេះ។ ជើងហោះហើរ SQ368 បានចាកចេញពីប្រទេសសិង្ហបុរី ទៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅម៉ោង…

មនុស្ស៥នាក់បានស្លាប់ បន្ទាប់រថភ្លើង Amtrak បុកឡាននៅភាគខាងត្បូងរដ្ឋ Colorado

អាមេរិក: មនុស្សពេញវ័យចំនួន២នាក់និងក្មេង៣នាក់ត្រូវបានស្លាប់ បន្ទាប់ពីរថភ្លើង Amtrak បានបុកជាមួយនឹងរថយន្ត ដែលមានចម្ងាយប្រមាណជាបីម៉ាយភាគខាងជើងតំបន់ Trinidad រដ្ឋ Colorado សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរបស់បរទេស CSP នៅថ្ងៃទី២៧ មិថុនានេះ។ ក្មេងម្នាក់ក្នុងចំណោមក្មេងដែលបានស្លាប់៣នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ។ ហើយក្មេងស្រីរូបនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ នេះបើយោងតាមសារព័ត៌មាន…