រថយន្តតូរីកសាកកម្លាំងស៊ី.អវី បែកមាត់ខ្លួនឯង
ភ្នំពេញៈ រថយន្ដម៉ាកតូរ៉ីកមួយគ្រឿង បើកលឿនដូចព្យុះ ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ដម៉ាកស៊ី អ.វី មួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលរថយន្ដទាំងពីរងការខូចខាចយ៉ាងដំណុំ កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ៤៣២កែងនិងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដតូរ៉ីកមួយគ្រឿង ពណ៌លឿង ស្លាក់លេខភ្នំពេញ2AG-3550 បើកបរដោយបុរសម្នាក់ធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីត្បូងទៅជើង…