យុវជនម្នាក់សម្រេចចិត្តលាចាកលោក ដោយមិនដឹងពីមូលហេតុ

ក្រចេះ: បុរសម្នាក់បាន​សម្រេច​ចិត្តធ្វើ​អត្តឃាត ចងកសម្លាប់ខ្លួនដោយមិនដឹងពី​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​ពីវេលាម៉ោង១និង​១០នាទីរំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦​ ​នៅ​ក្នុង​ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភព​ឲ្យដឹងថា សពជន​រងគ្រោះ​ត្រូវ​បានគេស្គាល់ថា ឈ្មោះ ខន ចាន់ធី​ ភេទប្រុស អាយុ២០ឆ្នាំ ​រស់នៅភូមិកន្ទួត…

Update: មីយ៉ាន់ម៉ា ដុតលុយជាង ៥៦លានដុល្លារ ដែលរឹបអូសបានពីការលក់ថ្នាំញៀននៅទូទាំងប្រទេស

មីយ៉ាន់ម៉ា: អនុប្រធានប៉ូលិសលោក Kyaw Kyaw Min បានប្រាប់ស៊ីនហួថា អាជ្ញាធរមីយ៉ាន់ម៉ា បានដុតបំផ្លាញលុយជាង ៥៦លានដុល្លារសហរដ្ឋអាមេរិកដែលរឹបអូសបានពីការលក់ និងរត់ពន្ធគ្រឿងញៀនណាកូទីន នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យនេះ ដើម្បីប្រារព្ធខួបលើកទី២៩ នៃទិវាពិភពលោកប្រឆាំងនឹងការជួញដូរនិងការរត់ពន្ធគ្រឿងញៀនខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។ ថ្នាំញៀនណាកូទីនធ្វើការដុតបំផ្លាញចោល រួមបញ្ចូលទាំងអ្នកដែលនៅក្នុងទីក្រុងយ៉ាំងហ្គោ,…

លោកតាជរា ដង្ហោយរកជំនួយសប្បុរជន ខណៈមានកូនសតិមិនគ្រប់ និងចៅក្នុងបន្ទុក

ស្វាយរៀងៈ គួរឲ្យសង្វេគជាពន់ពេក ដោយសារលោកតាជរាម្នាក់ វ័យ៧១ឆ្នាំទៅហើយ ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីមានសតិមិនគ្រប់ ដូចជាមនុស្សម្នានិងគេ ថែមទាំងមានចៅម្នាក់ទៀតត្រូវមើលថែជារៀងរាល់ថ្ងៃ ព្រោះតែកូនចៅដទៃ ចាកចេញទៅដោយមិនអាឡោះអាល័យឪពុកបន្តិចណាឡើយ។ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន​បានឲ្យដឹងថា មានរឿងរ៉ាវគួឲ្យភ្ញាក់ផ្អើលមួយ ដោយសារមានស្ត្រីម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតដែលត្រូវជាកូនស្រីរបស់លោកតា ឈ្មោះ ឃួន យ៉េត ក្លាយទៅជាមនុស្សឆ្កួត ហើយត្រូវដាក់ច្រវ៉ាក់ជើង ស្ថិតនៅភូមិខ្នុរខាងជើងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ កាលព្រឹកថ្ងៃទី២៥…

មនុស្សស្លាប់ ៣០នាក់ នៅក្នុងអគ្គិភ័យឆេះរថយន្ដក្រុងនៅប្រទេសចិន

ចិន: អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សស្លាប់ចំនួន ៣០នាក់ បន្ទាប់ពីរថយន្តក្រុងមួយបានផ្ទុះឆេះនៅខេត្តហ៊ូណាន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១០និង២០នាទីព្រឹក នៅពេលរថយន្តក្រុងដឹកមនុស្ស ៥៦នាក់ បានធ្លាក់ចូលទៅក្នុងរនាំងផ្លូវនៅក្នុងតំបន់ Yizhang។ ហើយវាបានលេចធ្លាយប្រេងហៀរចេញមកខាងក្រៅ ដែលជាហេតុបង្កឲ្យផ្ទុះឆាបឆេះរថយន្តក្រុងនេះតែម្តង។ ដោយឡែក មនុស្សចំនួន…

បុរសម្នាក់ស្លាប់គួរឲ្យអាសូរ ខណៈគ្រូពេទ្យមកសង្គ្រោះមិនទាន់

​ភ្នំពេញៈ បុរសម្នាក់​​ខ្យល់គ​​ស្លាប់​គួរឲ្យអាណោចអាធ័ម ខណៈ​គ្រូពេទ្យ​មកសង្គ្រោះមិនទាន់ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ដង្កោខណ្ឌដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភព​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ួង ចែម (ស្លាប់) ភេទប្រុស អាយុ ៣៧…

