ឈិត សុជាតា សារភាពរឿងប្ដី និងកើតកូនភ្លោះដាក់ចិញ្ចឹមក្នុងកែវ
នៅទីបំផុតតារាសម្ដែងអ្នកនាងឈិត សុជាតា បានសារភាពហើយថាអ្នកនាងពិតជាមានស្វាមី និងបានសម្រាលបានកូនភ្លោះ២រូបក្នុងពេលបាត់មុខប្រាកដមែន។ កូនភ្លោះទាំង២ត្រូវអ្នកនាងបញ្ជាក់ថាបានចិញ្ចឹមក្នុងកែវតាំងពីអាយុ៦ខែ ដោយទើបនឹងបានយកចេញពីពេទ្យ ហើយមើលថែខ្លួនឯង និងម្ដាយក្មេកកាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ។ ក្នុងបទសម្ភាសន៍ជាមួយ Post Komsan ក៏ដូចជា Post News Media អ្នកនាងនិយាយថាអ្នកនាងមានស្វាមីមួយរយៈមកហើយ ប៉ុន្តែមកពីអ្នកនាងមិនបានប្រកាសទើបអ្នកខ្លះមិនចាប់អារម្មណ៍។ អ្នកនាងបានសម្រេចចិត្តយកកូនដំបូងកាលពីដើមឆ្នាំ២០១៦ ដោយកាលពីខែ៩ក្នុងឆ្នាំដដែលកូនភ្លោះប្រុសស្រីរបស់អ្នកនាងក៏បែកទឹកភ្លោះហើយកើតមុនខែក្នុងវ័យ៦ខែ តែត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យថៃ។…