កង់៣០គ្រឿង ត្រូវបានចែកជូនដល់សិស្សក្រីក្រជាជនជាតិព្នង

មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី២៦មិថុនានេះ កង់ចំនួន៣០ គ្រឿងរួមទាំងសម្ភារៈសិក្សាមួយចំនួនធំត្រូវបានចែកជូនដល់ សិស្សជាជនជាតិភាគតិច ព្នង ហើយនៅក្រោមការរៀបចំពីរមូលនិធិទេសចរណ៍ និង សប្បុរសធម៌ ក្រោមការផ្ដួចផ្ដើមពីលោក អាចារ្យធំ ស្ថានិករបស់ក្រុម នគររាជ្យ មូលនិធិលោក សាវិន ហ្វីលីប តារាចំរៀង លោក សាន ផានិត។…

ឡានដឹកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង ព្រលះម៉ូតូ១គ្រឿងលាន់ដូចរន្ទះ ស្លាប់ភ្លាមៗហ្នឹងកន្លែង

ភ្នំពេញៈ ករណី​គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគ​ ​បុរស​ម្នាក់​ស្លាប់យ៉ាង​អាណោចអាធ័ម​ ​ខណៈ​ជិះ​ម៉ូតូ​បុកគ្នា​ជាមួយ​រថយន្ត​ដឹកស៊ីម៉ងត៍​របស់ក្រុម​ ជីបម៉ុង កាល​ពី​វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៣៨ នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោរ។ ប្រភពព័ត៌មានពីសាក្សី​នៅកន្លែងកើតហេតុ​​​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-5300 បើកបរពីលិចទៅកើតក្នុងល្បឿនលឿន…

ចុះពិនិត្យស្ថានភាពសិស្សានុសិស្ស សិក្សាបំប៉នថ្នាក់ទី១២

រតនគិរីៈ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក​ ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពសិស្សានុសិស្សដែលកំពុងតែសិក្សាបំប៉ន ថ្នាក់ទី១២ នៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ ការសិក្សាបំប៉នបន្ថែមនេះ គឺដើម្បីត្រៀមសម្រាប់ប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប)…

រៀម ច័ន្ទបូរមី និង សូលីដូ ចូលទុនគ្នាបើករបររាត្រី

ភ្នំពេញៈ ផ្តើមចេញពីកម្លាំងញើសឈាមពីវិថីសិល្បៈ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ និង សូលីដូ បានសម្រេច​ចិត្តចាប់ដៃគ្នា ចូលទុន​​បើក​របរ​រាត្រីមួយ​កន្លែងនៅ​ខាងលិច​ផលិតកម្មមហាហង្ស​ ផ្លូវ​៦០៨ សង្កាត់បឹងកក​១ ខណ្ឌទួលគោក។​ ក្រោយ​ចេញពីពេទ្យកាលម៉ែត លើបញ្ហាជងឺបេះដូង​ធ្វើទុក្ខ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ បានសម្រេចិត្តចូលទុនជាមួយ នឹងអតីត​តារាចម្រៀង សាន់ដេ…

ធនាគារពិភពលោក ផ្តល់ឥណទាន ៩០លានដុល្លារ ឲ្យវៀតណាម ដើម្បីជំរុញបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង

វៀតណាម: ធនាគារពិភពលោក (WB) នឹងជួយវៀតណាមពង្រឹងបម្រែបម្រួលអាកាសធាតុរបស់ខ្លួននិងរបៀបវារៈកំណើនបៃតងជាមួយនឹងទឹកប្រាក់ ៩០លានដុល្លារអាមេរិក។ ហើយឥណទាននេះសម្រាប់ការធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។ ធនាគារពិភពលោកបានបន្ថែមថា នេះគឺជាលើកដំបូងហើយ សម្រាប់ឥណទានចំនួនបីដែលនឹងគាំទ្រដល់ការបម្រែបម្រួលអាកាសធាតុនិងសកម្មភាពគោលនយោបាយកំណើនបៃតងនៅក្នុងប្រទេសវៀតណាម។ វានឹងផ្តល់មូលនិធិសម្រាប់ការអនុវត្តគោលនយោបាយដើម្បីកែលម្អការកសាងផែនការនៅតាមតំបន់ឆ្នេរនិងការរួមបញ្ចូលគ្នាការគ្រប់គ្រងការវិនិយោគសាធារណៈទាក់ទងទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងកំណើនបៃតងការពារធនធានទឹកនិងប្រសិទ្ធិភាពការប្រើប្រាស់ទឹកកាន់តែច្រើន ព្រមទាំងការអភិវឌ្ឍនៅតាមតំបន់ឆ្នេរព្រៃ។ លើសពីនេះទៀត ការផ្តល់មូលនិធិគាំទ្រផងដែរនូវគោលនយោបាយក្នុងការដឹកជញ្ជូននិងការផលិតកម្មឧស្សាហកម្មជាមួយនឹងគោលបំណង ដើម្បីលើកកម្ពស់គុណភាពផ្លូវអាកាស ព្រមទាំងការប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នេះបើយោងតាមធនាគារពិភពលោក។…